Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម​៖ ធនាគារ​ជំរុញឱ្យមាន​ការធានារ៉ាប់រង ដោយសារ​កំណើន​ឥណទាន​ទាប​

spot_img

ធនាគារ​វៀតណាម​ជាច្រើន​កំពុង​ជំរុញ​ការលក់​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​នៅតាម​ធនាគារ (bancassurance) ក្នុង​បរិបទ​នៃ​កំណើន​ឥណទាន​ទាប ចាប់​តាំងពីដើម​ឆ្នាំនេះ​ដោយសារ​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ។​

ការធានារ៉ាប់រង​បានក្លាយ​ជាការ​ពេញនិយម​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​នៅពេលដែល​ធនាគារ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ទាញយក​សក្តានុពល​នៃ​ផ្នែក​អាជីវកម្ម​ដែល​រកប្រាក់​ចំណេញ​និង​មាន​ហានិភ័យ​ទាប​។​

​ឡេ ណាំ (Lê Nam) មកពី​ស្រុក ហូ​ង ម៉ៃ (Hoàng Mai) ទីក្រុង​ហា​ណួ​យ និយាយថា​នៅពេលដែល​ដាក់​ប្រា​ក់នៅ​ធនាគារ គាត់​ត្រូវបាន​គេ​ប្រាប់​អំពី​កញ្ចប់​ប្រាក់​បញ្ញើ​ដែលមាន​អត្រា​ការប្រាក់​កាន់តែ​ទាក់ទាញ​ប្រសិនបើ​បញ្ចូល​ជាមួយ​ធានារ៉ាប់រង​អាយុជីវិត​។ អត្រា​ការប្រាក់​បញ្ញើ​អាច​ខ្ពស់ជាង ០,៥​ទៅ​១ ភាគរយ​ក្នុង​មួយឆ្នាំ​អាស្រ័យ​លើ​តម្លៃ​ធានារ៉ាប់រង​អាយុជីវិត​ដែល​លោក​បានជ្រើសរើស​។​

​ស្រដៀង​គ្នា​នេះដែរ ថា​ញ់​ត្រាង (Thanh Trang) មកពី​ស្រុក Đống Đa ដែល​កំពុង​ស្វែងរក​ប្រាក់កម្ចី​ទិញ​ផ្ទះ​ក៏ត្រូវ​បាន​គេ​ប្រាប់ថា លោកស្រី​អាចនឹងទទួល​បាន​អត្រា​ការប្រាក់​កម្ចី​ទាប​រហូតដល់​មួយ​ភាគរយ​ប្រសិនបើ​នាង​ទិញ​វា​រួមគ្នា​ជាមួយ​ផលិតផល​ធានារ៉ាប់រង​។​

​យោងទៅតាម​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​និង​ធនាគា លោក រង្វៀន​ទ្រី​ហួយ (Nguyễn Trí Hiếu) វា​ចាំបាច់​ណាស់​ចំពោះ​អតិថិជន ឱ្យ​យល់ច្បាស់​អំពី​លក្ខខណ្ឌ​ធានា​ការធានារ៉ាប់រង​ដើម្បី​ជៀសវាង​ជម្លោះ​។ លោក​បាន​បន្ថែមថា​បុគ្គលិក​ធនាគារ​ត្រូវតែ​ទទួល​ការបណ្តុះបណ្តាល​ក្នុង​ការផ្តល់​ប្រឹក្សា​យោបល់​ត្រឹមត្រូវ​និង​គ្រប់គ្រាន់​ដល់​អតិថិជន​។​

​ទីផ្សារ​ហិរញ្ញវត្ថុ​កាលពី​ឆ្នាំមុន​មាន​តំលៃ​ប្រហែល ៤០០ លាន​ដុល្លារ​អាមេរិក​ចំពោះ​កិច្ចព្រមព្រៀង រវាង​ការចូល​រួមសហការ​វិនិយោគ​រួមគ្នា ធនាគារ​ណិ​ជ្ជ​កម្ម​ក្រៅប្រទេស​នៃ​វៀតណាម (Commercial Bank for Foreign Trade of Việt Nam (Vietcombank) និង​ក្រុមហ៊ុន​ធានារ៉ាប់រង​វៀតណាម FWD ។​

​នៅក្នុង​ខែមេសា​ក្រុមហ៊ុន​ធានារ៉ាប់រង​វៀតណាម FWD បានប្រកាសថា​ខ្លួន​ទទួលបាន​ការយល់ព្រម​ពីបទ​ប្បញ្ញត្តិ​ដើម្បី​បន្ត​ការ​ទិញយក​ធានារ៉ាប់រង​អាយុជីវិត Vietcombank-Cardif Life (VCLI) ដែលជា​ការវិនិយោគ​រួមគ្នា​រវាង​ធានារ៉ាប់រង​អាយុជីវិត​រវាង Vietcombank និង BNP Paribas Cardif ។ FWD បាន​និយាយថា​វៀតណាម​គឺជា​ទីផ្សារ​ធានារ៉ាប់រង​មួយ​ដែល​រីកលូតលាស់​លឿន​បំផុត​នៅ​អាស៊ី​។​

​ក្រោម​កិច្ចព្រមព្រៀង​នេះ Vietcombank នឹង​លក់​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​របស់ FWD រយៈពេល ១៥ ឆ្នាំ​ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​នាំមក​នូវ​ប្រាក់ចំណូល​យ៉ាងច្រើន​ដល់ Vietcombank ។ ក្រុមហ៊ុន​មូល​ប​ត្រ​វៀតបាន​ព្យាករណ៍​ថា​ក្រុមហ៊ុន Vietcombank នឹង​ក្លាយជា​ក្រុមហ៊ុន​ផ្តល់​សេវា​ធានារ៉ាប់រង​ឈានមុខ​គេ​ដោយសារ​បណ្តាញ​អតិថិជន​ដ៏​ធំ​របស់ខ្លួន​។​

​ធនាគារ​ជាច្រើន​ទៀត​សហការ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ដូចជា Dai-ich-LifeVietnam, ManuLife Vietnam, AIA Vietnam ឬ Prudential​។ ក្រុមហ៊ុន​ខ្លះ​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ផ្ទាល់ខ្លួន​ដូចជា ធនាគារ​ពាណ​ជ្ជ​សម្រាប់​ឧ​ស្សហកម្ម​និង​ពាណិជ្ជកម្ម សៃ​ហ្គ​ន Sài Gòn – និង​ធនាគារ អឺ​ម​ប៊ី MB​។​

​ស្ថិតិ​របស់ IAV បាន​បង្ហាញថា​បុព្វលាភ​ធានារ៉ាប់រង​អាយុជីវិត​មាន​ចំនួន​ជិត ៥៦ ពាន់​ពាន់​លាន​ដុង (២,៤ ពាន់​លាន​ដុល្លារ​អាមេរិក​) នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ​ដែល​បាន​កើនឡើង ១៩ ភាគរយ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ បុព្វលាភ​ធានារ៉ាប់រង​ធានា​បច្ចុប្បន្ន​ត្រូវបាន​ប៉ាន់ប្រមាណ​ថា បាន​ចូលរួមចំណែក​ប្រហែល ៣០ ភាគរយ​នៃ​បុព្វលាភ​ធានារ៉ាប់រង​អាយុជីវិត​សរុប​ពី ១០ ភាគរយ​ក្នុង​ឆ្នាំ ២០១៦ ។​

​កំណើន​ឥណទាន​មាន​កម្រិត​ទាប​នៅក្នុង​ខែមករា – កញ្ញា គឺ​ដោយសារ​សេដ្ឋកិច្ច​បាន​រង​ផលប៉ះពាល់​ពី​ជំងឺ​រាតត្បាត COVID-១៩ ដែលមាន​កំណើន​ត្រឹមតែ ៦.០៩ ភាគរយ​នៅ​ខែមករា​-​កញ្ញា​ធៀប នឹង​ចុងឆ្នាំ ២០១៩ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ៩,៤ ភាគរយ​៕ ប្រភព​៖ VNS

spot_img
×