Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាក្រក់​មែន​! ស្រី​ស្អាត ម៉ុ​ន្នី មូ​នី​តា ហួស​ចិត្តនឹង​ម្ចាស់​ផ្ទះមួយ​ស្ទើរ​ស្រក់​ទឹកភ្នែក ព្រោះ​គ្រាន់តែ​ចត​ឡាន​មុខផ្ទះ​ប៉ុន្មាន​នាទី​សោះ មកវិញ​ស្រាប់តែ​… (​វីដេអូ​)

spot_img

​ថ្មីៗ​នេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម បាន​សម្តែង​ការហួសចិត្ត និង​ស្អប់ខ្ពើម​ជាខ្លាំង ក្រោយពី​បានឃើញ​តារា​សម្តែង​ស្រី មុន្នី ម៉ូ​នី​កា បាន​ជួប​រឿង​ដ៏​ឈឺចាប់​ស្ទើរ​ស្រក់​ទឹកភ្នែក ដោយសារតែ​ទង្វើ​របស់​ម្ចាស់​ផ្ទះមួយ​ដែលមាន​ចិត្ត​ក្តោប​តែ​ភ្លើង​ក្តៅក្រហាយ បាន​វាយកម្ទេច​កញ្ចក់​រថយន្ត​របស់​នាង​អស់​ម្ខាង ព្រោះ​ខឹង​រូបនាង​ចត​ឡាន​នៅមុខ​ផ្ទះ​ខ្លួន​ត្រឹមតែ​ប្រមាណ ២០ នាទី​ប៉ុណ្ណោះ ដោយ​គ្មាន​ការយោគយល់ បើទោះជា​នៅលើ​កញ្ចក់​រថយន្ត​រប​ស់​នាង​បានដាក់​លេខ​ទូរស័ព្ទ និង​សរសេរ​សុំ​អធ្យាស្រ័យ​យ៉ាងណាក៏ដោយ​។​

​ស្រី​ស្អាត មុន្នី ម៉ូ​នី​តា បាន​បង្ហោះ​វីដេអូ និង​សរសេរ​រៀបរាប់​ទាំង​ការឈឺចាប់​ដូច្នេះ​ថា​៖ «​យល់ថា​ខុស​ដែល​ចត​មុខផ្ទះ​អុ​ី ក៏ប៉ុន្តែ​ខ្ញុំ​សុំ​ចត​តែ​បន្តិច​ទេ​ដោយសារ​នៅ​ហាង​បង​ខ្ញុំ​វា​ស្ទះ​ពេក គិតថា​និង​មក​សា​រ៉េ​កន្លែង​ចត​ដែរ​។

​ខ្ញុំ​ក៏បាន​ស​សេរ​លេខ​ទូ​សរ​សព្ទ័​ដាក់​នៅលើ​កញ្ជក់​ឡាន​ផងដែរ​ភ្ទា​ប់​ជាមួយនឹង​ពាក្យ​ថា «​សូម​អធ្យាស្រ័យ​!» ដូច្នេះ​ប្រសិនបើ​ម្ចាស់ផ្ទះ​ត្រូវការ​ចេញចូល​អា​ចខ​ល​មក​ខ្ញុំ​បាន​ខ្ញុំ​យកចេញ​ភ្លាម​!​។​

​តែ​ហេតុ​អី​មិន​ដល់​កន្លះ​ម៉ោង​ផង ខ្ញុំ​ទៅយក​ឡាន​ចេញ នាំគ្នា​ឆោឡោ​ហើយ​ថែមទាំង​វាយ​បែក​កញ្ជក់​ឡាន​ខ្ញុំ​បែបនេះ​?

​ជា​ខ្មែរ​ដូចគ្នា​ហេតុ​អី​ក៏​គ្មាន​ធ​ម៏​មេត្តា គ្មាន​ការយោគយល់​អធ្យាស្រ័យ​គ្នា​ដល់​ម្លឹ​ង​?

​ខ្ញុំ​ទៅដល់​ខ្ញុំ​បាន​លើកដៃ​សំពះ​គាត់​ដែល​ខ្ញុំ​បានធ្វើអោយ​គាត់​ពិបាក​រយៈ​ពេក​20​នាទី​ជាង​នេះ ចុះ​អ្វីដែល​គាត់​បាន​បំផ្លាញ​ទ្រព្យសម្បតិ​ខ្ញុំ នេះ​តើ​គាត់​មាន​អារម្មណ៍​ខុសឆ្គង​បន្តិច​ដែរ​ឬក៏​អត់​?»​។​

​ជាមួយនឹង​ទង្វើ​ដ៏​អាក្រក់​របស់​ម្ចាស់ផ្ទះ​នេះ​ផងដែរ ក៏បាន​ធ្វើ​ឲ្យ​បងប្អូន​ប្រើប្រាស់​បណ្តាញ​សង្គម បាន​បញ្ចេញមតិ​ស្អប់ខ្ពើម​គ្រប់ៗ​គ្នា​ថា​៖ «​ចុ​ម​សាហាវ​ណាស់​បង មនុស្ស​បែបនេះ​មិន​សមជា​ពលរដ្ឋ​មាន​មនសិការ​, ហួសចិត្ត​ណាស់​កូន មនុស្ស​របៀបនេះ​គង់តែ​ជួប​នៅ​អ្វីដែល​គេ​បានធ្វើ​ទេ កុំ​តូច​អី​ណា​កូន​, បើ​យើង​មិន​ដាក់​លេខ​ទៅ​មិន​ថា​ទេ គ្នា​ដាក់​លេខ​អោយ​តេ​ហើយ​នៅ​ធ្វើ​អ៊ីចឹង​ទៅរួច​ទៀត​ណា ប្រហែល​ផ្ទះ​នឹង​គ្មាន​ញាតិ​ហើយ​មើលទៅ ជា​ខ្មែរ​ដូចគ្នា​ម៉េច​មិន​យោគយល់​គ្នា គួរ​ប្តឹង​ទើប​សម​»៕ ដោយ​៖ លឹម ហុង​

spot_img
×