Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើ​ទៅរួច​! សណ្ឋាគារ​មួយ​នៅ​ក្រុងព្រះសីហនុ ត្រូវបាន​អាជ្ញាធរ​ចុះ​ចាត់វិធានការ ព្រោះ​ទង្វើ​ដ៏​ប្រមាថ​យក​រូប​ព្រះ​សិរសា​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ មក​ដាក់តាំង​នៅលើ​រប​ង​បែបនេះ​

spot_img

​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ត្រូវបាន​គេ​ចាត់ទុកថា ជា​ស្ដេច​ដ៏​ធំ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កម្ពុជា​។ ទ្រង់​បាន​តាំង​ពិធី​រាជាភិសេក ឡើង​សោយរាជ្យ​សម្បត្តិ ក្នុង​ឆ្នាំ ១១៨១ នៅក្នុង​ទីក្រុង​ដែលជា​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ (​ក្រុង​អង្គរធំ​)​។​

​ដោយឡែក ថ្មីៗ​នេះ ទង្វើ​ដ៏​មិន​សមរម្យ​របស់​ម្ចាស់​សណ្ឋាគារ​មួយ នៅក្នុង​ក្រុងព្រះសីហនុ បាន​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​តែម្តង បន្ទាប់ពី​បាន​យកបាន​យក​រូប​ព្រះ​សិរសា​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ មក​ដាក់តាំង​នៅលើ​រប​ង​សណ្ឋាគារ​របស់ខ្លួន​យ៉ាង​រំភើយ ដោយ​ពុំបាន​គិតថា​នេះ​ជា​ទង្វើ​ដ៏​ប្រមាថ​សោះឡើយ​។​

​យោងតាម​ការបញ្ជាក់​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា​៖ នៅ​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ ក្រុមការងារ​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​ក្រុមការងារ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ចុះ​ណែនាំ​ដល់​ម្ចាស់​សណ្ឋាគារ នេ​ត​ឈ័​រ ឡាយ​ហ៍ ( Nature Life ) ស្ថិតនៅ​ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ និង​តម្រូវ​ឲ្យ​ម្ចាស់​អាជីវកម្ម​ធ្វើការ​ផ្លាស់ប្ដូរ​នូវ​ទីតាំង​រូប​ព្រះ​សិរសា ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ត្រូវ​យកទៅដាក់​នៅ​កន្លែង​ដែល​សមរម្យ​វិញ​៕ ដោយ​៖ លឹម ហុង​

spot_img
×