Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ជា ក្មេង​ទំនើង​ចំនួន​២​នាក់ ជា​បន្តបន្ទាប់ ពាក់​ព​ន្ធ័​ករណី ប​ប្រើ​កាំបិត​កាប់​លើ​ជនរងគ្រោះ​ដាច់​ម្រាមដៃ នឹង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​

spot_img

​ក្រុង​សៀមរាប ៖ អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៥​ទៀបភ្លឺ ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២០​កន្លងទៅ ខណៈ​ជនរងគ្រោះ​ឈ្មោះ​យ ឌ ណ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ដើរ​មកពី​ដាក់​សន្ទូច​រកត្រី ហើយ​បែរ​ភ្លើង​ពិល ត្រូវ​លើ ក្រុម​ជនសង្ស័យ​មួយក្រុម ដែល​កំពុង​នាំគ្នា​ជក់​ថ្នាំញៀន បណ្តាលអោយ​ក្រុម​ជនសង្ស័យ​ខឹង ហើយ​នាំគ្នា ជិះ​ម៉ូតូ​និង​ប្រើ​កាំបិត តាមរក​និង​កាប់​ជនរងគ្រោះ បណ្តាល​រងរបួស​ដាច់​ម្រាមដៃ​ឆ្វេង​ចំនួន​៣ របួស​ត្រង់​ដើមដៃ នឹង​កំភួនដៃ​ខាងស្តាំ​ដេរ​សរុប​១៩​ថ្នេរ នៅ​ចំណុច ភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប ។​

​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ និង​ដោយមាន​ការណែនាំ​ពី​លោក​វរសេនីយ៍ឯក​ណុប សារ៉ាក់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ភ្លាមៗ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សៀមរាប សហការ​ជាមួយ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ ដឹកនាំ​ប្រតិបត្តិការ​ផ្ទាល់​លោក​វរសេនីយ៍ទោ​នួន ស​ក្តិ័​ចំរើន​រិ​ទ្ធ អធិការរង​ទទួល​ព្រហ្មទណ្ឌ បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​បាន​មុខសញ្ញា​សង្ស័យ នឹង​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ទី​១ ឈ្មោះ​ហេង គឹម​ឡាយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប មក​ធ្វើការ​សាកសួរ​នាំ​។ ហើយ​នៅ​ថ្ងៃ​បន្ទាប់ វេលា​ម៉ោង​១៧:៣០​នាទី ថ្ងៃទី​០៥​ខែតុលា ឆ្នាំ​២០២០ យើង​បាន​បន្ត​នីតិវិធី នាំខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ​សួន សាក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប​មក​សាក​សួរនាំ​បន្ត​។

​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ចូលរួម​ជាមួយ​បក្ខពួក​មាន​គ្នា​សរុប​៤​នាក់ ជក់​ថ្នាំញៀន​នា​ថ្ងៃកើតហេតុ​ពិតមែន ស្រាប់តែ​ជនរងគ្រោះ​បាន​ដើរមក​ក្បែរ​ហើយ ឆួល​ពិល​មកលើ​ពួកគេ ដោយសារ​ខឹង​ជនរងគ្រោះ ក្រុម​ខ្លួន​ក៏បាន​នាំគ្នា​ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង ទៅរក​ជនរងគ្រោះ ពេល​ឃើញ​ជនរងគ្រោះ ឈ្មោះ​រាក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ បានធ្វើ​សកម្មភាព​កាប់​លើ​ជនរងគ្រោះ ចំណែក​ឈ្មោះ​គល់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​(​ជា​អ្នក​ដឹក​ឈ្មោះ​រាក់​) ឈ្មោះ​សាក់ និង​ឡាយ ជិះ​ម៉ូតូ​ចាំ​នៅ​ខាងក្រៅ​ផ្ទះ ជនរងគ្រោះ ពេលធ្វើ​សកម្មភាព​រួច​បក្ខពួក​ខ្លួន បាននាំគ្នា​គេចខ្លួន​អស់​។

​ក្រោយ ធ្វើការ​សាកសួរ យើង​បានធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន​លើ​ទឹកនោម​ជនសង្ស័យ ជា​លទ្ធផល​វិជ្ជមាន​។ ចំណែក​បក្ខពួក​ជនសង្ស័យ​ចំនួន​០២​នាក់​ទៀត យើង​បានធ្វើ​ការកំណត់​អត្តសញ្ញាណ រួចហើយ​។

​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ផ្ដន្ទាទោស តាមផ្លូវ​ច្បាប់ និង​សុំ​គោលការណ៍​តាម​ស្វែងរក​ចាប់ខ្លួន​បន្តទៀត​៕ ដោយ​៖​កូ​ឡាប​


spot_img
×