Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​ហាង​នំ​ម្នាក់ យក​ញញួរ វាយ​ក្បាល​កម្មករ​ហាង​នំំ​ដូចគ្នា បណ្តាល​ឲ្យ​ស្លាប់​

spot_img

​ភ្នំពេញ ៖ បុរស​ជា​កម្មករ​ហាង​នំ​ម្នាក់ ត្រូវ​កម្មករ​ហាង​នំ​ដូចគ្នា យក​ញញួរ​មក​វាយ​ក្បាល​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​រហូតដល់​ស្លាប់ ចោល កូនប្រុស​ដែល​កំពុង​ពរ​នៅ​ដៃ ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ០៧​និង​៥៨​នាទី ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ហាង​លក់​នំ​យីហោ​ផ្ទះ​នំ​ខេ​ក ទីតាំង​លេខ​៧៥២ ផ្លូវជាតិ​លេខ​៥ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​៦ ខណ្ឌ​ឬ​ស្សី​កែវ​។​

​ជនសង្ស័យ​ឈ្មោះ ផល បញ្ញា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​ហាង​នំ ទីលំនៅ​ភូមិ​កោះ​រះ ឃុំ​កោះ​រះ​លើ ស្រុក​ល្វាឯម ខេត្តកណ្តាល ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ (​រត់គេចខ្លួន​)​។​

​សាកសព​ឈ្មោះ ហន ចាន់​រស្មី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​ហាង​នំ ទីលំនៅ​ភូមិ​អណ្តូងទឹក ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​
​ស្លាកស្នាម​នៅលើ​ខ្លួន​សព ៖ ស្នាម​ជាំ​ហើម​ពោរ​ដាច់រយះ​ទក់​សាច់​នៅ​ក្បាល​ខាងក្រោយ​ចំនួន​២​កន្លែង​។​

​យោងតាម​ការបំភ្លឺ​ពី​បុរស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ជា​កម្មករ​ធ្វើ​នំ​បាន​ឲ្យ​ដឹងថា នៅ​ម៉ោង​៧​និង​០០​នាទី ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ រូបគេ​បាន​ចូលក្នុង​បន្ទប់​កាត់​នំ​តែម្នាក់ឯង លុះ​នៅ​ម៉ោង​កើតហេតុ​ខាងលើ រូបគេ​បានឮ​សំឡេង​កូនប្រុស​ជនរងគ្រោះ​ស្រែកយំ​ខ្ញុំ​ក៏​អើតមើល​តាម​បង្អួច ឃើញ​ជនសង្ស័យ​កំពុង​យក​ញញួរ​វាយ​ក្បាល​ជនរងគ្រោះ រួច​ដើរ​ចេញទៅ​ក្រៅ​ជិះ​ម៉ូតូ​ចេញទៅ​បាត់ ហើយ​រងគ្រោះ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រោយមក​ទើប​ដឹងថា ស្លាប់ ។​

​យោងតាម​កាំ​មេ​រ៉ា​សុវត្ថិភាព ៖ វេលា​ម៉ោង​៧​និង​៥៨​នាទី ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ ជនរងគ្រោះ​បាន​ពកូន​ប្រុស​ដើរ​ចុះ​តាម​ជណ្តើរ​មកដល់​ខាងក្រោម ស្រាប់តែ​ជនសង្ស័យ​បាន​ស្ទុះ​ទាញ​ញញួរ​មក​វាយ​ក្បាល​ជនរងគ្រោះ​ពីក្រោយ រួច​ដើរ​ចេញទៅ​ក្រៅ​ជិះ​ម៉ូតូ​គេចខ្លួន​។​
​សន្និដ្ឋាន ស្លាប់​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ (​វាយ​ដោយ​ញញួរ​)​។ សព​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
​ដោយ​៖​កូ​ឡាប​


spot_img
×