Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់ ក្នុង​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនល្មើស​៣​នាក់ ជាមួយនឹង​ថ្នាំញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​ជា ៣​គីឡូ ក្រាម​

spot_img

​ភ្នំពេញ​៖ កម្លាំង​ជំនាញ ក​៧ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បង្ក្រាប​ករណី​រក្សា​ទុក ជួញដូរ គ្រឿងញៀន​ខុសច្បាប់ ក្នុង​រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជនល្មើស​៣​នាក់ ជាមួយនឹង​ថ្នាំញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន (ICE)​ទម្ងន់ ៣១៦៥,១៩ ក្រាម​។​

​បើតាម​របាយការណ៍រ​បស់​កម្លាំង​ជំនាញ ក​៧ បង្ក្រាប​ករណី​រក្សាទុក​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ក្នុង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០​វេលា​
​ម៉ោង​១៤​និង​០៥​នាទី កម្លាំង​ជំនាញ (​ក​៧)​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ សឿង ណុល នាយករង​មន្ទីរ និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង សឿន មុនី​រ័ត្ន បាន​បើក​ស៊ើបអង្កេត ស្រាវជ្រាវ​ប​ង្រា្ក​ប​ពីរ​គោលដៅ​ផ្សេងគ្នា គឺ​១ -​នៅ​ចំណុច​ក្បែ​ខ្លោង​វត្ត​តាំង​កសាង ស្ថិតក្នុង​សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
២-​ចំណុច​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​បេតុង​ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ ។ ជា​លទ្ធផល ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​
១-​ឈ្មោះ សឹង សម្បត្តិ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ ខ្មែរ ។ ២-​ឈ្មោះ ប្រាក់ ឌី​ម៉​ង់ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ ខ្មែរ​។ ៣-​ឈ្មោះ ពៅ សា​វិ​ន ភេទ​ស្រី អាយុ ៣៧​ឆ្នាំ ជនជាតិ ខ្មែរ​។ វត្ថុតាង​ចាប់យក​បានរួម​មាន​ម្សៅ​ស​ថ្លា សង្ស័យ​ថ្នាំញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន (ICE)​ទម្ងន់ ៣១៦៥,១៩ ក្រាម ។ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​២​គ្រឿង ឧបករណ៍​វេច​ខ្ចប់​ថ្នាំញៀន​មួយ​
​ចំនួន ៕​ដោយ​៖​កូ​ឡាប​

spot_img
×