Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ម្ចាស់ផ្ទះ ឬ​ម្ចាស់​អាជីវកម្ម​ផ្សេងៗ​នៅជាប់​ផ្លូវ ជីក​គាស់​កាយ និង​ឈូសឆាយ​លើ​ចំណីផ្លូវ​សាធារណៈ​របស់​រដ្ឋ​តាម​ដង​មហាវិថី វិថី និង​អនុ​វិថី​ទាំងអស់ ក្នុង​ខេត្ត​ព្រះសីហនុ​

spot_img

​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ សេចក្តីជូនដំណឹង ស្ដីពី ការហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ម្ចាស់ផ្ទះ​ឬ​ម្ចាស់​អាជីវកម្ម​ផ្សេងៗ​នៅជាប់​ផ្លូវ ជីក​គាស់​កាយ និង​ឈូសឆាយ​លើ​ចំណីផ្លូវ​សាធារណៈ​របស់​រដ្ឋ​តាម​ដង​មហាវិថី វិថី និង​អនុ​វិថី​ទាំងអស់ ក្នុង​ខេត្ត​ព្រះសីហនុ​ជា​លក្ខណៈ​ឯកជន​ជាដាច់ខាត ។

ការ​ឈូសឆាយ​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ផ្សេងៗ ចាំបាច់​ត្រូវមាន​ការអនុញ្ញាត​ច្បាប់​ពី​រដ្ឋបាលខេត្ត និង​ធ្វើបាន​តាមរយៈ​ក្រុមការងារ​បច្ចេកទេស​ស្ថាបនា ដែល​ទទួលស្គាល់​ដោយ​រដ្ឋបាលខេត្ត ។​

​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​ស្តីពី ការហាមឃាត់​ការជីក​គាស់​កាយ និង​ឈូសឆាយ​លើ​ចំណីផ្លូវ​សាធារណៈ​របស់​រដ្ឋ តាម​ដង​មហាវិថី វិថី និង​អនុ​វិថី​ទាំងអស់ ក្នុង​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​ជម្រាបជូន បងប្អូន​ប្រជាពលរដ្ឋ ប្រតិបត្តិ​ករ និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ទាំងអស់​ជ្រាបថា កន្លងមក រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ពិនិត្យឃើញថា មាន​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា ប្រតិបត្តិ​ករ និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន បាន​ជីក​គាស់​កាយ និង​ឈូសឆាយ​លើ​ចំណីផ្លូវ​សាធារណៈ របស់​រដ្ឋ​ដោយ​គ្មាន​ការអនុញ្ញាត​រដ្ឋ​ដោយ​អន្លើៗ ពី​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​បានធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​ដើម្បី​ថែរក្សា ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​ធ្វើ​ការណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ប្រតិបត្តិ​ករ និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ មុននឹង​ធ្វើ​ការជីក​គាស់​កាយ និង​ឈូសឆាយ​លើ​ចំណីផ្លូវ​សាធារណៈ​របស់​រដ្ឋ ត្រូវដាក់​ពាក្យស្នើសុំ​មក​រដ្ឋបាលខេត្ត​ជាមុន ដើម្បី​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ទីតាំង​ជាក់ស្តែង​បាន​ទាន់ពេលវេលា ជៀសវាង​ផលប៉ះពាល់ និង​រង​ការខូចខាត​នានា​ដោយ​យថាហេតុ​។ ក្នុងករណី​បងប្អូន​មិន​អនុវត្តតាម​ការណែនាំ​ខាងលើ រដ្ឋបាលខេត្ត​ព្រះសីហនុ នឹង​ផ្អាក​ការផ្គត់ផ្គង់​ទឹក និង​ចរន្តអគ្គិសនី​រយៈពេល ៥(​ប្រាំ​)​ខែ​។​

​ផ្អែក​តាម​មាត្រា​៧៧ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​ចែងថា ជន​ណា​ដែល​ធ្វើ​កិច្ចការ​សាធារណការ​ទាំងឡាយ ដោយ​គ្មាន​ការអនុញ្ញាត​ពី​សមត្ថកិច្ច​គ្រប់គ្រង​ផ្លូវថ្នល់ និង​បណ្តាលឱ្យ​ខូចខាត​ដល់​តួ​ផ្លូវ ទ្រូងផ្លូវ ជាយ​ផ្លូវ គែម​ផ្លូវ និង​ដី​នៅសល់​នៃ​ចំណីផ្លូវ ត្រូវ​តម្រូវឱ្យ​ជួសជុល​ឡើងវិញ​ឱ្យ​ដូច​ស្ថានភាព​ដើម និង​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី ២(​ពីរ​)​ឆ្នាំ ទៅ ៥(​ប្រាំ​)​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤.០០០.០០០(​បួន​លាន​)​រៀល ទៅ ១០.០០០.០០០ (​ដប់​លាន​)​រៀល​»​។​

​ទទួលបាន​សេចក្តីជូនដំណឹង​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ ប្រតិបត្តិ​ករ និង​អង្គភាព​ជំនាញ​ពាក់ ព័ន្ធ​ទាំងអស់ អនុវត្តតាម​ខ្លឹមសារ​ខាងលើ ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​៕
ដោយ​៖​កូ​ឡាប​

spot_img
×