Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​គោរព​តាម​ការព្រមព្រៀង បងប្អូន​កម្មករនិយោជិត​ដែលជា​អ្នកបើកបរ​រថយន្តរ​បស់​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​កែប្រែ​ចិត្ត​មិន​ព្រម​ចេញ​ឡាន​ទៅ​ប្រមូល​សំរាម

spot_img

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០​នេះ​បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការធ្វើ​កូដកម្ម​របស់​កម្មករ​ក្រុមហ៊ុន ស៊ីន​ទ្រី​។ រដ្ឋបាល​រាជធានី សម្តែង​នូវ​ការសោកស្តាយ​ចំពោះ​ទង្វើ​របស់​កម្មករនិយោជិត​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី មួយចំនួន ដែល​មិនបាន​គោរព​តាម​ការព្រមព្រៀង ដូចដែល​មានចែង​នៅក្នុង​កំណត់ហេតុ​អង្គប្រជុំ ដែលថា​បងប្អូន​កម្មក​រ​និយោជិត​ទាំងអស់ នាំគ្នា​ចូលធ្វើ​ការងារ​ជាធម្មតា​វិញ ចាប់ពី​រសៀល​ថ្ងៃទី​៧ ខែតុលា​ឆ្នាំ​២០២០​ប៉ុន្តែ​ជាក់ស្តែង នៅ​ល្ងាច​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ ដដែល បងប្អូន​កម្មករនិយោជិត​ដែលជា​អ្នកបើកបរ បាន​កែប្រែ​ចិត្ត​មិន​ព្រម​ចេញ​ឡាន​ទៅ​ប្រមូល​សំរាម​តាម​ការព្រមព្រៀង​ទេ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ ឱ្យបាន ជ្រាបថា កាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រជុំ​ជាមួយ​សហជីព និង​តំណាង​បងប្អូន​កម្មករ និយោជិត​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី ដែល​កំពុង​ធ្វើ​កូដកម្ម មិន​ចេញ​ប្រមូល​សំរាម ដើម្បី​រក​ដំណោះស្រាយ​ឱ្យបាន​សមស្រប តាមផ្លូវ​ច្បាប់​។ ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ ទទួលបាន​ដូចខាងក្រោម​៖

១- ចំពោះ​សំណើ​របស់​បងប្អូន​កម្ម​ករ​និយោជិត​ទាមទារ​ឱ្យ​ក្រុមហ៊ុន ស៊ីន​ទ្រី ដោះស្រាយ​ពេល​បញ្ចប់​កិច្ចសន្យា​ក្រុមហ៊ុន​ទទួលដោះស្រាយ​តាមច្បាប់​ស្តីពី​ការងារ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​អ្នកទទួលខុសត្រូវ​។

២- ចំពោះ​ការងារ​របស់​បងប្អូន​កម្មករនិយោជិត​ទៅ​ថ្ងៃ​ខាងមុខ រដ្ឋបាល​រាជធានី​ភ្នំពេញ ធានា​មិន​បាត់បង​ឡើយ ទោះបី​ក្រុមហ៊ុន ស៊ីន​ទ្រី “​ដេញថ្លៃ​ជាប់ ឬ​មិន​ជាប់​ក៏ដោយ​។​

៣- សូមឱ្យ​បងប្អូន​កម្មករនិយោជិត​ទាំងអស់ នាំគ្នា​ចូលធ្វើ​ការងារ​ជាធម្មតា​វិញ ចាប់ពី​រសៀល​ថ្ងៃទី​៧ ខែតុលា​ឆ្នាំ​២០២០ នេះ​តទៅ​។ ប៉ុន្តែ ជាក់ស្តែង នៅ​ល្ងាច​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ ដដែល បងប្អូន​កម្មករនិយោជិត​ដែលជា​អ្នកបើកបរ បាន កែប្រែ​ចិត្ត​មិន​ព្រម​ចេញ​ឡាន​ទៅ​ប្រមូល​សំរាម​តាម​ការព្រមព្រៀង​ទេ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ មានការ​សោកស្តាយ ចំពោះ​ទង្វើ​របស់​កម្មករនិយោជិត​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី មួយចំនួន ដែល​មិនបាន​គោរព​តាម​ការព្រមព្រៀង ដូចដែល​មាន ចែង​នៅក្នុង​កំណត់ហេតុ​អង្គប្រជុំ​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​ចាត់វិធានការ ដោយ​ប្រើប្រាស់​កម្លាំង​សរុប និង​មធ្យោបាយ​សរុប ដើម្បី​ប្រមូល​សំរាម​ដែលមាន​ការកកស្ទះ​នៅ​រាជធានី​ភ្នំពេញ ឱ្យអស់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​៕ដោយ៖កូឡាប

spot_img
×