Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូ​ដា នី​តា ឆេះដុំ​ទៅនឹង​អ្នក​និយាយ​គ្មាន​ក្រមសីលធម៌ ដែល​ខឹង​ខ្លាំង​បំផុត ត្រង់​ប្រើពាក្យ​មួយ​នេះ​ថា​នាង​យក​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ តារា​សម្តែង និង​ជា​ពិធី​ការិនី ដែល​រមែង​ជួប​ស្នេហ៍​មិន​សមប្រកប​ទាំង​ក្នុង និង​ក្រៅប្រទេស កញ្ញា សូ​ដា នី​តា ថ្មីៗ​នេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ និង​ក៏​ដូច​ហ្វេ​នៗ​ផ្ទុះ​ការចាប់អារម្មណ៍​ជាខ្លាំង ខណៈ​បង្ហោះ​សារ​ជា​បន្តបន្ទាប់ និង​សូម្បី​ឡាយ​វីដេអូ ព្រោះ​ខឹងសម្បារ​យ៉ាងខ្លាំង ទៅនឹង​ឆា​ណែ​ល Youtube មួយ ដែល​បាន​សរសេរ​ចំណងជើង​គ្មាន​ក្រមសីលធម៌​ថា រូបនាង​ភ្ជាប់ពាក្យ​ជា​លើក​ទី​២​ជាមួយ «​ប្រុស​ក្មេង​» តែ​មិន​ទម្លាយ​រឿងនេះ ខណៈ​ខាង​ប្រុស​សារភាពថា​…​។​

​ក្នុងនោះ ឆា​ណែ​ល​យូ​ធូប​មាន​ឈ្មោះថា Chhem Heing ដែល​មិនដឹង​ដកស្រង់​ចេញពី​ប្រភព​ណា បាន​បញ្ចេញ​ជា​អត្ថបទ​ថា កញ្ញា សូ​ដា នី​តា ត្រូវបាន​គេ​ទម្លាយ​ថា​បាន​ភ្ជាប់ពាក្យ​រួចហើយ​ជាមួយ​តារា​សម្តែង និង​ជាម​ន្ត្រី​យោធា​លោក ស៊ិន សុរិយា ហៅ យុ​ត្ថ​នៈ ដែល​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​យ៉ាង​ស្ងៀមស្ងាត់ៗ​តាំង​ពីមុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ម្ល៉េះ ដោយ​មានតែ​អ្នកជិតខាង​ក្បែរ​អ្នកនាង​ប៉ុណ្ណោះ ទើប​ដឹង​ច្បាស់ ព្រោះថា សូ​ដា នី​តា ពុំ​ចង់​ឲ្យ​ព័ត៌មាន​នេះ​លេច​ធ្លាយ​ខ្ច​ខ្ចាយ​។ ព័ត៌មាន​នោះ​បន្តថា បើទោះជា សូ​ដា នី​តា ពុំ​បញ្ចេញ​ឲ្យ​ដឹង​ក៏ដោយ តែ​លោក យុ​ត្ថ​នៈ បាន​ប្រាប់​កាសែត​ថា ពេលនេះ​លោក​ជា​គូ​ដណ្តឹង​របស់ សូ​ដា នី​តា និង​ក៏​ជា​អនាគត​ស្វាមី​របស់​នាង​ពិតប្រាកដ​មែន​….​។​

​យ៉ាងណាមិញ ក្រោយ​ឃើញ​សរសេរ​លើកឡើង​បែបនេះ ជាហេតុ​ធ្វើ​ឲ្យ សូ​ដា នី​តា ហាក់​មិន​សប្បាយចិត្ត ក៏បាន​បង្ហោះ​សារ​សួរនាំ និង​សុំ​ឲ្យ​ឆា​ណែ​ល​យូ​ធូប​ខាងលើ​ចេញមក​បកស្រាយ ដោយមាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖ «​បើ​សរសេរ​ចំណងជើង​ល្អ​តិច វា​ប្រកាច​លោក​ឯង​ងាប់​មែន​លោក ? ខ្ញុំ​សូម​ឲ្យ​អ្នកសារព័ត៌មាន​ម្នាក់​ចេញមុខ​មក​បកស្រាយ​ជាបន្ទាន់ បើ​មិន​ចេញ​បកស្រាយ​ទេ រឺ​សូម​ប្តូរ​ចំណងជើង​ចេញ​ជាបន្ទាន់ រឿង​ដែរ​អ្នកឯង​សរសេរ​ចេញ​ភ្លេច !!! បើ​មិន​ចឹ​ង​ខ្ញុំ​សូម​ប្តឹង​អ្នកសារព័ត៌មាន​ម្នាក់នេះ ! ដោយ​ទី​១ ថា​ខ្ញុំ​បាន​ភ្ជាប់ពាក្យ​ជា​លើក​ទី​២ ជាមួយ​ប្រុស​ក្មេង ! គឺ​បានន័យថា ខ្ញុំ​ធ្លាប់​ភ្ជាប់ពាក្យ​ជាមួយ​ប្រុស​ក្មេង​មួយណា​រួចហើយ ជា​លើក​ទី​១​ហើយ ? , ចឹ​ង​ចេញមុខ​បកស្រាយ ហើយ​រក​ប្រុស​ក្មេង​ដែល​ខ្ញុំ​ភ្ជាប់ពាក្យ​លើ​ទី​១​នោះ​អោយឃើញ (​ហើយ​ជា​ប្រុស​ក្មេង​ផង ) ! បើ​មិន​ចេញមុខ​បកស្រាយ​ទេ ខ្ញុំ​សូម​ប្តឹង​សារព័ត៌មាន​ម្នាក់នេះ ដែល​និយាយ​បង្ខូចកេរ្តិ៍​ឈ្មោះ​នាង​ខ្ញុំ ! ខ្ញុំ​ជំរាប​ថា ខ្ញុំ​ភ្ជាប់ពាក្យ​ខ្ញុំ​អត់​លាក់​ទេ ខ្ញុំ​ជា​អ្នក​ប្រាប់​អ្នកសារព័ត៌មាន​ដោយ​ខ្លួនឯង !» ។​

​ដោយ​ក្តៅចិត្ត​ខ្លាំងពេក​ថា​ខ្លួន «​យក​ប្រុស​ក្មេង​» ដូច​ខ្វះ​ពាក្យ​និយាយ សូ​ដា និ​តា ក៏បាន​ដាក់​ធ្ងន់ៗ​ទៅកាន់​ឆា​ណែ​ល​យូ​ធូប​នោះ​ទៀតថា​៖ «​អ្នកឯង​ជា​អ្នកសារព័ត៌មាន អ្នកឯង​ចង់​និយាយ​អី សរសេរ​អី​ក៏បាន ព្រោះ​ចង់បាន​គេ​ចូល​មើល​ច្រើន​អាន​ច្រើន តែ​អ្នកឯង​មាន​គិតពី​អារម្មណ៍​របស់​មនុស្ស​ដែរ​អ្នកឯង​សរសេរ ឬ និយាយ​ទេ ? ថា​គេ មើល​ហើយ អាន​ហើយ​មាន​អារម្មណ៍​យ៉ាងម៉េច ? អ្នកឯង​អាង​គេ​មិន​តបត ព្រោះ​មិន​ចង់​វែងឆ្ងាយ​អ្នកឯង​បានដៃ​ណាស់​
​ខ្ញុំ​បងប្អូន​គ្នា​២ ៣​ឆ្នាំ អ្នកឯង​ហ៊ា​មាត់​ឡើង​ប្រុស​ក្មេង ចុះ​អ្នកសិល្បៈ​មួយចំនួន យកប្តី​ប្អូន ៥​ឆ្នាំ រហូត​១០​ឆ្នាំ​ជាង អ្នកខ្លះ​យកប្តី​គេ ហើយ​យកគ្នា​មានកូន ២ ៣ ៤​មិនទាន់​ការ ម៉េច​លោក​ឯង​មិន​សរសេរ​ផង ??? ឬ លោក​ឯង​ឃើញ​គេ​ទាំងនោះ ឃើញ​ប្តី​គេ​មានបុណ្យ​ស័ក្តិ មាន​លុយ​ឋានៈ ទើប​ពួកលោក​សារព័ត៌មាន​១​ចំនួន​តូច​ឯង​មិន​ហ៊ាន​សរសេរ ? មុននឹង​សរសេរ​ចំណងជើង យល់​ក្បាល​គេ​ផង ថា​គេ​ឃើញ​ហើយ មើល​ហើយ​ឈឺក្បាល​អត់ ? ចេះ​អាន ចេះ​សរសេរ​អក្សរ គួរ​ចេះ​ក្រមសីលធម៌​ផង កុំ​ខំរៀន​បាន​ច្រើន ហើយ​យកមកប្រើ​ឲ្យ​គេ​ដៀល​លើ​ក្បាល​វា​មិនល្អ​ទេ . បើ​លោក​ឯង​សារព័ត៌មាន​ហ៊ាន​ចំណង​អត់​ទើសក្បាល​អាណា បានតែ​លើ​អ្នកសិល្បៈ​គ្មាន​ខ្នង​ក្រាស់​ទេ បើ​អ្នកសិល្បៈ​មាន​អ្នក​ចិញ្ចឹម ឬ​មាន​ប្តី​អ្នកមាន​លុយ​អំណាច ទោះ​គេ​ប្រវត្តិ​រលួយ​យ៉ាងម៉េច​ក៏​លោក​ឯង​មិន​ហ៊ាន​សរសេរ សូម្បី​ចំណង​មិនល្អ​ប៉ះ​លើ​ឈ្មោះ​គ​ផង ព្រោះ​លោក​ឯង​ខ្លាច​មានរឿង ឬ ខ្លាច​គុគ​ហៅចូល​លេង​នោះ​អី ! សម័យ​នេះហើយ លោក​ល្មមប្រើ​សិទ្ធិ​ឲ្យ​ស្មើ​គេ​ផង​លោក !!!»៕ ដោយ​៖ លឹម ហុង​


spot_img
×