Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រឆាំង​ការសម្អាត​ប្រាក់ គឺជា​ការងារ​សំខាន់​ចំ​បាច់ និង​បន្ទាន់ ដែល​តម្រូវឱ្យ​ក្រសួង ស្ថាប័ន​ទាំងអស់​សហការ​អនុវត្ត​ភារកិច្ច​ស្របតាម​ច្បាប់​ជា​ធរមាន​

spot_img

​ភ្នំពេញ​៖ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែងថា ការប្រឆាំង​ការសម្អាត​ប្រាក់ គឺជា​ការងារ​សំខាន់​ចំ​បាច់ និង​បន្ទាន់ ដែល​តម្រូវឱ្យ​ក្រសួង ស្ថាប័ន​ទាំងអស់​សហការ​អនុវត្ត​ភារកិច្ច​ស្របតាម​ច្បាប់​ជា​ធរមាន ហើយ​ក្នុងនោះ​ការគ្រប់គ្រង ការចាត់ចែង និង​ការ​រឹបអូស​ផល​នៃ​បទល្មើស គឺជា​ការងារ អាទិភាព​មួយ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា មន្ត្រី​អនុវត្ត​ច្បាប់ តុលាការ​ទាំង​ថ្នាក់ និង​ក្រសួង -​ស្ថាប័ន​ពាក់ ព័ន្ធ សរុប​ចំនួន​១៩ បាន​សហការគ្នា​ពង្រឹង​សមត្ថភាព​លើ​ការងារ​គ្រប់គ្រង ចាត់ចែង​និង​រឹបអូស​ផល​នៃ​បទល្មើស​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​មានប្រសាសន៍ថា កាលពី​ព្រឹក​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០២០ មន្ត្រី​ជំនាញ​ជាន់ខ្ពស់​របស់​កម្ពុជា ចំនួន​៧៥​រូប មកពី​១៩​អង្គភាព ស្ថាប័ន រួមមាន អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ (​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​, អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ , មន្ទីរ​ប្រឆាំង​គ្រឿងញៀន​, នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​, នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​, នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ កម្ពុជា តុលាការ​កំពូល មហាអយ្យការ​អម​តុលាការ​កំពូល សាលាឧទ្ធរណ៍ មហាអយ្យការ​អម​សាលាឧទ្ធរណ៍ សាលាដំបូង​រាជធានី​ភ្នំពេញ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រដ្ឋបាល​ព្រៃឈើ រដ្ឋបាល​ជលផល អគ្គនាយកដ្ឋាន​ពន្ធដា​រ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា អគ្គនាយកដ្ឋាន ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ និង​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ បាន​ចូលរួម​សិក្ខាសាលា ស្តីពី ការគ្រប់គ្រង ការចាត់ចែង និង​ការ​រឹបអូស​ផល​នៃ​បទល្មើស​” ដើម្បី​ពង្រឹង​បន្ថែម​សមត្ថភាព​ជំនាញ​ក្នុង ការប្រឆាំង​ការសម្អាត​ប្រាក់ -​ការកំណត់​អត្តសញ្ញាណ​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​នឹង​បទល្មើស​- ការចាប់យក / ឃាត់ទុក ការ​បង្កក ការគ្រប់គ្រង ការចាត់ចែង និង​ការ​រឹបអូស​ផល​នៃ​បទល្មើស​។ សិក្ខាសាលា​នេះ​ត្រូវបាន សហការ​រៀបចំ​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួងយុត្តិធម៌ សម្រាប់​រយៈពេល ១ ថ្ងៃ គឺ ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២០ ដោយមាន វាគ្មិន​មកពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួងយុត្តិធម៌ អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ និង​អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ (UNODC) បានធ្វើ​បទ​បង្ហាញ​លើ ប្រធានបទ សំខាន់ៗ​ចំនួន​៤​ផ្សេងគ្នា ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង ការចាត់ចែង និង​ការ​រឹបអូស​ផល​នៃ​បទល្មើស ហើយក៏​ផ្តោត​សំខាន់​ផងដែរ​ទៅលើ​បទពិសោធ​ល្អៗ​ជា​អន្តរជាតិ​សម្រាប់​ការ​ការគ្រប់គ្រង ការចាត់ចែង និង​ការ​រឹបអូស​ផល​នៃ​បទល្មើស ។​

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​លើកឡើងថា ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង ការចាត់ចែង និង​ការ​រឹបអូស​ផល​នៃ​បទល្មើស​នេះ កម្ពុជា​នៅមាន​កាតព្វកិច្ច ច្រើន​ចំណុច​ខ្វះចន្លោះ​លើ​ចំណុច​មួយចំនួន​ពាក់ព័ន្ធ​នឹង​ក្របខណ្ឌ​ច្បាប់ នីតិវិធី និង​យន្តការ​អនុវត្ត​។ ចំពោះ ការអនុវត្ត​ការគ្រប់គ្រង ការចាត់ចែង និង​ការ​រឹបអូស​ផល​នៃ​បទល្មើស​កន្លងមក យើង​មាន​បញ្ហា​ប្រឈម​មួយ ចំនួន​ដូចជា​សមត្ថភាព​ជំនាញ​ក្នុងការ​គ្រប់គ្រង ចាត់ចែង និង​រឹបអូស​ផល​នៃ​បទល្មើស​នៅមានកម្រិត និង​ការ អនុវត្ត​មិនទាន់មាន​សង្គតិភាព ជាដើម​។​

​សិក្ខាសាលា​នេះ បាន​រៀបចំឡើង​ដើម្បី​បង្កើន​កម្រិត​ជំនាញ​ដល់​មន្ត្រី​ទទួលបន្ទុក​លើ​ការងារ​ពាក់ព័ន្ធ នឹង​ការប្រឆាំង​ការសម្អាត​ប្រាក់ ដោយ​ផ្តោតលើ​ទិដ្ឋភាព​ច្បាប់ និង​ការអនុវត្ត​ដោយ​សង្កត់ធ្ងន់​លើ​ទស្សនទាន នៃ​ការកំណត់​អត្តសញ្ញាណ​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​នឹង​បទល្មើស ការចាប់យក ការឃាត់ទុក ការ​បង្កក ការ​
​គ្រប់គ្រង ការចាត់ចែង និង​ការ​រឹបអូស​ផល​នៃ​បទល្មើស ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​បាន​ចំណេញ​ដល់​ថវិកាជាតិ និង​មាន​ប្រសិទ្ធភាព​ក្នុងការ​បង្ក្រាប​បទល្មើស ជាពិសេស​បទល្មើស​សម្អាត​ប្រាក់​។​

​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានបញ្ជាក់​ក្នុងពេល​បើក សិក្ខាសាលា​អំពី​គោលបំណង​នៃ​ការពង្រឹង​សមត្ថភាព​ម​ន្ត្រី​អនុវត្ត​ច្បាប់ តុលាការ និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​សំណូមពរ​ឲ្យ​បង្កើន​កិច្ចសហការ​ក្នុងការ​គ្រប់គ្រង ចាត់ចែង និង​រឹបអូស​ផល​នៃ​បទល្មើស និង​ការប្រយុទ្ធ ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ស្របតាម​សេចក្តីជូនដំណឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី លេខ ៣៣៨ សជណ ចុះ​ថ្ងៃទី​១៣ ខែ មីនា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​យុទ្ធសាស្ត្រ​ក្នុងការ​អនុវត្ត​ការ ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដែល​តម្រូវ​ឲ្យ​ក្រសួង -​ស្ថាប័ន​ពាក់ព័ន្ធ​សហការគ្នា​អនុវត្ត ការងារ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្រោម​ការទទួលខុសត្រូវ​របស់​ក្រសួង​-​ស្ថាប័ន​រៀងៗ​ខ្លួន​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​សង្ឃឹមថា បន្ទាប់ពី​សិក្ខាសាលា​នេះ​បានបញ្ចប់ យើង​នឹង​អាច រួមគ្នា​ក្នុង ការដាក់ចេញ​នូវ​ក្របខណ្ឌ​ច្បាប់ គោលនយោបាយ និង​យន្តការ​នានា ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង ការចាត់ចែង និង​ការ​រឹបអូស​ផល​នៃ​បទល្មើស​។ ប្រសិនបើ​យើង​អាច​ធ្វើដូច្នេះបាន កម្ពុជា​នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន ដូចជា​៖ ១.​ចំណេញ​ថវិកាជាតិ ២.​ការបង្ក្រាប​បទល្មើស​មា​ន ប្រសិទ្ធភាព ៣.​ការអនុវត្ត​ការងារ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង ការចាត់ចែង និង​ការ​រឹបអូស​ផល​នៃ​បទល្មើស​មាន សង្គតិភាព និង​៤.​មាន​ប្រព័ន្ធគ្រប់គ្រង ចាត់ចែង និង​រឹបអូស​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​៕​ដោយ​៖​កូ​ឡាប​

spot_img
×