Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នរណា Idol ខ្លះ​? យាយ​សួយ​បង្គួ​យ​អន្ទង់​ចឹក និង​ស្រីអូន ប៉ះគ្នា​លើកដំបូង ផ្អើល​មន្ទីរពេទ្យ ពេល​មក​មើល​កូនភ្លោះ​….

spot_img

​ភ្នំពេញ​៖ ប្រិយមិត្ត​ដែល​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ប្រាកដ​ណាស់​ជា​បាន​ស្គាល់​ច្បាស់​ដូច​ថ្ងៃ តារា​ហ្វេ​ស​ប៊ុ​ក​លក់​ផលិត​អន​ឡាញ​ដ៏​ប្រជាប្រិយ​ភាពខ្លាំង​យាយ​សួយ​ដែល​តែង​ផ្តល់​សំណើច​សប្បាយ​មិនចេះ​រីងស្ងួត តាមរយៈ​ការ​ឡាយ​លក់​ផលិតផល​ប៉ិន​វោហា​សព្ទ​កំប្លុកកំប្លែង​និយាយ​ដល់ៗ​មិនសូវ​ចេះ​សំចៃមាត់ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ចូលចិត្ត​តាមដាន​ជាខ្លាំង​។​

​ដោយឡែក​ថ្មីៗ​នេះ យាយ​សួយ​ដែល​ត្រូវបាន​គេ​ផ្តល់​រហស្សនាម​ថា «​យាយ​សួយ​បង្គួ​យ​អន្ទង់​ចឹក​» ដែល​ប្រិយមិត្ត​គ្រប់គ្នា​ធ្លាប់តែ​បានឃើញ​រូប​នៅក្នុង​ការ​ឡាយ​ប៉ុណ្ណោះ បានធ្វើ​ឲ្យ​ហ្វេ​នៗ​ពិសេស Idol ភ្ញាក់ផ្អើល​ខ្លាំង​តែម្តង ខណៈ​ស្រាប់តែ​ឃើញ​យាយ​សួយ បាន​ប៉ះគ្នា​ជា​លើកដំបូង​ជាមួយ​រាជ​នី​ចិត្តធម៌​ទឹកភ្នែក​អ្នកនាង​ស្រីអូន ដែល​ពិតជា​មិន​នឹកស្មាន​សោះឡើយ​។​

​ក្នុងនោះ​ផងដែរ អ្នកនាង​ស្រីអូន ក៏បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក ដោយ​ភ្ជាប់​សារ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថា​៖ «​នាំ​យាយ​សួ​យមក​មើល​កូនភ្លោះ រូប​ស្អាត​អស់​ប៉ុណ្ណឹង​ហើយ​យាយ សម​មុខ​ឲ្យ​សើច​មិន​សើច​ទេ​» ។​

​គួរ​បញ្ជាក់ថា វត្តមាន​របស់​តារា​ហ្វេ​ស​ប៊ុ​ក​ដ៏​ល្បី​ទាំងពីរ គឺ​បាន​លេចឡើង​នៅ​ឱកាស​មក​សួរសុខទុក្ខ​អ្នកនាង សាន សុខ​ខេង ដែលជា​ម្ចាស់​លក់​ផលិតផល​បំប៉ន​សុខភាព Happy Sweet Oshop ដែល​ទើប​សម្រាល​បានកូន​ភ្លោះ​១​គូ​ប្រកបដោយ​សុវត្ថិភាព​កាលពីពេល​ថ្មីៗ​នេះ​។​

​ទន្ទឹមគ្នានេះ​ផងដែរ បើតាម​មើល ឃើញថា​អ្នក​ទាំងពីរ​ពិតជា​ស្និទ្ធស្នាល​គ្នា​ខ្លាំងណាស់ ដែល​ធ្វើ​ឲ្យ​ហ្វេ​នៗ​អ្នកគាំទ្រ​លាន់មាត់​សរសើរ​មិន​ដាច់​ពី​មាត់​នោះទេ ពី​ទំនាក់ទំនង​ដ៏​ល្អ​របស់​អ្នក​ទាំងពីរ ព្រោះ​ធ្លាប់តែ​ឃើញ​អ្នកលក់​អន​ឡាញ​ភាគច្រើន​មិនសូវ​ត្រូវរ៉ូវ​គ្នា ដោយសារតែ​លក់​ផលិតផល​ប្រជែង​គ្នា និង​ចូលចិត្ត​កាច់​កុង​គ្នា​ជាដើម តែបើ​ក្រឡេក​មក​មើល​យាយ​សួយ និង​អ្នកនាង​ស្រីអូន​សម្រស់​ធម្មជាតិ​វិញ ពិតជា​ស្និទ្ធស្នាល​គ្នា​ខ្លាំង​ប្រៀប​ដូច​បងប្អូន​អ៊ីចឹង​។ ក្នុងនោះ​ផងដែរ អ្នកលេង​បណ្តាញ​សង្គម​មួយចំនួន​ក៏បាន​លើកឡើងថា «​ស្រឡាញ់​រាប់អាន​គ្នា​អ៊ីចឹង​ល្អ​ណាស់ ជា​គំរូ​ដល់​អ្នក​ដទៃទៀត ខ្ញុំ​សូម​គាំទ្រ​សម្រាប់​ទំនាក់ទំនង​មួយ​នេះ​របស់​អ្នក​ទាំងពីរ​»៕ ដោយ​៖ លឹម​ហុង​

spot_img
×