Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ឧស្សាហកម្ម និង​អង្គការ UNIDO ប្រគល់​ទទួល​សៀវភៅ​ឯកសារ ផ្សព្វផ្សាយ​ណែនាំ​បច្ចេកទេស សម្រាប់​ការស្តារ​អាជីវកម្ម​ឡើងវិញ របស់​សហគ្រាស​ខ្នាត មីក្រូ តូច​និង​មធ្យម (MSMEs) ពី​វិបត្តិ Covid-19

spot_img

​ភ្នំពេញ​៖ ជាការ​ឆ្លើយតប​ទៅនឹង​វិបត្តិ​កូ​វីដ​-១៩ និង​ដើម្បី​ជួយ​ដល់​វិស័យ​ឯកជនងើបឡើង​វិញ​ឲ្យ​ប្រសើរ អង្គការសហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO )​បានរៀបចំ និង បោះ​ពុ​ម្ភ​សៀវភៅ​ផ្សព្វផ្សាយ​គោល​ការ​ណ៌​ណែនាំ​បច្ចេកទេស សម្រាប់​ផ្លូវ​ឆ្ពោះទៅ​និរន្តរភាព​អាជីវកម្ម ។

​ដើម្បី​ទទួលបាន​សៀវភៅ​គោល​ការ​ណ៌​ណែនាំ​បច្ចេកទេស​នេះ នៅ​ព្រឹក​ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ​២០២០ មាន​រៀបចំ​ពិធី​ប្រគល់​ទទួល​សៀវភៅ​ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ​បច្ចេកទេស​សម្រាប់​ការស្តារ​អាជីវកម្ម​ឡើងវិញ របស់​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម​(MSMEs) នៅ​កម្ពុជា ក្រោម​អធិបតីភាព​ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅ​ទីស្តីការក្រសួង ។

​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​UNIDO ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បោះពុម្ព​សៀវភៅ​ណែនាំ​បច្ចេកទេស​នេះ ជា​ភាសា​អង់គ្លេស ហើយ​អ្នកជំនាញ​នៃ​អគ្គនាយកដ្ឋាន​សហគ្រាស​ខ្នាតតូច​និង​មធ្យម និង​សិប្បកម្ម បាន​សហការ​បកប្រែ​ជា​ភាសា​ខ្មែរ ដើម្បី​ឲ្យ​សៀវភៅ​នេះ មានគុណ​សម្បត្តិ និង​ជា​ត្រីវិស័យ​ជួយ​ដល់​អាជីវកម្ម​ខ្នាត​មីក្រូ តូច​និង​មធ្យម អាច​ទាញ​សក្តានុពល និង​ការ​ងើបឡើង​វិញ​នៃ​អាជីវកម្ម​របស់ខ្លួន ក្នុងកំឡុងពេល​និង​ក្រោយ​នៃ​វិបត្តិ​កូ​វីដ​-១៩ ក៏ដូចជា​ការត្រៀម​ដោះស្រាយ​បញ្ហា​កើតឡើង​ប្រហាក់ប្រហែលគ្នា​នេះ​ជាយថាហេតុ​។

​ឯកឧត្ដម សុខ ណារិន ប្រធាន​តំណាង​អង្គការ UNIDO ប្រចាំ​កម្ពុជា បានបង្ហាញ​នូវ​ទឹកចិត្ត​រីករាយ​ចំពោះ​សមិទ្ធផល​ការងារ និង​បាន​រំលេច​បន្ថែមថា​៖​ការិយាល័យ​អង្គការ UNIDO ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា ក៏បាន​រៀបចំ​បង្កើត​វេ​ប​ផ​តធល​ដើម្បី​ជួយ​ដល់​សហគ្រាស​មីក្រូ តូច និង​មធ្យម ក្នុងការ​ចាប់ផ្តើម និង​ស្តារឡើងវិញ ព្រមទាំង​ធ្វើឱ្យ​អាជីវកម្ម របស់​ពួកគាត់ មាន​ភាពល្អ​ប្រសើរឡើង​។ វេ​ប​ផ​តថល​នេះ មាន​ផ្ទុក​ឯកសារ មេរៀន ណែនាំ​ជាក់ស្តែង និង​បញ្ជី​ផ្ទៀងផ្ទាត់ ដែល​អាច​ទាញយក​បាន​តាម​គេហទំព័រ www.b3cmsme.org​។

ឯកសារ​ទាំងនេះ បង្ហាញ​ពី​មធ្យោបាយ​នៃ​ការកសាង​ឡើងវិញ និង​កំណត់​ផ្នែក​អាជីវកម្ម ដែល សហគ្រាស​មីក្រូ តូច និង មធ្យម​អាចមាន​សក្តានុពល ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​។ ជាពិសេស​មាន​ឯកសារ​ទាក់ទង​នឹង​ការគ្រប់គ្រង​ផ្នែក​ប្រតិបត្តិការ កម្លាំង​ពលកម្ម សុខភាព និង សុវត្ថិភាព​ការងារ​។​

ឯកសារ​ណែនាំ និង ខិត្តប័ណ្ណ​បានរៀបចំ​ឡើងជា​ពិសេស​សម្រាប់​ម្ចាស់​សហគ្រាស អ្នកគ្រប់គ្រង និង បុគ្គលិក របស់​សហគ្រាស​ខ្នាតតូច​បំផុត តូច និង មធ្យម ដែល​ពួកគាត់​ត្រូវការ​ចាំបាច់​ក្នុងការ​ស្វែងរក ការណែនាំ​បង្ហាញ​ផ្លួ​វ និង ដំណោះស្រាយ នៅពេល​ជំងឺ​រាតត្បាត ប៉ះពាល់​ទៅលើ​អាជីវកម្ម​របស់​ពួកគាត់​។ ឯកសារ​ទាំងនេះ នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន ឬ​សហគ្រាស​អាច​យល់ដឹង​និង​រកឃើញ​នូវ​ចំណុច​ចាប់ផ្តើម ព្រមទាំង វិធី​ដើម្បី​បន្ត​ស្តារឡើងវិញ ក៏ដូចជា​ការបន្ត​ពង្រឹង​ដំណើរការ​រៀបចំ​ផែនការអាជីវកម្ម​ផងដែរ​។​

​ដោយមាន​ការចង្អុលបង្ហាញ និង ណែនាំ​របស់ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រ​សិ​ទ្ឋ ឯកសារ​ណែនាំ និង​ខិត្តប័ណ្ណ​ទាំងនេះ ត្រូវបាន​បកប្រែ​ជា​ភាសា​ខ្មែរ ដែល​សហគ្រាស​គ្រប់​ប្រភេទ​អាច​យកទៅ​ប្រើប្រាស់​បាន​។ ឯកសារ​ទាំងនេះ ផ្តល់នូវ​គន្លឹះ ជាច្រើន​ពី​ស្តង់ដារ អន្តរជាតិ​ដែលមាន​ស្រាប់ ក៏ដូចជា ប្រភព​ទាក់ទង​នឹង​ការកែលំអរ​ឧស្សាហកម្ម ដែល​សហគ្រាស​អាច​យក​មកប្រើប្រាស់​ក្នុង​សកម្មភាព​ប្រ​តិ្ត​ប​ត្តិ​ការ និង​ជួយ​ដោះស្រាយ​ការ​នូវ​ការគំរាមកំហែង ឬ ការរំខាន ដែល​សហគ្រាស​អាច​នឹង​កំពុង​ប្រឈម​។​

​បន្ថែម​លើ​នេះ​ទៀត អង្គការ យូ​នី​ដូ ក៏បាន​រៀបចំ​ផលិត និង​ផ្សព្វផ្សាយ​ឯកសារ​មួយទៀត​ទាក់ទង​នឹង​ការវិវត្តន៍​នៃ​ឌីជីថល និង​ការស្តារ​ឧស្សាហកម្ម​ឡើងវិញ ដើម្បី​ផ្តល់​ជា​គុណប្រយោជន៍​ក្នុងការ​ពិចារណា យកមកប្រើ​ប្រាស់​ក្នុងការ​ព​ន្លឿ​ន ឌីជីថល​រូបនីយកម្ម ពិសេស​ជួយ​ស្តារ​អាជីវកម្ម​ឱ្យបាន​កាន់តែ​ឆាប់រហ័ស​។ នៅក្នុង​ក្របខ័ណ្ឌ​នេះ វិស័យ​សំខាន់ៗ​មួយចំនួន ដែល​ត្រូវ​ការគាំទ្រ​ដំណើរការ​វិវត្តន៍​នៃ​ឌីជីថល និង ការ​ស្តារឡើងវិញ នៃ​ឧស្សាហកម្ម​គឺ ការធ្វើ​នវានុវត្តន៍ និង ឌីជីថល​រូបនីយកម្ម ការជំរុញ​ការវិនិយោគ និង បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព និង​ការផលិត​ប្រកបដោយ​ភាព​ឆ្លាត​វៃ ។

​ជាថ្មីទៀត ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​សម្តែង​នូវ​ទឹកចិត្ត​រីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​អង្គការ UNIDO សម្រាប់​ចូលរួម​អភិវឌ្ឍន៍​នៅ​កម្ពុជា ។ ជាមួយគ្នានេះ ក៏បាន​ណែនាំ​ឲ្យ​អគ្គនាយកដ្ឋាន​ជំនាញ​ធ្វើការ​ផ្សព្វផ្សាយ​ឯកសារ​នេះ​ឲ្យ​បាន​ទូលំទូលាយ​តាម​គ្រប់​មធ្យោបាយ​ដើម្បី​ឲ្យ​បាន​ជ្រួតជ្រាប​ដល់​ម្ចាស់​សហគ្រាស​ខ្នាត មីក្រូ តូច​និង​មធ្យម ដើម្បី​ជា​ត្រីវិស័យ​សម្រាប់​ពង្រឹង​និង​ការ​ងើប​ឡើងវិញ​នៃ​អាជីវកម្ម​របស់​ពួកគេ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×