Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ច្រើន​នាក់ ចូលមក​បោះ​របង​ចាប់យក​ដី និង​សាងសង់​ខ្ទម​យ៉ាង​អនាធិបតេយ្យ​នៅ​ទីតាំង ដី​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋ ស្រុក​ស្ទឹងហាវ​, អាជ្ញាធរ​ស្រុក​ស្ទឹងហាវ ចុះ​ធ្វើការ​ទប់ស្កាត់ ផ្ទុះ​តវ៉ា​បិទផ្លូវ​

spot_img

ស្រុក​ស្ទឹងហាវ ៖​សមត្ថកិច្ច​រដ្ឋបាល​ស្រុក​ស្ទឹងហាវ​ឲ្យ​ដឹងថា ចាប់តាំងពី​មុន​ថ្ងៃត្រង់​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០២០ នៅ​ផ្លូវ​សម្តេច​សង្ឃ​ទេព​វង្ស ចំណុច​ច្រក​ចូលទៅ​ទីតាំង​ដី​សង្គមកិច្ច ភូមិ​០១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ មាន​ប្រជាពលរដ្ឋ​ច្រើន​នាក់ នាំគ្នា​បិទផ្លូវ​(​ផ្លូវ​សម្តេច​សង្ឃ​ទេព​វង្ស​) ដោយ​ដាក់​ដុំថ្ម​និង​មែកឈើ បណ្តាល​ឲ្យ​ចរាចរណ៍​តាមផ្លូវ​នោះ​ស្ទះ យានយន្ត​មិនអាច​បើកបរ​ឆ្លងកាត់​បានឡើយ ដើម្បី​តវ៉ា​ជំទាស់​ទៅនឹង​វិធានការ​របស់​រដ្ឋបាល​ស្រុក ដែល​ចុះ​រុះរើ​សំណង់​លើដី​តំបន់​នោះ​។

ករណីនេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ក៏​កំពុង​សម្របសម្រួល​ដោះស្រាយ ដើម្បី​បើកផ្លូវ​ឡើងវិញ និង​បន្ត​ដោះស្រាយ​តាម​និតិ​វិធី​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​គោរព​ជម្រាបជូន សាធារណជន និង​អ្នកសារព័ត៌មាន ឱ្យបាន​ជ្រាបថា​៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ គឺមាន​ចលនា​នៃ​ការ​ចូលមក បោះ​របង​ចាប់យក​ដី និង​សាងសង់​ខ្ទម​យ៉ាង​អនាធិបតេយ្យ​នៅ​ទីតាំង ដី​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋ ស្ថិតនៅ​ក្នុងភូមិ​១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ហើយក៏​ត្រូវបាន​អាជ្ញាធរ​ស្រុក​ស្ទឹងហាវ ចុះ​ធ្វើការ​ទប់ស្កាត់ ដោយបាន​ធ្វើ ការរុះរើ​ខ្ទម និង​បង្គោលរបង​ទាំងនោះ​ចេញ​វិញ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០​នេះ ក្រុម​ប្រជាពលរដ្ឋ ដែលមាន​ការដឹកនាំ​បញ្ជា​ពី​មេខ្យល់ បាន​ចេញមក​ធ្វើការ​តវ៉ា និង​រារាំង​ការអនុវត្ត​ការងារ​របស់​អាជ្ញាធរ​ស្រុក ដែលជា មន្ត្រីរាជការ​សាធារណៈ ព្រមទាំង​បាននាំគ្នា​បិទផ្លូវ (​វិថី​សម្តេច​សង្ឃរាជ​ទេព​វង្ស ) ធ្វើឱ្យ​កក់ស្ទះ​មិន​អាចធ្វើ​ចរាចរណ៍ បាន ដែល​ទង្វើ​នេះ​គឺជា​ការបំពាន​លើផ្លូវ​ច្បាប់​យ៉ាងធ្ងន់ធ្ងរ​។ រដ្ឋបាលខេត្ត​សូម​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល ចាញ់បោក​មេខ្យល់ ចូលមក​ចាប់​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ និង​ចូលរួម​ក្នុងការ​ប្រឆាំង​តវ៉ា បិទផ្លូវ​សាធារណៈ សូម បញ្ឈប់​សកម្មភាព​រប​ស់​ខ្លួន​ជាបន្ទាន់​។ ក្នុងករណី​បងប្អូន​នៅតែ​បន្តធ្វើ​សកម្មភាព ដែល​ប្រាសចាក​ពី​ផ្លូវច្បាប់​បន្តទៀត រដ្ឋបាលខេត្ត​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដោយ​គ្មាន​ការលើកលែង​នោះឡើយ​។​

​សូម​ជម្រាបជូន​ផងដែរ​ថា កន្លងមក​មាន​ករណី​ក្រុម​មេខ្យល់​បាន​បំផុសបំផុល​ប្រជាពលរដ្ឋ​ឱ្យ​ចូលមក​បោះ​របង ចាប់យក​ដី និង​សាងសង់​ខ្ទម​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ទីតាំង​ខាងលើ ហើយក៏​ត្រូវបាន​អាជ្ញាធរ​ស្រុក​ស្ទឹងហាវ ចុះ​ធ្វើ ការអប់រំ​ណែនាំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ​ចាកចេញ​ពី​ទីតាំង​ដី​របស់​រដ្ឋ និង​បានធ្វើ​ការរុះរើ ខ្ទម និង​បង្គោលរបង​ទាំងនោះ​ចេញ​ចំនួន​៤​លើក​រួចមកហើយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×