Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ករណី ឃាតកម្ម ដែល​ប្រព្រឹត្តឡើង​កាលពី​៨​ខែ​មុន​

spot_img

​ខេត្តតាកែវ​៖ នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ សហការ​ជាមួយ​កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ករណី ឃាតកម្ម ដែល​ប្រព្រឹត្តឡើង​កាលពី​ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ខាងកើត​ជាប់​ទំនប់​ទទឹង​ថ្ងៃ ស្ថិតក្នុង​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល​។​

​នៅ ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ ដោយ​អនុវត្តតាម​បទបញ្ជា និង​ការណែនាំ​ចង្អុលបង្ហាញ​ពី​សំណាក់ លោក ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ស្នងការរង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ សហការ​ជាមួយ​កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល និង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម ជីវ ចាន់​តារា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ និង​លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ វិច ឆៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ សញ្ជាតិ​ខ្មែរ​នៅ​ចំនុច​ភូមិ​សែន​បន ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែលមាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល បច្ចុប្បន្ន​មក​ស្នាក់នៅ​ភូមិ​សែន​បន ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ជាប់​ពាក់ព័ន្ធ​នឹង​ករណី ឃាតកម្ម ដែល​ប្រព្រឹត្តឡើង​កាលពី​ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ខាងកើត​ជាប់​ទំនប់​ទទឹង​ថ្ងៃ ស្ថិតក្នុង​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល​។​

​ក្រោយពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បានប្រគល់​ជូន កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដើម្បី​អនុវត្តន៍​បន្ត​តាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×