Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​ថៃ ប្ដេជ្ញា​រួមគ្នា បង្កើន​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅតាម​បណ្ដោយ​ព្រំដែន

spot_img

​បើតាម​របាយការណ៍រ​បស់ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ស្តីពី ការបង្ក្រាប​បទល្មើស​គ្រឿង នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ បានបញ្ជាក់​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២០ ពោល​គិត​ចាប់​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន​ចំនួន ៧,៧៨៨ ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៥,៧៧០​នាក់ (​ស្រី​៩៨០​នាក់​) ក្នុងនោះ​មាន​ជនបរទេស ២២៤​នាក់​។​

កម្ពុជា​-​ថៃ ប្ដេជ្ញា​រួមគ្នា បង្កើន​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅតាម​បណ្ដោយ​ព្រំដែន ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត ដើម្បី​បង្ការ ទប់ស្កាត់​ជាមុន នូវ​ការរត់ពន្ធ​គ្រឿង ឆ្លងដែន​នៃ ប្រទេស​ទាំងពីរ ។​

ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ជួន សុវណ្ណ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង លោក Jarae Pokpa ទីប្រឹក្សា​អម​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា ទទួលបន្ទុក​កិច្ចការ​គ្រឿង​ញៀ​ង នា​រសៀល​ថ្ងៃទី ៨ តុលា​នេះ នៅ​ទី​ស្ដី​ក្រសួងមហាផ្ទៃ​។​

ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ថ្លែង​បញ្ជាក់ថា កម្ពុជា និង​បន្ត​បង្កើន​កិច្ច​សហ​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅតាម​បណ្ដោយ​ព្រំដែន ជាមួយ​ភាគី​ថៃ​បន្ថែមទៀត ដើម្បី​ធ្វើ​សកម្មភាព​ព្រមៗ​គ្នា ក្នុង​ការធ្វើសកម្មភាព​ល្បាត​ត្រួតពិនិត្យ ស្រាវជ្រាវ ស៊ើបអង្កេត បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស គ្រឿងញៀន​ឲ្យ​សម្រេចបាន​លទ្ធផល​ល្អប្រសើរ ក្នុងទិសដៅ​ប្រែក្លាយ តំបន់​ព្រំដែន ទៅជា​តំបន់ ស គ្មាន​គ្រឿងញៀន​។​

ឯកឧត្ដម បន្តថា ក្រៅពី​កិច្ចការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ថៃ អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ បង្កើន​យុទ្ធនា​ការឃោសនា​ប្រមូលផ្តុំ​កម្លាំង​គាំទ្រ​ពី​មហាជន និង​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ព្រំដែន ឲ្យ​ចូលរួម ក្នុង​ចលនា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កាន់តែ​សកម្ម​បន្ថែមទៀត ដើម្បី​លើកកម្ពស់​ស្ថានភាព​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​នៅតាម​តំបន់​ព្រំដែន​ឲ្យ​កាន់តែ​ប្រសើរឡើង​។​

ទន្ទឹមនេះ ភាគី​ទាំងពីរ ក៏បាន​ឯកភាពគ្នា បង្កើន​សកម្មភាព​ស្រាវជ្រាវ ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ក្នុងភូមិ​សាស្ត្រ​ខ្សែបន្ទាត់​ព្រំដែន ដើម្បី​ក្តាប់​ភូមិសាស្ត្រ​នៃ​ការ​ចរាចរណ៍​លួច​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​ទៅមក និង​មាន​វិធានការ ដោះស្រាយ​បង្ក្រាប ឲ្យ​បាន​ទាន់ពេលវេលា​ផងដែរ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×