Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជីវិត​ដ៏​ស៊ីវីល័យ​របស់​កញ្ញា ហង្ស សុរិយាន់ ក្រោយ​ជាប់គាំង​នៅ​ប្រទេស​អូស្ត្រាលី ដោយសារ​…

spot_img

​ភ្នំពេញ​៖​ក្រោយ​ជាប់គាំង​នៅក្នុង​ទឹកដី​នៃ​ប្រទេស​អូស្ត្រាលី ដោយសា​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ កញ្ញា ហង្ស សុរិយាន់ ដែលជា​តារា​បង្ហាញ​ម៉ូត​ផង​និង​តារា​សម្តែង​ផង បានបង្ហាញ​ពី​ការរស់នៅ​យ៉ាង​ស៊ីវីល័យ​នៅ​ទីនោះ​។​

​ដូច​ដឹង​ស្រាប់​ហើយ​ក្រោយពី​ផ្ទុះ​នូវ​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​១៩ ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក​បាន​រិត​ត្បិត​ការធ្វើដំណើរ ជាពិសេស​តាម​ជើងហោះហើរ​អាកាស ដោយ​បើក​ឲ្យ​ធ្វើដំណើរ​ចំពោះតែ​ករណី​ចាំបាច់​តែប៉ុណ្ណោះ ដើម្បី​ការពារ​នូវ​ការឆ្លង​រីក​រាលដាល​ដ៏​អាក្រក់​នៃ​ជំងឺ​នេះ​។ ការបិទ​នេះ​បានធ្វើ​ឲ្យ​ប្រជាជន​នៅលើ​ពិភពលោក ដែល​បាន​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​ទី​២ ឬ​អ្នក​ដែលមាន​ភារកិច្ច​ក្រៅប្រទេស​បាន​ជាប់គាំង ដោយ​មិនអាច​វិលត្រឡប់​ទៅកាន់​ប្រទេស​ខ្លួន​វិញ បាន​រហូតដល់​ពិភពលោក​អាច​រក​វ៉ាក់សាំង​ការពារ ព្យាបាល​ជំងឺ​នេះ​បាន​។ ក្នុងនោះ​កញ្ញា ហង្ស សុរិយាន់ ក៏​មិន​ខុសពី​អ្នក​ឯទៀត​ដែរ នាង​ត្រូវបាន​ជាប់គាំង​នៅក្នុង​ទឹកដី​នៃ​ប្រទេស​អូស្ត្រាលី ខណៈ​បំពេញការងារ​នៅ​ទីនោះ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​នាង​តាមរយៈ​វីដេអូ​ខ្លី​មួយ ឆ្លើយតប​ទៅ​និង​សំណួរ​របស់​អ្នកគាំទ្រ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ខណៈ​ជាប់គាំង​នៅ​ទីនោះ​នាង​ក៏​តែងតែ​បង្ហោះ​រូបភាព​ស្រស់ស្អាត រួម​ជាមួយនឹង​ទិដ្ឋភាព​ញាំ​អាហារ​នៅក្នុង​ភោជនីយដ្ឋាន​ផ្សេងៗ ដែល​មើលទៅ​ពិតជា​ស្រស់ស្អាត​និង​ស៊ីវីល័យ​តាមបែប​សង្គម​សម័យ​ទំនើប​។

​ទោះជា​យ៉ាងនេះ​ក្តី​ក្រោយពី​ជាប់​នៅ​ទីនោះ​អស់​រយៈពេល​រាប់​ខែ បានធ្វើ​ឲ្យ​នាង​នឹករលឹក​ដល់​ម្ហូប​ខ្មែរ និង​មាតុភូមិ​យ៉ាង​ក្រៃលែង តែ​មិន​អាចម​កបាន មានតែ​បន្ត​រង់ចាំ​រហូតដល់​ពិភពលោក​មាន​ដំណោះស្រាយ ក្នុងការ​កំចាត់​ជំងឺ​ដ៏​អាក្រក់​នេះ​បាត់​ពី​ផែនដី​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×