Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី មួយចំនួនធំ​ព្រម​ចូលធ្វើ​ការងារ​វិញ ដើម្បី​ជីវ​ភា​ពំ ខណៈ​អ្នក បើកបរ​រថយន្ត​ដឹក​សំរាម​មួយចំនួន មិន​ព្រម ទទួលយក​គោលការណ៍​

spot_img

​ភ្នំពេញ​៖​កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​មួយចំនួនធំ ស្ម​គ្រ​ចិត្ត​ទទួលយក​ដំណោះស្រាយ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ខណៈ​មាន​កម្មករ​ផ្នែក​បើកបរ​រថយន្ត​ដឹក​សំរាម​មួយចំនួន​តូច មិន​ព្រម ទទួល យក​គោលការណ៍ ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​ដល់​ការបម្រើ​ការងារ​ជាធម្មតា ។​

​ថ្លែង​នៅក្នុង​ឱកាស​សំណេះសំណាល និង​ចែកជូន​នូវ​អង្ករ ដែលជា​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់ក​ម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី​ជាច្រើន​នាក់ នៅ​រសៀល​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បានធ្វើ​ការណែនាំ​ដល់ក​ម្មករ​-​កម្មការិនី​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​ទាំងអស់ ត្រូវ​ចូលរួម​ធ្វើការ​ជាធម្មតា​វិញ ដើម្បី​កុំ​ឲ​ក​យ​មានការ​ខាតបង់​ប្រយោជន៍​របស់ខ្លួន និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ។​

លោក កើត ឆែ បាន​បន្ត​ឲ្យ​ដឹងថា ក្រោយ​មានការ​ធ្វើ​កូដកម្ម​របស់​កម្មករ​-​កម្មការិនី​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី ជាច្រើន​ថ្ងៃ​កន្លងមកនេះ រាជធានី​ភ្នំពេញ មានការ​កកស្ទះ​សំរាម​ជាច្រើន​នៅតាម​តំបន់​នានា ខណៈដែល​ជាទូទៅ​សំរាម​ក្នុង​រាជធានី​ភ្នំពេញ មាន​ជិត​៣០០០​តោន​នៅក្នុង​មួយថ្ងៃ​។ ដើម្បី​ឆ្លើយតប និង​ដោះស្រាយ​កុំ​ឲ្យ​មានការ​កកស្ទះ​នូវ​បញ្ហា​សំរាម​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ដោះស្រាយ​ជា​បណ្តោះអាសន្ន ដោយបាន​បញ្ចេញ​នូវ​រថយន្ត​ដឹក​សំរាម​របស់ខ្លួន​ដែលជា​មធ្យោបាយ​រួម និង​បាន​បញ្ជា​ឲ្យ​មន្ត្រីក្រោមឱវាទ ចុះ​ធ្វើការ​ប្រមូល​សំរាម​ក្នុង​ខណ្ឌ​ទាំង​១៤ កុំ​ឲ្យ​មានការ​កកស្ទះ ដោយ​ក្នុងនោះ​គិត​ចាប់​ពីថ្ងៃ​ធ្វើ​កូដកម្ម​តវ៉ា​របស់​បុគ្គ​លិ​ក​ស៊ីន​ទ្រី រយៈពេល​មួយ​សប្តាហ៍​នេះ កម្លាំង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រមូលបាន​ជាង​១៥០០​តោន ។

​ជាមួយគ្នា​នោះ​លោក កើត ឆែ បានបញ្ជាក់​បន្ថែមទៀត​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ដែលមាន​ឯក​ត្ត​ម ឃួ​ង ស្រេង ជា​អភិបាល និង​ជា​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បានធ្វើ​ការបញ្ជា​ឲ្យ​ទិញ​នូវ រថយន្ត​សា​ហ្សឺ (​គ្រឿងចក្រ​សម្រាប់​ឈូសឆាយ​) ជាបន្ទាន់ ចែកជូន​ក្នុង​១​ខណ្ឌ ចំនួន​២​គ្រឿង​បន្ថែមទៀត ដើម្បី​ធ្វើការ​សម្រួល​ក្នុងការ​ប្រមូល​សំរាម​ឲ្យ​កាន់តែ​ងាយស្រួល និង​ចំណេញ​ពេលវេលា​។​

លោក កើត ឆែ បានបញ្ជាក់​ទៀតថា ការសម្របសម្រួល​ជូន​ដល់​បងប្អូន ដែលជា​កម្មករ​-​កម្មការិនី​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​នាពេលនេះ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានគិត​គូរ​ពី​សុខទុក្ខ​របស់​ពួកគាត់ កុំ​ឲ្យ​មានការ​ខាតបង់​ទាំង​ពេលវេលា និង​បាត់បង់​ប្រាក់ចំណូល​រប​ស់​ខ្លួន ខណៈដែល​កម្មករ -​កម្មការិនី​មួយចំនួន​ធំ បាន​ស្ម័គ្រចិត្ត ទទួលយក​គោលការណ៍​សម្របសម្រួល​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ប៉ុន្តែ​មាន​បុគ្គលិក​ផ្នែក​បើកបរ​រថយន្ត​ដឹក​សំរាម​មួយចំនួន​តូច មិន​ព្រម​ទទួលយក​គោលការណ៍ ទើប​ធ្វើ​ឲ្យ​បងប្អូន​កម្មករ​ប្រមូល​សំរាម​មួយចំនួនធំ មិនអាច​ចូល​បម្រើ​ការងារ​ជាធម្មតា​។​

​គួរ​បញ្ជាក់ថា យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញផ្សាយ​នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០​នេះ ស្តីពី​ការធ្វើ​កូដកម្ម​របស់​កម្មករ​ក្រុមហ៊ុន ស៊ីន​ទ្រី ជូន​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើ​ជួបប្រជុំ​ជាមួយ​សហជីព និង​តំណាង​បងប្អូន​កម្មករ និយោជិត​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី ដែល​កំពុង​ធ្វើ​កូដកម្ម មិន​ចេញ​ប្រមូល​សំរាម ដើម្បី​រក​ដំណោះស្រាយ ឲ្យ​បាន​សមស្រប​តាមផ្លូវ​ច្បាប់​។ ជា​លទ្ធផល នៃ​កិច្ចប្រជុំ​នេះ ទទួលបាន​ចំនួន​បីដូច​ជា​៖​ទី​១ ចំពោះ​សំណើ​របស់​បងប្អូន​កម្ម​ករ​និយោជិត​ទាមទារ​ឲ្យ​ក្រុមហ៊ុន ស៊ីន​ទ្រី ដោះស្រាយ​ពេល​បញ្ចប់​កិច្ចសន្យា ក្រុមហ៊ុន​ទទួលដោះស្រាយ​តាមផ្លូវ​ច្បាប់​ស្តីពី​ការងារ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​អ្នកទទួលខុសត្រូវ​។ ទី​២ ចំពោះ​ការងារ​របស់​បងប្អូន​កម្មករ និយោជិត​ទៅ​ថ្ងៃ​ខាងមុខ រដ្ឋបាល​រាជធានី​ភ្នំពេញ ធានា​មិន​បាត់បង់​ឡើយ ទោះបី​ក្រុមហ៊ុន​ស៊ីន​ទ្រី ដេញថ្លៃ​ការប្រមូល​សំរាម​បាន ឬ​មិនបាន​ក៏ដោយ​។ ទី​៣ សូម​ឲ្យ​បងប្អូន​កម្មករនិយោជិត​ទាំងអស់ នាំគ្នា​ចូលធ្វើ​ការងារ​វិញ​ជាធម្មតា ចាប់ពី​រសៀល​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​នេះ​តទៅ ។ ប៉ុន្តែ​ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ ដដែល​បងប្អូន​កម្មក​រ​និយោជិត​ដែលជា​អ្នកបើកបរ បាន​កែប្រែ​ចិត្ត មិន​ព្រម​ចេញ​ឡាន​ទៅ​ប្រមូល​សំរាម​តាម​ការព្រមព្រៀង​ទៅវិញ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្តែង នូវ​ការសោកស្តាយ​ចំពោះ​ទង្វើ​របស់​កម្មករ និយោជិត​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី មួយចំនួន ដែល​មិន​គោរព​តាម​ការព្រមព្រៀង ដូចដែល​មានបាន​ចែង​នៅក្នុង​កំណត់ហេតុ​នៃ​អង្គប្រជុំ ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​ចាត់វិធានការ ដោយ​ដោះស្រាយ​កម្លាំង​សរុប និង​មធ្យោបាយ​សរុប ដើម្បី​ធ្វើការ​ប្រមូល​សំរាម ដែលមាន​ការកកស្ទះ​នៅ​រាជធានី​ភ្នំពេញ ឲ្យ​អស់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ ៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×