Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ចំនួន ១​នាក់ និង​មាន​ករណី​ជាសះស្បើយ ចំនួន ១​នាក់​

spot_img

​ភ្នំពេញ​៖ បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៩​តុលា​នេះ មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ចំនួន ១​នាក់ និង​មាន​ករណី​ជាសះស្បើយ ចំនួន ១​នាក់ នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល សូម​គោរព​ជម្រាបជូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ម៉ោង ០៧​និង​០០​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុ​ជាមាន​៖ ចំនួន​អ្នក​ព្យាបាល ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៧៧​នាក់ (​ស្មើនឹង ៩៨,២៣% ធៀប នឹង​ចំនួន​អ្នកមាន​វីរុស​ក្ខ​វីដ​-១៩​ទាំងអស់​នៅក្នុង​ចំនួន​នេះ​មាន​ស្រី ៥៥​នាក់ និង​បុរស ២២២​នាក់​។ អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ២៨២​នាក់ (​ស្ត្រី ៥៦​នាក់ និង​បុរស ២២៦​នាក់​) ។ អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ចំនួន ៥​នាក់ គឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន ៣​នាក់ (​ស្ត្រី​ជនជាតិ​ឥណ្ឌា បុរស​ជនជាតិ​ឥណ្ឌូណេស៊ី និង​បុរស​ជនជាតិខ្មែរ​) និង​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ចំនួន ២​នាក់ (​បុរស​ជនជាតិ​ហុង​គ្រី និង​បុរស​ជនជាតិ​បារាំង​) ។​

ករណី​ជាសះស្បើយ ចំនួន ១​នាក់ ស្ត្រីជន​ជាតិខ្មែរ​អាយុ ៣៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ក្តុល ឃុំ​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង គាត់​ជា​អ្នកធ្វើដំណើរ​មកពី​សហ​រដ្ឋ​អាមេរិក ដោយបាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន (​តៃវ៉ាន់​) មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ ចំនួន​២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​។​

ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ១​នាក់ បុរស​ជនជាតិខ្មែរ​អា​យុ ២៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​រាជធានី​ភ្នំពេញ ជា​អ្នកធ្វើដំណើរ​ពី​ប្រទេស​កូរ៉េខាងត្បូង តាម​ជើងហោះហើរ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់គាត់ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​តុស​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ -​សូ​វៀត​។​

​សូម​កត់សម្គាល់ថា​៖ អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន ១២៨​នាក់​(​ស្រី ៣៣​នាក់​) ដែល​ក្នុង​ចំនួន​នេះ មាន​បុរស​ជនជាតិខ្មែរ​អាយុ ២៩​ឆ្នាំ​ខាងលើ​។ រីឯ អ្នកដំណើរ​ចំនួន ១២៧​នាក់ ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ នោះ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤ ថ្ងៃ នៅ​វិទ្យាល័យ​បូរី ១០០​ខ្នង​ចំនួន ២៩​នាក់ សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ៨​នាក់ សណ្ឋាគារ មួយទៀត ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ៥​នាក់ និង​សណ្ឋាគារ​ផ្សេងទៀត​នៅ​រាជធានី​ភ្នំពេញ​ចំនួន ៨៥​នាក់​។ ក្រសួង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី -​បុគ្គលិក​សុខា ភិ​បាល និង​ក្រុមគ្រូពេទ្យ​ទាំងអស់​នៅ​ទូទាំងប្រទេស ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ ជាតិ​និង​ថ្នាក់ក្រោម​ជាតិ អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋ អាមេរិក វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​មន្ទីរពិសោធន៍​នៃ​មន្ទីរពេទ្យ​ខេត្ត សៀមរាប ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បានល្អ​ប្រសើ​រ​បំផុត ក្នុង​ការជួយ​ពិនិត្យ​សុខភាព និង​ស្រាវជ្រាវ រក​ករណី​កូ​វីដ​-១៩ ព្រមទាំង​អ្នក​ប៉ះពាល់​ទាំងអស់​កន្លងមក រួមទាំង​ការដាក់​វិធានការ​នានា ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រសួងសុខាភិបាល បន្ត​ជូនដំណឹង​ដល់​សាធារណជន​អំពី​ការវិវត្តន៍​នៃ​បញ្ហា​សុខភាព តាម​ទំព័រ ហ្វេ​ស​ប៊ុ​ក និង​គេហទំព័រ​របស់​ក្រសួង www.cdcmoh.gov.kh ដែល​គេហទំព័រ​នេះ​មាន​សម្ភារ​អប់រំ​សុខ ភាព​ដែល​អាច​ទាញយក​មកប្រើប្រាស់​បាន​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×