Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុព័ន្ធពាណិជ្ជកម្ម ស្នើ​ក្រុមហ៊ុន​ថៃ Betagro វិនិយោគ​លើ​រោងចក្រ​កែច្នៃ​ម្ហូបអាហារ​, សហការ​ជាមួយ​គម្រោង AIMS

spot_img

​ប៉ា​ធុម​ថា​នី​៖ អនុព័ន្ធពាណិជ្ជកម្ម លោក ហេង សុវណ្ណារិទ្ធ តំណាង ឯកឧត្តម អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ បានស្នើ​ក្រុមហ៊ុន​ផលិត​ម្ហូបអាហារ​ដ៏​ធំ​ទី​២ Betagro Group វិនិយោគ​បង្កើត​រោងចក្រ​កែច្នៃ​ម្ហូបអាហារ​នៅ​កម្ពុជា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​កសិផល​ខ្មែរ ដោយ​សហការ​ជាមួយ​គម្រោង​ជំរុញ​ទីផ្សារ​កសិកម្ម​ខ្នាតតូច (AIMS) របស់​ក្រសួងពាណិជ្ជកម្ម​។​នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​នៅ​ថ្ងៃទី​៩​តុលា​នេះ​។​

​នៅក្នុង​ជំនួប​ជាមួយ​អនុប្រធាន​ក្រុមហ៊ុន Betagro Group លោក Kritsana Wudhiprasertkul កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៦ ខែតុលា ឆ្នាំ​២០២០​នេះ លោក សុវណ្ណារិទ្ធ បាន​ជម្រាបជូន​អំពី​កិច្ចប្រឹងប្រែង​របស់​ស្ថានទូត ក្នុងការ​ជំរុញ​ការទូត​សេដ្ឋកិច្ច (​ពាណិជ្ជកម្ម វប្បធម៌ និង​ទេសចរណ៍​), គោលនយោបាយ​បើកចំហរ និង​លើកទឹកចិត្ត​របស់​រាជ​រដ្ឋាភិបាល ព្រមទាំង​កំណែទម្រង់​ស៊ីជម្រៅ​សំខាន់ៗ ដើម្បី​លើកស្ទួយ​បរិយាកាស​ធុរកិច្ច និង​ការអភិវឌ្ឍ​វិស័យ​ឯកជន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​អនុព័ន្ធពាណិជ្ជកម្ម ក៏បាន​ជម្រាបជូន​ភាគី​ថៃ អំពី​គោលបំណង​របស់​គម្រោង AIMS ដែល​ផ្តោតលើ​ការតភ្ជាប់​ក​សិ​ផលិតកម្ម​ជាមួយ​ទីផ្សារ ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាកសិករ និង​កិច្ចប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​ចរ​ចារកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ជាមួយ​ប្រទេស​ដៃគូ​ធំៗ សំដៅ​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស និង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​របស់​កម្ពុជា​។​

​ជាការ​ឆ្លើយតប លោក Kritsana បាន​ថ្លែងអំណរគុណ លោក​អនុព័ន្ធពាណិជ្ជកម្ម ដែល​បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​ក្រុមហ៊ុន Betagro Group ដើម្បី​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ​វិនិយោគ និង​កាលានុវត្តភាព​ធុរកិច្ច​នៅ​កម្ពុជា​។ លោក​អនុប្រធាន​ក្រុមហ៊ុន​រូបនេះ បាន​សន្យា​ដឹកនាំ​គណៈប្រតិភូ​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា នៅពេល​ព្រំដែន​បើក​ឡើងវិញ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​សក្តានុពល​គម្រោង AIMS និង​ឈានទៅ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​ក្រសួងពាណិជ្ជកម្ម​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

     

spot_img
×