Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​បើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតីភាព បើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​រៀប​វារៈ​មួយចំនួន​។​

​លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានឱ្យដឹងថា កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​នេះ នឹង​ពិភាក្សា​ទៅលើ​របៀបវារៈ​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម​៖

១៖ សេចក្តីព្រាង​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល ២០២១-២០២៣​។​
២៖ សេចក្តីព្រាង​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ២០១៩-២០២៣​។​

​ដោយឡែក​បញ្ហាៗ​ផ្សេងៗ​វិញ កិច្ចប្រជុំ​នឹង​ពិនិត្យ​លើ​សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​ទៅលើ​សេចក្តីព្រាងច្បាប់​មួយចំនួនទៀត​រួមមាន​៖

១៖ សេចក្តីព្រាង​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិ​ធិ​សារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​
២៖ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​៖ ពិធីសារ​ទី​៣ ស្តីពី​សហការ​ជើងហោះហើរ​ក្នុងស្រុក ក្នុង​រង្វង់​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ណាមួយ និង​ពិធីសារ​៤ ស្តីពី​សិទ្ធិ​ហោះហើរ​កូ​ធ័​រ​មីណ​ល (Co-Terminal Rights)​រវាង​អាកាសយានដ្ឋាន​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​។​
៣៖ សេចក្តីព្រាងច្បាប់​ស្តីពី​ការយល់ព្រម​លើ ពិធីសារ​អនុវត្ត​កញ្ចប់​កិច្ចសន្យា​ទី​៩ និង​ទី​១០​នៃ​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ក្រោម​កិច្ចព្រមព្រៀង​ក្របខណ្ឌ​អាស៊ាន​ស្តីពី​សេវាកម្ម​។​

៤៖ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​ការហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​។​

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា តែង​កំណត់​យក​ថ្ងៃ​សុក្រ នៃ​សប្តាហ៍​នីមួយៗ បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ពិនិត្យ និង​ទៅលើ​សេចក្តីព្រាងច្បាប់​នានា ក៏ដូចជា​ពិនិត្យ​ទៅលើ​ការងារ​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល​។ តែ​សប្តាហ៍​ខ្លះ បើ​នាយករដ្ឋមន្ត្រី និង​មន្ត្រី​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​រាជរដ្ឋាភិបាល ជាប់រវល់​ភារកិច្ច​ដ​ទៃ កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ក៏ត្រូវ​បាន​លើក​ផងដែរ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×