Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្អូនថ្លៃ​ដែល​ញៀន​ថ្នាំ ចាប់​រំលោភ​បងថ្លៃ​ជីដូន​មួយ​ពេល​នៅ​តែ​ម្នាក់ឯង ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួន​

spot_img

​ភ្នំពេញ​៖ នគរបាល​ខណ្ឌ​ច្បារអំពៅ បាន​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​រំលោភ​បងថ្លៃ​ជីដូន​មួយ​ខ្លួនឯង បាន​សម្រេច​ជា​ច្រើន​ដង កាលពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​នគរបាល​ប៉ុស្តិ៍​ក្បាល​កោះ បានឲ្យដឹងថា ករណី​ប្អូនថ្លៃ​ជីដូន​មួយ​រំលោភ​បងថ្លៃ បាន​ឡើង​កាលពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង​៩ នៅ​ចំណុច​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ជ្រោយ​អំពិល​២ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ជនរងគ្រោះ​ឈ្មោះ ស​.​ឌ អាយុ​២១​ឆ្នាំ មុខរបរ នៅ​ផ្ទះ​ស្នាក់នៅ​បន្ទប់​ជួល​កើតហេតុ​។ រីឯ​ជនសង្ស័យ​ឈ្មោះ សួស ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មក​រដឹក​ទឹកកក ស្នាក់នៅ​ភូមិ​ភូមិ​ធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ហើយ​ជនសង្ស័យ​ជា​មុខសញ្ញា​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ផងដែរ​។ កាលពី​ថ្ងៃ​កើតហេតុ ជនរងគ្រោះ​និង​ក្មួយប្រុស អាយុ​៦​ឆ្នាំ កំពុង​នៅ​ក្នុង​បន្ទប់​ជួល ពេល​នោះ​ជនសង្ស័យ ត្រូវជា​ប្អូនថ្លៃ​ជីដូន​មួយ​បាន​មកលេង ដោយ​ពុំ​ឃើញ​ប្តី​ជនរងគ្រោះ ជនសង្ស័យ​ក៏​នាំ​ក្មួយប្រុស​ទៅផ្ទះ​។ បន្ទាប់មក ជនសង្ស័យ​ក៏​ត្រឡប់​មក​បន្ទប់​ជួល​ជនរងគ្រោះ​វិញ រួច​ចាប់​ខ្ទប់​មាត់​ជនរងគ្រោះ គំរាមថា បើ​ហ៊ាន​ស្រែក​ប្រយ័ត្ន​មានរឿង រួច​ក៏​ចាប់រំលោភ ជនរងគ្រោះ​បាន​សម្រេច​ម្តង ហើយ​ជនសង្ស័យ​ក៏​ទៅ​កន្លែង​ធ្វើការ​វិញ​។ លុះដល់​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ជនរងគ្រោះ​បាន​ប្រាប់ប្តី​ពី​រឿងហេតុ​ខាងលើ​ទាំងអស់ រួច​ក៏​នាំគ្នា​ឃាត់ខ្លួន​ជនសង្ស័យ នៅ​ចំណុច​ភូមិ​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ប្រគល់ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ក្បាលកោះ ចាត់ការ​តាមច្បាប់​។​

​ស្ត្រី​រងគ្រោះ បានបញ្ជាក់​ថា កន្លង​មក​កាលពី​ថ្ងៃ​ទី​៣ ខែ​២ ឆ្នាំ​២០១៨​កន្លងទៅ វេលា​ម៉ោង​១៤ ជនសង្ស័យ ធ្លាប់​បាន​ចាប់រំលោភ​នាង​បានសម្រេច​ម្តង​នៅ​ចំណុច​កើតហេតុ​ខាងលើ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×