Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាន់តែ​ចត​រថយន្ត​លើ​ដងផ្លូវ​ល​សោះ​ត្រូវបាន​ជនសង្ស័យ​ជា​អ្នកយាម​ហាង​ពេជ្រ អ៊ឹង មួយ​គៀង បួន​នាក់​យក​កាំភ្លើង​,​ដែក​ទីប វាយ​បណ្តាល​ឲ្យ​បែកក្បាល​រងរបួស​ធ្ងន់​

spot_img

​ភ្នំពេញ​៖​បុរស​២​នាក់​រងរបួស​ធ្ងន់ ក្រោយពេល​ជនសង្ស័យ​ចំនួន​៤​នាក់ វាយ​ទៅលើ​ជនរងគ្រោះ​ដោយមាន​ប្រដាប់​ទៅដោយ​ទីប និង​កាំភ្លើងខ្លី​បណ្តាល​ឲ្យ​រងរបួស​បែកក្បាល​។​

ហេតុការណ៍​នេះ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​មុន្នី​វង្ស​កែង​នឹង​ផ្លូវ​១២៦ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​១០​និង​០០​នាទី ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០​។

​បើតាម​ការបញ្ជាក់​ពី​ជនរងគ្រោះ​បាន​ថ្លែងប្រាប់​អង្គភាព​សារព័ត៌មាន​CEN ថា​មុនពេល​កើតហេតុ​ខ្លួន​រួមជាមួយ​និង​អ្នក​បេ​ី​កឡាន​ដូចគ្នា ក៏បាន​មក​ឈប់​ចត​ឡាន​នៅតាម​បណ្តោយ​ផ្លូវ​មុន្នី​វង្ស នៅមុខ​និង​ហាង​ពេជ្រ អ៊ឹង មួយ​គៀង ដោយ​ពួកគេ​ឈប់​ចាំ​ភ្ញៀវ​របស់ខ្លួន​ដែល​ចូល​ហាង​ញាំ​អី​នៅ​កែង​ហ្នឹង​ផ្លូវ​១២៦ ស្រាប់តែ​ភ្លាមនោះ​ជនសង្ស័យ​ចំនួន​៤​នាក់ ដោយ​ប្រដាប់​ទៅដោយ​កាំភ្លើងខ្លី និង​ដែក​បំពង់​ទីប​មក​វាយ​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​បែកក្បាល​ទាំងពីរ​នាក់​តែម្តង ដោយសារតែ​ខឹង​គេ​ឈប់​ចត​ឡាន​កន្លែង​របស់ខ្លួន​យាម​របស់​។

​បន្ទាប់ពី​ធ្វើ​សកម្មភាព​វៃ​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​បែកក្បាល​រួច​ជនសង្ស័យ​ទាំង​បួន​នាក់ រត់គេចខ្លួន​ទៅ​បាត់​តែម្តង​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំងពីរ​នាក់ ក៏បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​ប៉ុ​សិ៍​នគរបាល​ដ្ឋ​បាល​ផ្សារ​ថ្មី​២ ដើម​រងចាំ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​យក​ជនសង្ស័យ​មក​ដាក់​ទោស​ទៅតាម​ច្បាប់​៕​ដោយ​៖​សា​មេ​ត​

spot_img
×