Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីកូរ៉េខាងត្បូង រៀបចំកិច្ចប្រជុំជាមួយនឹងមេដឹកនាំកូរ៉េខាងជើង

spot_img

ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអ៊ីន (Moon Jae-in) នៅថ្ងៃសៅរិ៍នេះ បានជួបពិភាក្សាគ្នា ជាមួយនឹង ប្អូនស្រីបង្កើតរបស់ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដោយបង្ហាញក្តីសង្ឃឹមថា កិច្ចប្រជុំនឹងប្រែក្លាយស្ថានភាព តានតឹងទៅការរីកច្រើនឆ្ពោះទៅកាន់ការដោះស្រាយ វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង។

លោកម៉ូន បានរៀបចំកិច្ចប្រជុំ និងពិសារអាហារថ្ងៃត្រង់ជាមួយនឹង គីម យូជុង (Kim Yo-ong) ដែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅវិមានខៀវប្រធានាធិបតី ក្នុងទីក្រុងសេអ៊ូល។

គីម យូជុង ដែលជាអ្នកកាន់កាប់កិច្ចការនយោបារបស់កូរ៉េខាងជើង បានមកដល់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រម្សិលមិញនេះ ដើម្បីចូលរួមការបើកការប្រកួតកីឡាអូឡាំពិចរដូវរងា នៅទីក្រុង Pyeongchang។ នេះគឺជាការជួបគ្នាផ្ទាល់លើដំបូងជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូង។

ពួកគេបានចាប់ដៃគ្នា និងអប់អរចំពោះអត្តពលិកមកពីប្រទេសទាំងពីរ​ ដែលបានធ្វើការហែរក្បួនក្រោមទង់ជាតិតំណាងតែមួយ ជាលើកដំបូង នៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។

អ្នកជំនាញមួយចំនួនជឿជាក់ថា ទណ្ឌកម្មដ៏ខ្លាំងក្លារបស់អង្គការសហប្រជាជាតិ ដែលកាត់ផ្តាច់ប្រភពចំណូលដ៏សំខាន់របស់កូរ៉េខាងជើង នឹងរឹតតែជួយដាក់សម្ពាធលើព្យុងយ៉ាង ដើម្បីឲ្យរបបនេះចរចារជាមួយនឹងកូរ៉េខាងត្បូងថែមទៀត៕ សុភ័ក្ត្រ

spot_img
×