Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្រានចោល​នូវ​ព័ត៌មាន​មិន​ត្រឹមត្រូវ​របស់​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Sen Sayana ដែល​បាន​សរសេរ​អំពី​ការព្យាបាល​ជំងឺ​គ្រុន​ឈី​ក​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បានចេញ​សេចក្ដី​ជូន​ព័ត៌មាន​កាលពី​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០២០ ច្រានចោល​នូវ​ព័ត៌មាន​មិន​ត្រឹមត្រូវ​ចំពោះ​ការផ្សាយ​ពី​ថ្នាំខ្មែរ​ព្យាបាល​ជំងឺ​គ្រុន​ឈី​ក​របស់​គណនី​ហ្វេ​ស​ហ៊ុ​ក ឈ្មោះ Sen Sayana នេះ ដោយ​ថា ជាការ​ឃោសនា​បោកប្រាស់​និង​ភូតភរ ដែល​អាច​នាំឱ្យមាន​ផលប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​និង​អាយុជីវិត​។​

​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ប្រុងប្រយ័ត្ន​បញ្ហា​សុខភាព​និង​កុំ​ជឿ​លើ​ការឃោសនា​បោកប្រាស់ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ថ្នាំខ្មែរ​ដើម្បី​ព្យាបាល​ជំងឺ​គ្រុន​ឈី​ក​របស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Sen Sayana​។​

​ការអំពាវនាវ​របស់​ក្រសួង បាន​ធ្វើឡើង​ក្រោយពី​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sen Sayana បាន​ផ្សព្វផ្សាយ​ពី​ការប្រើប្រាស់​ថ្នាំខ្មែរ ដើម្បី​ព្យាបាល​ជំងឺ​គ្រុន​ឈី​ក​ឱ្យ​ជាសះស្បើយ ដោយ​ប្រើ​រូបមន្ត​ផ្សំ​ថ្នាំ​ពី​ជី​ស្លឹក​ត្រចៀកជ្រូក ផ្លែ​ចេកណាំវ៉ា​ខ្ចី និង​ដូងខ្ចី​។​

​ក្រសួង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក្នុងករណី​មាន​រោគសញ្ញា​គ្រុន​ក្តៅខ្លួន​ខ្លាំង​ភ្លាមៗ ដែល​សង្ស័យថា​ជា​ជំងឺ​គ្រុន​ឈី​ក ត្រូវ​ប្រញាប់​នាំ​អ្នកជំងឺ​ទៅរក​សេវា​ពិនិត្យ​និង​ព្យាបាល​របស់​រដ្ឋ ដូចជា មណ្ឌល​សុខភាព​និង​មន្ទីរពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​បំផុត​។​

​ក្រសួង​បញ្ជាក់ថា សូមកុំ​សាកល្បង​ព្យាបាល​អ្នកជំងឺ​គ្រុនក្តៅ​ភ្លាមៗ​ដោយ​ខ្លួនឯង ឬ​ពន្យារពេល​តាមដាន​ព្យាបាល​ជំងឺ​ក្នុង​សេវា​ឯកជន​ដែល​គ្មាន​សមត្ថភាព​ផ្នែក​ជំងឺ​គ្រុន​ឈី​ក​នេះ​។​

​ក្រសួង​ក៏បាន​ស្នើឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sen Sayana នេះ​ផងដែរ ក្នុងករណី​មិន​បញ្ឈប់​ការផ្សព្វផ្សាយ​ឬ​ចែកចាយ​ព័ត៌មាន​បែបនេះ​បន្តទៀត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×