Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ចេញ​អនុក្រឹត្យ​បង្កើត​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ទីផ្សារ​ឥណទាន​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​៩ ខែតុលា​នេះ បានចេញ​អនុក្រឹត្យ ស្តីពី​ការបង្កើត​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​។

​អនុក្រឹត្យ​របស់​រាជរ​ដ្ឋា​ភិ​បាល​បាន​បញ្ជាក់ថា ត្រូវបាន​បង្កើត «​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​» ដែល​សរសេរ​ជា​អក្សរ​កាត់​ថា «​ស​.​ធ​.​ក​» និង សរសេរ​ជា​ភាសា​អង់គ្លេស​ថា Credit Guarantee Corporation of Cambodia (CGCC) ដែល​ស្ថិតនៅ ក្រោម​អាណាព្យាបាល​បច្ចេកទេស និង​ហិរញ្ញវត្ថុ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​ស​.​ធ​.​ក ត្រូវបាន​កំណត់​ជា​សហគ្រាស​សាធារណៈ ដែលមាន​ឧបនិស្ស័យ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មិនមែន ធនាគារ និង​មាន​ស្វ័យភាព​បរិបូរណ៍​ក្នុងការ​ដឹកនាំ និង​គ្រប់គ្រង​ប្រតិបត្តិការ​របស់ខ្លួន​។​

​ស​.​ធ​.​ក មាន​បេសកកម្ម​ផ្តល់​សេវា​ធានា​ឥណទាន​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ ស្របតាម​និយាម​អន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ទីផ្សារ​ឥណទាន និង​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​។​

​ស​.​ធ​.​ក ទទួលបាន​បុគ្គលិកភាព​គតិយុត្ត​ពេញលេញ ស្របតាម​ច្បាប់​កំណត់ ហើយ​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ទ្រព្យ​ទាំងឡាយ ដែល​បាន​កត់ត្រា​បញ្ជីសារពើភ័ណ្ឌ​៕​ដោយ​៖​កូ​ឡាប​

spot_img
×