Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បាន​បង្ក​ការវែកញែក​ផ្អើល​ពេញ​អឺរ៉ុប ក្រោយ​បញ្ចេញ​ឥរិយាបទ​ដ៏​ចម្លែក​ខុសគេ ស្លៀកសំពត់​សឺ​មី ពិសេស​កែង​ចោត​…

spot_img

បុរស​ម្នាក់​នៅ​អឺរ៉ុប បាន​កំពុង​បង្ក​ការភ្ញាក់ផ្អើល ជាមួយ​មតិ​លើកឡើង​យ៉ាង​ផុសផុល​ពេញ​បណ្តាញ​សង្គម ពី​សំណាក់​ជាតិ​សាសន៍​ផ្សេងៗ ចំពោះ​ឥរិយាបទ​ដ៏​ចម្លែក​របស់គាត់ ដែល​ស្លៀកពាក់​អ្វីៗ​ជា​របស់​មនុស្ស​ស្រី​បែបនេះ​។​

​រឿង​បាន​ផ្ទុះឡើង ក្រោយពី​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Coletta Coletta បាន​បង្ហោះ​រូបភាព​៣​សន្លឹក ដោយ​ភ្ជាប់ Caption គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថា «​បុរស​ម្នាក់​នៅ​អឺរ៉ុប ពេលនេះ​បាន​ងាក​ទៅ​ស្លៀក​…​សំពត់​ហើយ (Men in Europe are now Turning To skirts…)» ។​

​ជាមួយ​ឥរិយាបទ​ដ៏​ចម្លែក​របស់​បុរស​ខាងលើនេះ ក្នុងនោះ អ្នកលេង​បណ្តាញ​សង្គម បាន​ខ្លះ​បាន​លើកឡើងថា នេះ​គ្រាន់​ជាការ​ធ្វើឡើង​ដើម្បី​ចង់បាន​ភាព​ទាក់ទាញ និង​ចង់ដឹង​ពី​ប្រតិកម្ម​របស់​មហាជន​ប៉ុណ្ណោះ​។ រីឯ​អ្នកខ្លះ​ទៀតថា ជាការ​ពិតណាស់ បុរស​នៅ​ស្កុ​តឡែ​ន​គឺ​តែមាន​ទម្លាប់​ស្លៀកពាក់ (Kilt សំពត់​គិល​) ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ ពួកគេ​ពុំ​ពាក់​កែង​ចោត​បែបនេះ​នោះទេ ។ ហេតុនេះ មានតែ​បុរស​ម្នាក់នេះ​គត់​ដែល​កំពុង​ធ្វើ​រឿង​ឆ្កួតៗ​បែបនេះ ព្រោះថា សំពត់​រឹប និង​កែង​ចោត ត្រូវបានធ្វើ​តម្រូវ​ទៅតាម​ទំហំ​មនុស្ស​ស្រី​ប៉ុណ្ណោះ តែបើ​គាត់​យកមក​ពាក់​បែបនេះ ជឿ​ជា​នឹង​ពិបាក​ក្នុងការ​អង្គុយ​ចុះឡើង និង​ពិសេស​គឺថា​ជើង​របស់គាត់​នឹង​ហើម​រលាក​ពុំខាន​។

​លើសពីនេះ អ្នកខ្លះ​ទៀត​ដែល​មកពី​អាមេរិក សូម្បី​ណែនាំ​ជនជាតិ​របស់ខ្លួន​កុំ​ធ្វើតាម​តម្រាប់​បុរស​នេះ​ទៀតផង​៕ ដោយ​៖ លឹម ហុង​

spot_img
×