Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត​! នាយ ពាក់ មី បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​សោះ ព្រោះ​ត្រូវគេ​ជេ​កប់ៗ​មាត់​ទៀត ដោយសារ​…

spot_img

​ភ្នំពេញ​៖ លោក ចែម ចាន់​តារា ហៅ​នាយ ពាក់​មី គឺជា​តារា​កំប្លែង​មួយរូប​ដែល​ទទួលបាន​ប្រជាប្រិយភាព​និង​មានការ​គាំទ្រ​ជាខ្លាំង​ក្នុងពេល​បច្ចុប្បន្ននេះ ព្រោះ​អ្នកកំប្លែង​ដែល​មិន​ភ្លេច​កំណើត​ដើម​ជា​កម្មករសំណង់​នៅ​លូ​៥​រូបនេះ ពុំ​ត្រឹម​តែមាន​សមត្ថភាព​សម្តែង​នោះទេ គឺ​ថែមទាំង​អាចជា​អ្នកនិពន្ធ​រឿងកុន​ខ្មែរ​នៅក្នុង​ផលិតកម្ម​មួយចំនួន​ក្នុងស្រុក​ផងដែរ​។ ជាពិសេស​នៅពេលនេះ លោក​បានធ្វើ​ឲ្យ​មហាជន​ងាក​មក​ចាប់អារម្មណ៍​ជាមួយ​សកម្មភាព​ថ្មី គឺ​ការលែង​បាល់ទះ​មិត្តភាព ដើម្បី​សម្បុ​រសធម៌ ជាមួយ​គូប្រកួត​ផ្សេងៗ​ដែលមាន​ឈ្មោះ​ល្បី​នៅក្នុង​ស្រុក​ខ្មែរ​។​

​ពិតមែន​ហើយ ក្រៅពី​បង្ហោះ​និយាយ​លេងសើច​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ក្នុងនោះ​ជា​រឿងៗ គេ​តែង​សង្កេតឃើញ​នាយ ពាក់ មី ក៏បាន​ចូលរួម​បញ្ចេញមតិ​ខ្លះៗ ជាមួយ​ការរិះគន់​នូវ​អ្វីដែល​លោក​មើលឃើញថា​មិនល្អ និង​ព្រមទាំង​ការលើកសរសើរ​ដល់​បុគ្គល​មួយចំនួន​ដែល​កំពុង​ធ្វើ​នូវ​អំពើ​ល្អៗ​នៅក្នុង​សង្គម​ផងដែរ​។​

​ជាក់ស្តែង​ថ្មីៗ​នេះ ដោយសារតែ​លោក​អត់ទ្រាំ​ពុំបាន​នឹង​ពាក្យ​មនុស្ស​មួយចំនួន ដែល​តែងតែ​វាយប្រហារ​ទៅលើ​អ្នកស្រី ទ្រី​ដា​ណា មិនចេះចប់​មិនចេះហើយ​ជាពិសេស​ទាក់ទង​នឹង​ការ​ចុះជួយ​ជនទីទ័លក្រ និង​ជួប​ការលំបាក ដោយ​រិះគន់ថា​ធ្វើ​ដើម្បី​យកមុខ ឬ​ភាពល្បីល្បាញ​ប៉ុណ្ណោះ​នោះ លោក​ក៏បាន​បង្ហោះ​សារ​ឆ្លើយតប​ទៅកាន់​អ្នក​រិះគន់​អ្នកស្រី ទ្រី​ដា​ណា បែបនេះ​ថា​៖ «(​មាន​អ្នកខ្លះ ថា​គាត់​សម្តែង​ចង់​ល្បី ឬ​ប្រ​ម៉ូត​អាជីវកម្ម​គាត់​) សម្រាប់​ខ្ញុំ​ខ្ញុំ​គិតថា ទោះ​គាត់​ចង់​ល្បី​ឬ​ចង់​ប្រ​ម៉ូត​អាជីវកម្ម​គាត់​ឬ គាត់​ធ្វើ​ដោយ​បេះដូង​ពិត តែ​គាត់​បានធ្វើ​ឲ្យ​ប្រជាជន​ដែល​ខ្វះខាត​ក្រីក្រ រងគ្រោះ អ្នក​ជំ​ងី បាន​ផលប្រយោជន៍​ពី​គាត់​ជាច្រើន អ្នកខ្លះ​បាន​រាប់ពាន់​ដុល្លារ​ពី​គាត់​ក៏មានដែរ​តើ​អ្នក​រិះគន់​គាត់ បានធ្វើ​ឲ្យ​ប្រជាជន​បាន​ផលប្រយោជន៍​ដូច​គាត់​ហើយ​ឬ​នៅ​?»​។​

​ប៉ុន្តែ អ្វីដែល​លោក​ហួសចិត្ត​ខ្លាំង​បំផុត​នោះ គឺ​ដោយសារ​សារព័ត៌មាន​អន​ឡាញ​មួយ ដែល​គេ​មិនដឹងថា ព្រោះតែ​ដើម្បី​ចង់បាន​ការទាក់ទាញ​ពេក ឬ ក៏​សរសេរ​គ្មាន​ការគិត​ពិចារណា​យ៉ាងណា​នោះទេ ជាពិសេស​ចំណងជើង​បែរជា​ថា​លោក​អត់ទ្រាំ​ពុំនឹង​អ្នកស្រី​ទ្រី​ដា​ណា ក៏បាន​និយាយ​ពាក្យ​យ៉ាង​ចាក់​ដោត​បែបនេះ​…. ដែល​ធ្វើ​ឲ្យ​មហាជន​មួយចំនួន​មានការ​យល់ច្រឡំ​ចូល​ខ​មិន​ជេរ​លោក​ឡើង​កប់ៗ​មាត់​តែម្តង​។​

​ជាមួយគ្នានេះ​ផងដែរ លោក​ក៏បាន​បង្ហោះ​សារ​ផ្តាំផ្ញើ​ទៅកាន់​សារព័ត៌មាន​នោះ​យ៉ាង​ដូច្នេះ​ថា​៖ «​អ្នក​សា​ព័ត៌មាន​អើយ កុំ​សរសេរ​ទាក់ទាញ​ពេក គេ​មើល​តែ​ចំណងជើង គេ​ជេរ​ខ្ញុំ​ងាប់​ហើយ​»៕ ដោយ​៖ លឹម ហុង​

spot_img
×