Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ត្រាលី ជួយ​កម្ពុជា រៀបចំ​កញ្ចប់​ថវិកា ជំរុញ​សេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន​

spot_img

​ភ្នំពេញ ៖ អូស្ត្រាលី ជា​ដៃគូ​ដ៏​យូរអង្វែង​មួយ​របស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ Ministry of Economy and Finance នៃ​ប្រទេស​កម្ពុជា​។ យើង​បាន​ពង្រឹង​ទំនាក់ទំនង​នេះ​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​-១៩ ដូចជា​តាមរយៈ​កម្មវិធី​រួមគ្នា​ជាមួយ UNDP Cambodia ស្តីពី​ការយល់ដឹង និង​ការឆ្លើយតប ទៅនឹង​ផលប៉ះពាល់​សេដ្ឋកិច្ច​របស់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​កាលពី​ម្សិលមិញ លោក Luke Arnold ឯកអគ្គរាជទូត​រង បាន​បើក​សិក្ខាសាលា​មួយ សម្រាប់​អ្នកធ្វើ​គោលនយោបាយ​ជាន់ខ្ពស់​ខាង​សេដ្ឋកិច្ច របស់​កម្ពុជា ស្តីពី​ការវិភាគ ពី​របៀប​ដែល​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច​នេះ អាច​កាត់បន្ថយ​ភាពក្រីក្រ និង​ភាព​អត់​ការងារ បាន​កម្រិតណា កំឡុងពេល​ការ​រាលដាល​ជំងឺ​នេះ​។

​ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​អូស្ត្រាលី និង​អង្គការសហប្រជាជាតិ ដល់​ការគាំទ្រ​របស់​យើង ហើយ​ឯកឧត្តម​ក៏បាន​កត់សម្គាល់ថា កម្ពុជា​កំពុង​ពឹង​ផ្អែកលើ ទិន្នន័យ​គំរូ​សេដ្ឋកិច្ច ពី​កម្មវិធី​រួមគ្នា​នេះ ដើម្បី​ផ្តល់​ជា​ធាតុ​ចូល ដល់​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច​របស់​ក្រសួង រួមទាំង​ប្រព័ន្ធ​ផ្ទេរប្រាក់​បន្ទាន់​ជា​ប្រវត្តិសាស្ត្រ ដើម្បី​ផ្តល់ជំនួយ​ដល់​គ្រួសារ​ក្រីក្រ​បំផុត​ក្នុងប្រទេស ចំនួន​ជាង ៥០០.០០០ គ្រួសារ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×