Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ រស់នៅក្នុង​ខេត្តបាត់ដំបង ជាពិសេស នៅតាម​បណ្តោយ​ដងស្ទឹង​សង្កែ សូមឱ្យ​មានការ​ប្រុងប្រយ័ត្ន ដោយសារ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​នៅ​ប៉ែក​ខាងលើ​

spot_img

បាត់ដំបង​៖​អាជ្ញាធរខេត្ត​បាត់ដំបង​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅក្នុង​ខេត្តបាត់ដំបង ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ដងស្ទឹង​សង្កែ សូមឱ្យ​មានការ​ប្រុងប្រយ័ត្ន ដោយសារ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​នៅ​ប៉ែក​ខាងលើ ធ្វើឱ្យ​អាង​ស្តុក​ទឹក​ពេញ​ដែល​ត្រូវ​បើកទ្វារ​ទឹក​បង្ហូ​ចូលក្នុង​ស្ទឹង​សង្កែ​។​

​រដ្ឋបាលខេត្ត​បាត់ដំបង ថ្ងៃទី ៩ ខែតុលា ២០២០ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅក្នុង​ខេត្តបាត់ដំបង ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ដងស្ទឹង​សង្កែ សូមឱ្យ​មានការ​ប្រុងប្រយ័ត្ន ដោយសារ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​នៅ​ប៉ែក​ខាងលើ ធ្វើឱ្យ​អាង​ស្តុក​ទឹក​ពេញ​ដែល​ត្រូវ​បើកទ្វារ​ទឹក​បង្ហូ​ចូលក្នុង​ស្ទឹង​សង្កែ ដែល​ធ្វើឱ្យ​កម្ពស់​ទឹក​ក្នុង​ស្ទឹង​មានការ​កើនឡើង អាច​នៅ​យប់​នេះ ឬ​ព្រឹកស្អែក អាស្រ័យហេតុនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ។

​តាម​ព័ត៌មាន​បឋម នៅ​តំបន់​ទំនាប នៃ​ស្រុក​មួយចំនួន ក្នុង​ខេត្តបាត់ដំបង ត្រូវបាន​ទឹក​ជន់​លិច ក្នុងនោះ​មានស្រុក​សំឡូត រុក្ខ​គិរី មោង​ឬ​ស្សី ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ។

​នៅ​ព្រឹក ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត ចុះ​អន្តរាគមន៍​ពិនិត្យ​ស្ថានភាព​ទឹក និង​ជួយសង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ នៅ​ស្រុក​រុក្ខ​គិរី មក​នៅ​ទីទួល​សុវត្ថិភាព នៅ​ក្នង​ព្រែកជីក ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​លោក អភិបាលរង​ខេត្ត លោក​អភិបាលស្រុក លោក​ប្រធាន និង​កងកម្លាំងប្រដាប់អាវុធ​ជាច្រើនរូប​ទៀត។

តាម​ព័ត៌មាន​បឋម​នៅ​តំបន់​ទំនាប​នៃ​ស្រុក​មួយចំនួន​ក្នុង​ខេត្តបាត់ដំបង ត្រូវបាន​ទឹក​ជន់​លិច ក្នុងនោះ​មានស្រុក​សំឡូត ស្រុក​រុក្ខ​គិរី ស្រុក​មោង​ឬ​ស្សី ស្រុក​ភ្នំព្រឹក​និង​ស្រុក​សំពៅ​លូន ។​

​តាម​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ថ្ងៃទី​០៩​ខែតុលា​ឆ្នាំ​២០២០ កំពុង​បង្កឱ្យមាន​ការលិចលង់​លំនៅដ្ឋាន សត្វពាហនៈ​របស់​ប្រជាពលរដ្ឋ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​បញ្ជា​ឱ្យកម្លាំង​នគរបាល​ចេញ​អន្តរាគមន៍​សហការ​ណ៍​ជួយសង្គ្រោះ ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង​។​ក្នុង​ពេលនេះ​លោកស្នងការ​បាន​ត្រៀមកម្លាំង​នគរបាល​ដើម្បី​ចេញ​អន្តរាគមន៍ សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្សេងទៀត​ក្នុង​ខេត្តបាត់ដំបង​។​

​ជាមួយនឹង​សកម្មភាព​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ដឹកនាំ​កម្លាំង​នគរបាល​ចូលរួម​អន្តរាគមន៍​ជួយសង្គ្រោះ ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​រុក្ខ​គី​រី​ខេត្តបាត់ដំបង​។ ក្រៅពី​ស្រុក​រុក្ខ​គី​រី​ក៏មាន​ស្រុក​មួយចំនួន​ដែល​នៅជាប់​ព្រំដែន​កម្ពុជា ថៃ​ក៏​កំពុង​ទទួលរង​ការប៉ះពាល់​ដូចគ្នានេះដែរ ហើយ​កងកម្លាំង​នគរបាល​កំពុង​ចូលរួម​ជួយសង្គ្រោះ​យ៉ាង​សស្រាក់សស្រាំ​បំផុត​៕​ដោយ​៖​បញ្ញា​ស័ក្តិនិងអ៊ុងសារុំ​

spot_img
×