Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉េអឹម​បញ្ជូន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​ចំនួន​ពីរ​គ្រឿង យកទៅ​លក់បាន​ប្រាក់​ដើរ​ស៊ីចាយ និង​ទិញ​គ្រឿងញៀន​យកមកប្រើ​ប្រាស់ ទៅ​តុលាការ​

spot_img

​បន្ទាយមានជ័យ​៖​ជនសង្ស័យ​ទាំ​៤​នាក់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​ចំនួន​ពីរ​គ្រឿង ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ អាវុធហត្ថ​ខេត្ត បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ហើយ​នៅ​ថ្ងៃទី ៩ ខែតុលា​ឆ្នាំ ២០២០ នេះ​។

​យោងតាម​ពាក្យបណ្ដឹង​ចុះ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ របស់​ជនរងគ្រោះ​ឈ្មោះ នាង រ៉ា​វុ​ទ្ធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​មិត្តភាព សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ជនរងគ្រោះ​ឈ្មោះ នៅ រតនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​កបាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​។​

​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង លោក វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​ចាត់តាំង​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូតដល់​វេលា​ម៉ោង​១ និង​០០​នាទី ឈានចូល​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ កម្លាំង​កងរាជអាវុធហត្ថ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ម៉ម វីរៈ (​ហៅ​ចក់​) ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​ដកហូត​បាន​ម៉ូតូ​១​គ្រឿង ម៉ាក​ឃ្លិ​ច ពណ៌​ស ផលិត​ឆ្នាំ​២០១៣ ដូច​ក្នុង​ពាក្យបណ្ដឹង​ខាងលើ នៅ​ចំណុច​កាស៊ីណូ​ប៉ោយប៉ែត​ផា​លេស​ផ្លាស (​ផ្សារ​យួន​) ស្ថិតក្នុង​ភូមិ​ក្បាល​ស្ព​ន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយ​បាន​បញ្ជូនមក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​សួរនាំ​។

​លោក វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​ប្រាប់​ឱ្យដឹងថា ក្រោយពី​កម្លាំង​ជំនាញ​សួរនាំ​រួច ទើប​កម្លាំង​ចុះ​ឃាត់ខ្លួន​បក្សពួក​ជនសង្ស័យ​ជា​បន្តបន្ទាប់​បាន​ចំនួន​៣​នាក់​បន្ថែមទៀត ១-​ឈ្មោះ សៅ ទិ​ត្យ (​ហៅ​ខ្មៅ​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ចាន់គិរី សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២- ឈ្មោះ ឌី ខួច (​ហៅ​ធិ​) ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​អូរឫស្សី សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៣- ឈ្មោះ អាង ថុ​នា (​ហៅ​ទូ​) ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ បន្ទាប់មក​ឈានដល់​ការឆែកឆេរ​ទីតាំង​មួយកន្លែង​ដែល​ពួកគេ​បានចង្អុលបង្ហាញ ស្ថិត​ក្នុងភូមិ​អូរឫស្សី សង្កាត់​ផ្សារកណ្ដាល បាន​រកឃើញ​វត្ថុតាង​បន្ថែមទៀត​រួមមាន​៖ ម៉ូតូ​ម៉ាក​ហុងដា​ឃ្លិ​ច ពណ៌​ក្រហម ផលិត​ឆ្នាំ​២០១៧ ពាក់​ផ្លាកលេខ សៀមរាប 1AB-3848 ដែល​ឈ្មោះ អាង ថុ​នា ហៅ​ទូ លួចបាន​ពី​ម្ចាស់​បណ្ដឹង​ឈ្មោះ នៅ រតនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ម៉ូតូ​ចំនួន​២​គ្រឿ​ត​ទៀត ព្រមទាំង​គ្រឿងបន្លាស់​ម៉ូតូ និង​ឧបករណ៍​កែច្នៃ​មួយចំនួន​។​

​ជនសង្ស័យ​ទាំង​៤​នាក់ ក្រោយពី​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ ក្រុង សួរចម្លើយ​រួច បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព លួច​ម៉ូតូ​របស់​ជនរងគ្រោះ​ខាងលើ​ពិតប្រាកដ​មែន ហើយ​យកទៅ​លក់បាន​ប្រាក់​ដើរ​ស៊ីចាយ និង​ទិញ​គ្រឿងញៀន​យកមកប្រើ​ប្រាស់​ទាំងអស់​គ្នា​តែម្ដង​។

​ដោយ​ផ្អែកលើ​ចម្លើយសារភាព និង​មាន​វត្ថុតាង​ផង​នោះ​ជ​នស​ង្យ័​យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​អាវុធហត្ថ​ក្រុង កសាង​សំណុំរឿង​បញ្ជូនមក​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​។ បច្ចុប្បន្ន ជនសង្ស័យ​ទាំ​៤​នាក់ ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្ត បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ហើយ​។

​ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន អាវុធហត្ថ​ក្រុង ប្រគល់ឱ្យ​វិញ​ហើយ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×