Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បំភ្លឺ​ករណី​លោក​គ្រុយ លឹម​ហេង អតីតមន្ត្រី​កុងស៊ុល​នៅ​ចិន ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​៧​ឆ្នាំ​

spot_img

​ភ្នំពេញ ៖ ការបំភ្លឺ​របស់​ឯកឧត្តម​ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ​ចំពោះ​ករណី​របស់​ឈ្មោះ គ្រុយ លឹម​ហេង អតីត​អគ្គ​កុងស៊ុល កម្ពុជា​ប្រចាំ​ទីក្រុង​គុន​មិញ​ខេត្ត​យូ​ណាន​ប្រទេស​ចិន ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទា​អោយ​ជាប់ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល​។​

​យោងតាម​ក្រសួងការបរទេស​បញ្ជាក់ថា ករណីនេះ​ត្រូវបាន​ចោទសួរ​ដោយ​លោក​ហេង រស្មី​វិទ្យុ​អាស៊ីសេរី​ដោយ​លើកយក​ទស្សន​របស់​អ្នកវិភាគ​ថា ដោយសារតែ​លោក គ្រុយ លឹម​ហេង បែង ចែក ប្រយោជន៍​មិន​ស្មើគ្នា​រឿង​បញ្ហា​ពុករលួយ​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួងការបរទេស ដោយសារតែ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​យូ​ណាន​ជា​ស្ថាប័ន​មួយ​រក​ចំណូល​ចូល​ក្រសួងការបរទេស​។​

​ការបំភ្លឺ ៖ រឿងនេះ​កើតចេញពី​ការរក​ឃើញថា មានការ​បាត់ visa stickers ហើយ​មានការ​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​រវាង​អ្នកទទួលខុសត្រូវ​នៅក្នុង​ស្ថាន​អគ្គ​កុងស៊ុល​នោះ​។ ចំណូល​ទាំងនោះ​បានមកពី​ការលាង​លុយកខ្វក់ រត់ពន្ធ​ថ្នាំញៀន ចេញ​លិខិតឆ្លងដែន​ការបរទេស​ខ្មែរ​ដល់​ពលរដ្ឋ​ចិន និង​ការរត់ពន្ធ​មនុស្ស​ជាដើម​។​

​ដើម្បី​រក​មូលហេតុ និង​អ្នក​ដែល​ទទួលខុសត្រូវ​ពិតប្រាកដ ក្រសួងការបរទេស​ក៏​សម្រេច​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​ករណីនេះ​។ ដោយ​ការស៊ើបអង្កេត​ផ្ទៃក្នុង​មិនអាច​វែកញែក​រកឃើញ​យុត្តិធម៌​នោះបាន ក៏​ករណីនេះ​ត្រូវ​បញ្ជូនទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទើប​រឿង​ឡើងដល់​តុលាការ ហើយក៏​មាន​ដីកា​សម្រេច​បែបនេះ​ក្រោយ​ស៊ើបអង្កេត​ចប់​។​

​ឯកឧត្តម​នាយករដ្ឋមន្ត្រី​បានលើកឡើង​ក្នុង​សេចក្តី​បំភ្លឺថា ចំពោះ​សំណួរ​របស់លោក​រស្មី យើង​ត្រូវ​ញែក​រឿង​ជា​ពីរ​។ ទីមួយ​៖ ខ្លឹមសារ​នៃ​អ្វីដែល​ហៅថា​ការលើកឡើង​របស់​អ្នកវិភាគ ធាតុពិត​ជាការ​ចោទប្រកាន់ និង​សម្អុយ​ឈ្មោះ​ទៅវិញ​ទេ ហើយ​ជាការ​ចោទប្រកាន់​ធ្ងន់ធ្ងរ​ព្រោះ​ប៉ះពាល់​ដល់​កិត្តិយស កិត្យានុភាព​ប្រទេស​យើង​។ បើ​ដូច្នេះ​អ្នក​ដែល​តាំងខ្លួន​ជា​អ្នកវិភាគ​ត្រូវ​ហ៊ាន​ចេញមុខ​បកស្រាយ ផ្តល់​ភស្តុតាង ការ ពារ​អំណះអំណាង​របស់ខ្លួន ព្រោះ​ការចោទប្រកាន់​របស់គាត់ ជាការ​បង្ខូចឈ្មោះ​ស្ថាប័ន​រាជរដ្ឋាភិបាល ។​

​ចំណុច​ទី​ពីរ​៖​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បកស្រាយ​ត្រូវ​បកស្រាយ​ចំពោះ​ពាក្យ​ចោទប្រកាន់​ទាំងនោះ ដែល​ប្រមាថ​ដល់​ស្ថាប័នរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​តែ​ដោយ​ល្ងង់ខ្លៅ ដូចតទៅ​៖១- ចំណូល​ដែល​បានមកពី​ស្ថាន​កុងស៊ុល​នានា គឺ​សឹងតែ​ទាំងស្រុង ជា​ចំណូល​ពី​ការបង់ថ្លៃ​ទិដ្ឋាការ​ពី​សំណាក់​ភ្ញៀវ​បរទេស​។ ចំណូល​នេះ​ត្រូវបាន​ផ្ទៀងផ្ទាត់​និង​បង្វែរ​មក​ក្រសួង ហើយ​បង់​ចូល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាម​ពេលវេលា​កំណត់​ជា​ទៀងទាត់​។ ភាព​ហ្មត់ចត់​ក្នុងការ​ផ្ទៀងផ្ទាត់​នេះហើយ ទើប​នាំ​ដល់​ការរកឃើញ​ការបាត់ visa stickers កន្លងទៅនេះ​។​

២-​ស្ថានទូត ស្ថាន​អគ្គ​កុងស៊ុល​យើង​ទាំងអស់​នៅ​បរទេស មិនមាន​ចេញ​លិខិតឆ្លងដែន​ទេ​។ ក្រសួង​មិន​ផ្តល់​លិខិត​និង​ឧបករណ៍​ឲ្យ​ស្ថាន​បេសកកម្ម​យើង​នៅក្រៅ​ប្រទេស​នោះ សម្រាប់​ចេញ​លិខិតឆ្លងដែន​នោះទេ​ទោះ​ប្រភេទ​ណាក៏ដោយ​។ ហេតុនេះ​ការ​ចោទថា​ស្ថាន​អគ្គ​កុងស៊ុល​ចេញ​លិខិតឆ្លងដែន​ឲ្យ​បរទេស គឺជា​ការ​បកអាក្រាត​ភាពល្ងង់ខ្លៅ​នៃ​អ្នកចោទ​ទៅវិញ​ទេ​។​

៣-​ការ​ចោទថា ស្ថាន​អគ្គ​កុងស៊ុល​រក​ចំណូល​តាមរយៈ​ការលាង​លុយកខ្វក់ រត់ពន្ធ​ថ្នាំញៀន ដោយ​គ្មាន​បង្ហាញ​ភ​ស្ថុ​តាង​អ្វី​ទាំងអស់នោះ​គឺជា​ការ​បង្ខូចឈ្មោះ មួលបង្កាច់​ទាំងស្រុង​។ ម្យ៉ាងទៀត​ក៏​ជាការ​មើលងាយ​ដល់​សមត្ថកិច្ច​នៃ​អជ្ញាធរ​រដ្ឋ​ម្ចាស់ផ្ទះ​យ៉ាង​ងងើល​ដែរ​។​

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​បាន​លើ់កឡើងថា​៖​ចំពោះ​ការរត់ពន្ធ​មនុស្ស វា​ជា​បញ្ហា​ដែល​កើតមាន​សម្រាប់​គ្រប់​ប្រទេស​នៅលើ​លោក​។ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺ​ស្ថានទូត ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​យើង​ទាំងអស់​មិនមែនជា​អ្នកប្រព្រឹត្ត​ជំនួញ​ទុច្ចរិត​នេះ​ទេ តែ​ស្ថាប័ន​យើង​ជា​អ្នក​ជួយ​ទប់ស្កាត់​ឧក្រិដ្ឋ​កម្មនេះ និង​ជួយសង្គ្រោះ​អ្នក​ដែល​រងគ្រោះ​ទៅវិញ​ទេ​។ ការការពារ​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​យើង​នៅក្រៅ​ប្រទេស គឺជា​ភារកិច្ច​ស្នូល​និង​សំខាន់បំផុត នៃ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​៕
​ដោយ​៖​ឡេង បញ្ញា​ឬ​ទ្ធិ​

spot_img
×