Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរសាទរ​! ចោរឆក់​ខ្សែក​បុរស​ម្នាក់​កំពុង​បោស​សំរាម​មុខផ្ទះ​ទាំង​ព្រឹក​ថ្ងៃមុន ពេលនេះ​ចាប់បាន​ម្នាក់​ហើយ ជា​អ្នកជិះ​ម៉ូតូ​ម៉ាក PCX បិទគូទ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ចោរឆក់​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់ ដែល​ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង ធ្វើ​សកម្មភាព​ឆក់​ខ្សែក​បុរស​ម្នាក់​កំពុង​បោស​ដី​មុខផ្ទះ​មុខ​នៅ​ម្តុំ​ផ្សារ​ដេប៉ូ​១ បានសម្រេច​ទាំង​ព្រឹក​ថ្ងៃមុន ត្រូវបាន​ចាប់ខ្លួន​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ ស្ថិតនៅ​បុរី​ហុង​ឆេង ភូមិ​ទួល​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​នេះ មានឈ្មោះ ឃាង វណ្ណៈ ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ក្នុង​បុរី​ហុក​ឆេង ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ តាមរយៈ​ម៉ូតូ​ដែល​ត្រូវបាន​រឹបអូស ដែលមាន​ម៉ាក​ហុងដា PCX ពណ៌​ស ស៊េរី​ឆ្នាំ​២០១៩ ពាក់​ផ្លាកលេខ 1IK-5814 នោះ​រូបគេ​គឺជា​អ្នកជិះ​បិទគូទ នេះ​បើ​យោង​តាមរយៈ​វីដេអូ​ធ្វើ​សកម្មភាព​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង ៦ ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ ជនសង្ស័យ​ខាងលើ​ដែលជា​អ្នកជិះ​ម៉ូតូ​ម៉ាក PCX ជា​អ្នក​ចាំ​បិទគូទ និង​ដៃគូ​ម្នាក់​ខ្លួន​ម្នាក់ទៀត​ជិះ​ម៉ូតូ Honda Dream (​ជា​អ្នក​ឆក់​ពុំទាន់​ត្រូវបាន​ឃាត់ខ្លួន​ទេ​) បានធ្វើ​សកម្មភាព​ឆក់​ខ្សែក​បុរស​ម្នាក់​បានសម្រេច​ទាំង​ព្រឹក ខណៈ​គាត់​កំពុង​ឈរ​បោស​សំរាម​មុខផ្ទះ ស្ថិតនៅ​ម្តុំ​ផ្សារ​ដេប៉ូ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​នាំ​យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ និង​កសាង​សំណុំរឿង​ប្រគល់​ឲ្យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ខណៈ​ជនសង្ស័យ​ម្នាក់ទៀត ជា​អ្នក​ឆក់ សមត្ថកិច្ច​ក៏​កំពុងធ្វើការ​តាម​ជំនាញ ដើម្បី​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​ជា​បន្ត​ផងដែរ​៕ ដោយ​៖ លឹម ហុង​



spot_img
×