Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅចាំ​បានទេ​! អ្នកក្លាហាន​កាន់​ដាវ​ដេញ​កាប់​គេ​ផ្អើល​កាលពី​ថ្ងៃ​ចូលឆ្នាំ​២០១៨ ពេលនេះ​ត្រូវបាន​ចាប់ខ្លួន​ពីបទ​គប់​កញ្ចក់​ឡាន​គេ​តាមផ្លូវ

spot_img

ស្រុកកំពង់ត្រឡាច៖ ប្រិយមិត្តនៅក្នុងបណ្តាញសង្គម ប្រាកដណាស់ជាចាំបានហើយ ចំពោះយុវជនដៃឆៅម្នាក់នៅក្នុងខេត្តកំពង់ឆ្នាំង ដែលបានដកដាវដេញកាប់គ្នា ឡើងផ្អើលញាក់សាច់កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨។​​ ប៉ុន្តែ ពេលនេះ យុវជនជើងកាងប្រចាំភូមិរូបនេះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានម្តងទៀតហើយ ទាក់ទងនឹងករណីគប់កញ្ចក់រថយន្ដគេនៅតាមផ្លូវពេលយប់ ជាមួយបក្ខពួកជាច្រើននាក់។

នេះបើយោងតាមរយៈរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច បានប្រាប់ឱ្យដឹងថា៖ «អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដោយមានការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកងកម្លាំងជំនាញ ដើម្បីធ្វើការស៊ើបអង្កេតលើករណីជនទំនើងគប់កញ្ចក់រថយន្តពេលយប់តាមដងផ្លូវជាតិលេខ៥។ ជាក់ស្តែងនៅចំណុចមុខរោងចក្រ ហឹរ៉ាយហ្សីនអេឌ័រ ស្ថិតនៅភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ និងចំណុចដទៃផ្សេងទៀតតាមដងផ្លូវដែលកំពុងតែធ្វើការស៊ើបអង្កេតបន្ត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅវេលាម៉ោង ២៣៖១៥នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ មានករណីគប់កញ្ចក់រថយន្ត តាមបណ្តោយផ្លូវជាតិលេខ ៥ នៅចំណុចមុខរោងចក្រ ហឹរ៉ាយហ្សីនអេឌ័រ ស្ថិតនៅភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ បណ្តាលឱ្យបែកកញ្ចក់រថយន្ត តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អ្នកបើកបរទេ។ ក្រោយពីបានទទួលព័ត៌មានពីអ្នកបើកបររថយន្តភ្លាម អធិការនគរបាលស្រុក បានបញ្ជាឱ្យកម្លាំង អន្តរាគមន៍សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលង្វែក ចុះអន្តរាគមន៍ និងស្រាវជ្រាវជាបន្ទាន់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាលទ្ធផល៖ កម្លាំងសមត្ថកិច្ចបាន ឃា ត់ ខ្លួន ជន សង្ស័ យ ២នាក់ នៅចំណុចមុខក្លោងទ្វារ វត្តត្រឡែងកែង ភូមិផ្សារត្រាច ឃុំលង្វែក មានឈ្មោះដូចក្រោម៖ ទី១ ផ្ទាត់ សុផា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក។ ទី២ ប្រាក់ គង់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក។ ដកហូតបានវត្ថុតាង ដា វ ១ដើម ជំពាមកៅស៊ូដងដែក០១ ម៉ូតូ០១ គ្រឿង។ ចំពោះបក្ខពួក ជ នសង្ស័ យ ចំនួន០៤នាក់ ជិះម៉ូតូ០២គ្រឿង បានរត់គេចខ្លួន ជាមុខសញ្ញានៅ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

សូមបញ្ជាក់បន្ថែម ជនសង្ស័យខាងលើជាមុខសញ្ញាកាន់ដាវដេញកាប់គ្នា បង្កការអុកឡុកនៅថ្ងៃចូលឆ្នាំប្រពៃណីខ្មែរកាលពីថ្ងៃទី១៧ ខែមេសាឆ្នាំ២០១៨តាមផ្លូវចូលវត្តត្រឡែងកែង។»៕ ដោយ៖ លឹម ហុង


spot_img
×