Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី , សម្តេច​តេ​ជោ ដាក់បទបញ្ជា​ឲ្យ​អាជ្ញាធរ ត្រៀម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​តាម​ភូមិសាស្ដ្រ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

spot_img

​ភ្នំពេញ​៖ សេចក្ដីប្រកាស​ព័ត៌មាន​ស្តីពី លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​បញ្ជា​ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បង្កើន​ការយកចិត្តទុកដាក់ និង​ដឹកនាំ​កម្លាំង​ត្រៀម​ចេញ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​តាម​ភូមិសាស្ដ្រ ដែល​ទទួលខុស​ត្រូវឱ្យ​បាន​ទាន់ពេលវេលា ពី​គ្រោះ​ជំនន់​ទឹកភ្លៀង ដែល​កំពុង​វាយប្រហារ​តាម​បណ្តា​ខេត្ត​មួយចំនួន​។​

​ការដាក់​បទបញ្ជា​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ដ្រី នៅ​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០​នេះ​។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ដ្រី បានឱ្យដឹង​យ៉ាង​ដូច្នេះ​ថា «​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​គ្រោះទឹកជំនន់ ដែល​បាននិងកំពុង​កើតមាន នាពេល​បច្ចុប្បន្ន ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ចាត់វិធានការ​ចាំបាច់​នានា និង​ដឹកនាំ​កម្លាំង​ក្នុងការ​ចេញទៅ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​តាម​ភូមិសាស្ត្រ ដែល​ទទួលខុស​ត្រូវឱ្យ​បាន​ទាន់ពេលវេលា ដើម្បី​ទប់ទល់​នឹង​គ្រោះទឹកជំនន់ ព្រមទាំង​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​ការលំបាក និង​ផលប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​»៕​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×