Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡេង ណា​វ៉ា​ត់​ត្រា បញ្ចេញ​ឡាន​បែន​ជាង​១០០​គ្រឿង ប្រមូល​សំរាម ក្រោយ​បុគ្គលិក​ប្រមូល​សំរាម​ធ្វើ​កូដកម្ម​

spot_img

​ភ្នំពេញ​៖​ដោយសារ​មួយរយៈ​នេះ កម្មករ​កម្មការិនី​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ីន ទ្រី បានធ្វើ​កូដកម្ម​មិន​ព្រម​ប្រមូល​សំរាម​តាម​ពេលវេលា​បានធ្វើ​បង្កឱ្យមាន​សំរាម គរ ចាល់ ស្អុយ ពេញទី​ប្រជុំជន​។​

​ដើម្បី​ជួយ​សម្រួល​ដល់​បញ្ហា​នេះ​នា​រសៀល​ថ្ងៃទី​៩ តុលា នេះ លោក ឡេង ណា​វ៉ា​ត់​ត្រា បាន​សហការ​ជាមួយ​សាលាក្រុង​ភ្នំពេញ បញ្ចេញ​ឡាន​បែន​ដឹក​ដី​ជាង​១០០​គ្រឿង ប្រមូល​សំរាម​តាម​ទីតាំង​សំខាន់ៗ​ជូន​ប្រជាពលរដ្ឋ​។ ហើយ​សន្យាថា នឹង​ជួយ​ស្វែងរក​ដំណោះស្រាយ​ក្នុងការ​ប្រមូល​សំរាម​ឱ្យ​បានល្អ​បំផុត​តាម​ដែល​អាច​ធ្វើបាន​។​

​យោងតាម​គណនី​ហ្វេ​ស​បុក​ផ្លូវកា​របស់លោក ឡេង ណា​វ៉ា​ត់​ត្រា បានឱ្យដឹងថា “​បញ្ហា​កកស្ទះ​សំរាម ដែល​កម្មករ​កម្មការិនី​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី កំពុង​ធ្វើ​កូដកម្ម ដែល​ក្រុមហ៊ុន​ស៊ីន​ទ្រី​ខកខាន​មិនបាន​ប្រមូល​សំរាម​នោះ សាលាក្រុង​រាជធានី​ភ្នំពេញ​សហការ​ជាមួយ បុរី​ឡេង​ណា​វ៉ា​ត់​ត្រា កំពុង​នឹង​បញ្ចេញ​ឡាន​បែន​ដឹក​ដី ជាង ១០០ គ្រឿង ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ ។ ក្នុងឱកាស​នេះដែរ​សូម​ផ្ដាំផ្ញើ​ទៅ​បងប្អូន​ទាំងអស់​នៅ​ទីក្រុង​ភ្នំពេញ សូមមេត្តា​យោគយល់​និង​អធ្យាស្រ័យ​ផង​។ សាលាក្រុង​កំពុង​ប្រឹងប្រែង​ណាស់ ហើយ​ក្រុមហ៊ុន​ឡេង​ណា​វ៉ា​ត់​ត្រា​គ្រុប និង​ជួយ​ស្វែងរក​ដំណោះស្រាយ​ក្នុងការ​ប្រមូល​ឲ្យ​បានល្អ​បំផុត​ទៅតាម​ដែល​អាច​ធ្វើបាន​។​”

​គួរបញ្ជាក់​ផងដែរ​ថា ការធ្វើ​កូដកម្ម​របស់​កម្ម​កក​ម្ម​ការិនី​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី នេះ គឺ​ដើម្បី​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ពី​ក្រុមហ៊ុន​តាម​កិច្ចសន្យា​ដែល​បាន​ព្រមព្រៀងគ្នា រវាង​បុគ្គលិក​និង​ក្រុមហ៊ុន​កាលពីពេល​កន្លងទៅ​។

​យ៉ាងណាក៏ដោយ​កម្មករ​ទាំងអស់​ក៏បាន​យល់ព្រម​ចូលធ្វើការ​វិញ ក្រោយ​ការសម្របសម្រួល​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ហើយ​លោក​ក៏បាន​សន្យាថា បើ​ទោះ​ថ្ងៃក្រោយ​ក្រុមហ៊ុន ស៊ីន​ទ្រី លែង​បានទទួល​សិទ្ធិ​ប្រមូល​សំរាម​ទៀត តែ​កម្មក​ទាំងអស់​នៅតែ​អាចធ្វើ​ការ​បាន​ដដែល​៕ ដោយ​៖ កូ​លាប ក្រហម​

   

spot_img
×