Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល​ប្រាប់​ឲ្យ​សមត្ថកិច្ច​ខេត្តស្វាយរៀង ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង និង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​គ្រូ​បុរាណ​ខ្មែរ​ដែល​អួតអាង​ថា ព្យាបាល​ជំងឺ​គ្រាប់​ឈាមស​ស៊ី​ឈាមក្រហម​ជា ១០០​ភាគរយ​

spot_img

​ភ្នំពេញ​៖​ក្រសួងសុខាភិបាល​បានស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្តស្វាយរៀង ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង និង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​គ្រូ​បុរាណ ដែលជា​ម្ចាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Moha Share ទៅតាម​ផ្លូវច្បាប់​ជា​ធរមាន ខណៈ​បុរាណ​ខ្មែរ​ដែល​អួតអាង​ថា ព្យាបាល​ជំងឺ​គ្រាប់​ឈាមស​ស៊ី​ឈាមក្រហម​ជា ១០០​ភាគរយ​។​

ក្រសួងសុខាភិបាល បានចេញ​ការបដិសេធ​និង​ច្រានចោល​ទាំង​ស្រុក​នូវ​ព័ត៌មាន​មិន​ត្រឹមត្រូវ​របស់​គ្រូខ្មែរ ដែល​បាន​បង្ហោះ​វីដេអូ​តាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Moha Share ពី​ការព្យាបាល​ជំងឺ​ក​ឈាមស​ស៊ី​ឈាមក្រហម​ជា ១០០​ភាគរយ ដោយ​ប្រើ​ម្ជុលចាក់​ម្រាម​បាតដៃ​ច្របាច់​យក​ឈាម​ចេញ​។​

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​រសៀល​ថ្ងៃទី​៩ ខែតុលា​នេះ បាន​បញ្ជាក់ថា ការព្យាបាល​ជំងឺ ឈាមស​ស៊ី​ឈាមក្រហម គឺ​តម្រូវ​ឲ្យ​មានការ​ព្យាបាល​មួយ​តាមបែប​វិទ្យាសាស្ត្រ​បច្ចេកទេស​ពេទ្យ ដែលមាន​ជំនាញ​ត្រឹមត្រូវ​។ ក្រសួង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ជឿ តាម​ការឃោសនា ភូតភរ​កុហក់ បោកប្រាស់​របស់​គ្រូ​បុរាណ​នេះ ព្រោះ​អាចធ្វើ​ឲ្យ​មានការ​ចម្លងជំងឺ ដូចជា​អេដស៍ ជំងឺថ្លើម ពី​មនុស្ស​ម្នាក់​ទៅ​ម្នា​ក់ដោយ​មិនដឹង​ខ្លួន​៕ ដោយ​៖​បញ្ញា​ស័ក្តិ


spot_img
×