Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការ​ទី​៦​ព្រឹទ្ធសភា ចុះ​ឈ្វេងយល់​អំពី​វិធានការ​ទាំងឡាយ​នៃ​ការអនុវត្ត​ច្បាប់ និង​ការដោះស្រាយ​វិវាទ​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធតុលាការ នៅ​ខេត្តកោះកុង​

spot_img

​កោះកុង​៖ ក្នុងអំឡុងពេល​នៃ​ចន្លោះ​សម័យប្រជុំ​ព្រឹទ្ធសភា គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​ព្រឹទ្ធសភា (​គណៈកម្មការ​ទី​៦​ព្រឹទ្ធសភា​) ដឹកនាំ​ដោយ​ឯកឧត្តម អ៊ុក ប៊ុន​ឈឿន ប្រធាន​គណៈកម្មការ បាន​អញ្ជើញ​ជួបប្រជុំ​ពិភាក្សា​ជាមួយនឹង​អាជ្ញាធរ​ខេត្តកោះកុង ដឹកនាំ​ដោយ​ឯកឧត្តម ទូ សាវុធ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កោះកុង ដើម្បី​ឈេ្វ​ង​យល់​អំពី​វិធាន​ទាំងឡាយ​នៃ​ការអនុវត្ត​ច្បាប់ និង​ការដោះស្រាយ​វិវាទ​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធតុលាការ នៅ​សាលា​ខេត្តកោះកុង នា​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០​។

​ឯកឧត្តម អ៊ុក ប៊ុន​ឈឿន ប្រធាន​គណៈកម្មការ​ទី​៦​ព្រឹទ្ធសភា បាន​ជម្រាប​អំពី​គោលបំណង​របស់​គណៈកម្មកា​រ​នាពេលនេះ គឺ​ដើម្បី​ឈ្វេងយល់​អំពី​ការអនុវត្ត​ច្បាប់ ការដោះស្រាយ​វិវាទ​របស់​ក្រុមប្រឹក្សា​ខេត្ត ការដោះស្រាយ​ទំនាស់​របស់​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត ការដោះស្រាយ​ទំនាស់​ដីធ្លី​របស់​គណៈកម្មកា​រ​សុរិយោដី​ខេត្ត ការផ្សព្វផ្សាយ​ច្បាប់​និង​ការអនុវត្ត​ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធី​ព្រហ្មទណ្ឌ​របស់​នគរបាល កងរាជអាវុធហត្ថ មន្ត្រីរាជការ និង​ភ្នាក់ងារ​សាធារណៈ​ដទៃទៀត​ដែល​ច្បាប់​ដោយឡែក​ប្រគល់​អំណាច​ឲ្យ​ធ្វើការ​ពិនិត្យ​បទល្មើស​ទាក់ទង​នឹង​វិស័យ​ជំនាញ​របស់ខ្លួន និង​សំណូមពរ​អំពី​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា នៅ​ខេត្តកោះកុង​។​

​ឯកឧត្តម អ៊ុក ប៊ុន​ឈឿន ប្រធាន​គណៈកម្មការ​ទី​៦​ព្រឹទ្ធសភា បាន​ជម្រាប​ផងដែរ​ថា កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ គណៈកម្មការ​ទី​៦​ព្រឹទ្ធសភា បាន​ជួបពិភាក្សា​ការងារ​ជាមួយនឹង​អាជ្ញាធរ​ឃុំ​តា​តៃ​ក្រោម និង​អាជ្ញាធរ​ស្រុក​កោះកុង ដើម្បី​ឈ្វេងយល់​អំពី ដំណើរការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ដោយ​ផ្តោតលើ​៖ គណៈកម្មាធិការ​ដោះស្រាយ​ទំនាស់ និង​ដំណើរការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​ការិយាល័យ​ប្រជាពលរដ្ឋ​ស្រុក ការិយាល័យ​នីតិកម្ម និង​សម្រុះសម្រួល​វិវាទ​មូលដ្ឋាន ការដោះស្រាយ​ទំនាស់​ដីធ្លី​របស់​គណៈកម្មកា​រ​សុរិយោដី​និង​ការអនុវត្ត​ក្រមព្រហ្មទណ្ឌ និង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​របស់​នគរបាល កងរាជអាវុធហត្ថ មន្ត្រីរាជការ និង​ភ្នាក់ងារ​សាធារណៈ​ដទៃទៀត​ដែល​ច្បាប់​ដោយឡែក​ប្រគល់​អំណាច ឱ្យធ្វើ​ការពិនិត្យ​បទល្មើស​ទាក់ទង​នឹង​វិស័យ​ជំនាញ​របស់ខ្លួន ព្រមទាំង​សំណូមពរ​អំពី​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ទូ សាវុធ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កោះកុង បាន​សម្តែង​នូវ​ការ ស្វាគមន៍ និង​ថ្លែងអំណរគុណ​ដល់​គណៈកម្មកា​រ​ទី​៦​ព្រឹទ្ធសភា ដែល​បាន​ចំណាយពេល​វេលា​ដ៏​មមាញឹក​ឆ្លៀតពេល​អញ្ជើញ​មកជួប​ពិភាក្សា​ការងារ​ឈ្វេងយល់​អំពី ដំណើរការ​ដោះស្រាយ​វិវាទ​នានា​ក្នុង​ខេត្តកោះកុង​នាពេលនេះ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ជា​សមត្ថកិច្ច​របស់​គណៈ​កម្ម​ការ​។ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ជម្រាបជូន​គណៈកម្មការ​ទី​៦​ព្រឹទ្ធសភា អំពី​សភាពការណ៍​រួម​ទូទៅ និង​វឌ្ឍនភាព​រីកចម្រើន ព្រមទាំង​លទ្ធផល​ការងារ​សំខាន់ៗ ដែល​រដ្ឋបាលខេត្ត​សម្រេចបាន​នា​កន្លងមក ព្រមទាំង​ការងាយស្រួល និង​ការលំបាក​របស់​មន្ទីរ​ជំនាញ​នានា​ជុំវិញ​ខេត្តកោះកុង​។ ទន្ទឹមនឹងនោះ អាជ្ញាធរខេត្ត និង​ភាគី​ព័ន្ធ ក៏បាន​រាយការណ៍​លម្អិត​អំពី​លទ្ធផល និង​សមិទ្ធផល ពាក់ព័ន្ធ​លើ​វិស័យ​មួយចំនួន​ពាក់ព័ន្ធ​នឹង​វិស័យ​ជា​សមត្ថកិច្ច​របស់​គណៈ​កម្ម​ការ​ទី​៦​ព្រឹទ្ធសភា ពិសេស​លើ​ការងារ​នីតិកម្ម និង​យុត្តិធម៌ ជូន​គណៈកម្មការ​ទី​៦​ព្រឹទ្ធសភា​បាន​ជ្រាប​។ ជាមួយគ្នានេះ ដើម្បី​មាន​មូលដ្ឋាន​ក្នុងការ​ចូលរួមចំណែក​ជំរុញ​ឲ្យ​មានការ​ដោះស្រាយបាន​ទាន់ពេលវេលា ហើយ​គ្រប់​អ្នកពាក់ព័ន្ធ​ទាំងអស់ ក៏បាន​លើកឡើង​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ​ជូន​ដល់​គណៈកម្មការ​ទី​៦​ព្រឹទ្ធសភា ដើម្បី​ធ្វើការ​ពិនិត្យ​នឹង​ពាំនាំ​សំណូមពរ​ទាំងអស់នេះ ជូន​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រិះរក​ដំណោះស្រាយ​ផងដែរ​។

​បន្ទាប់ពី​បាន​ស្តាប់​នូវ​សេចក្តី​ការរាយការណ៍​របស់​ឯក​ឧ​ត្ត​ម​អភិបាលខេត្ត និង​ភាគី​ពាក់ព័ន្ធ​រួចមក ឯកឧត្តម អ៊ុក ប៊ុន​ឈឿន ប្រធាន​គណៈកម្មការ​ទី​៦​ព្រឹទ្ធសភា បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អា​ជ្ញ​ធរ​ខេត្ត និង​ភាគី​ពាក់ព័ន្ធ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ក្នុង​ដំណើរការ​ផុ្ត​ល់​សេវា​ផ្នែក​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​ឱ្យ​កាន់តែ​ល្អប្រសើរ​។ ឯកឧត្តម​ប្រធាន​គណៈកម្មការ បាន​មាន​សាសន៍​បន្តថា​អាជ្ញាធរខេត្ត និង​ភាគី​ពាក់ព័ន្ធ ត្រូវ​ដោះស្រាយ​ទំនាស់​ដោយ​ផ្អែកលើ​គោលការណ៍​មួយចំនួន​ដូចជា​៖ ១-​សម្រុះសម្រួល​រាល់​វិវាទ​រដ្ឋប្បវេណី តាម​គោលការណ៍​ស្ម័គ្រចិត្ត​របស់​គូភាគី ២-​សម្រុះសម្រួល​បទលហុ​តា​ម​គោលការណ៍​ស្ម័គ្រចិត្ត​របស់​គូភាគី ៣-​ជួយ​ដល់​ក្រុមប្រឹក្សាឃុំ សង្កាត់​ក្នុងការ​ផ្សព្វផ្សាយ​ច្បាប់​ដល់​ប្រជាពលរដ្ឋ ៤-​ជួយ​ដល់​ក្រុមប្រឹក្សាឃុំ​ក្នុងការ​ពង្រឹងសមត្ថភាព ក្នុងការ​ដោះស្រាយ​ទំនាស់​នៅ​ថ្នាក់ភូមិ និង​៥-​ជួយ​ដល់​ក្រុមប្រឹក្សាឃុំ​ក្នុងការ​រៀបចំ​និង​បង្កើត​ក្រុម​ដោះស្រាយ​ទំនាស់​នៅ​ភូមិ​។​

​ឯកឧត្តម អ៊ុក ប៊ុន​ឈឿន ប្រធាន​គណៈកម្មការ​ទី​៦​ព្រឹទ្ធសភា បាន​មានប្រសាសន៍​បន្តទៀតថា ការខិតខំ​ប្រឹងប្រែងរ​បស់​គណៈកម្មការ​នីតិកម្ម​និង​យុត្តិធម៌​ផ្សារភ្ជាប់​ជាមួយនឹង​អាជ្ញាធរ​នៅ​ថ្នាក់ក្រោម​ជាតិ នាំឱ្យ​គណៈកម្មការ​កាន់តែ​ក្តាប់បាន​ដោយផ្ទាល់​នូវ​បញ្ហា​ប្រឈម​ពិតប្រាកដ​ទាំងឡាយ​ដែល​បានកើត​ឡើង ដើម្បី​ពិចារណា​រក​គន្លឹះ​ចូលរួមចំណែក​ផ្តល់នូវ​អនុសាសន៍ និង​បណ្តា​វិធានការ​ទាំងឡាយ​ជូន​ដល់​មូលដ្ឋាន សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ​ឲ្យ​ទទួលបាន​លទ្ធផល​កាន់តែ​ល្អប្រសើរ ជាពិសេស​ពង្រឹង និង​លើ​កក​​ម្ព​ស់​ស្មារតី​ថ្នាក់ក្រោម​ជាតិ​ជួយ​ផ្សព្វផ្សាយ​និង​អប់រំ​ច្បាប់​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ពួកគាត់​កាន់តែ​យល់បាន​ទូលំទូលាយ និង​អនុវត្តន៍​ច្បាប់​បាន​ត្រឹម​ត្រូវមាន​ប្រសិទ្ធភាព ប្រជាពលរដ្ឋ​មាន​ភាពកក់ក្តៅ និង​ជំនឿ​ទុកចិត្ត​លើ​ប្រព័ន្ធ​ច្បាប់​និង​តុលាការ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

 

spot_img
×