Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្សាយ​ថា “​អធិការរង​ស្រុក​ជើងព្រៃ​នៅ​ពី​ក្រោយខ្នង​បន​ល្បែងស៊ីសង​៣​កន្លែង​?”

spot_img

​ភ្នំពេញ​៖ ក្រុមការងារ​ព័ត៌មាន​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម សូម​ជម្រាបជូន​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជ្រាប​ជា​ព័ត៌មាន​ថា មានការ​ចុះផ្សាយ​ព័ត៌មាន តាមរយៈ​គេហទំព័រ​អ្នកសារព័ត៌មាន បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ ដែលមាន​ខ្លឹមសារ​ថា “​តើ​ពិត​ឫ​ទេ លោក គីម ពៅ​ហុង មាន​តួនាទី​ជា​អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ នៅ​ពី​ក្រោយខ្នង​សង្វៀន​ជល់​មាន់ មាន​ចំនួន​៣​កន្លែង ទី​តាំ​ទី​១ នៅក្នុង​ចំការ​ស្វាយចន្ទីរ​ខាងក្រោយ​ផ្ទះសំណាក់​ភ្នំ​មាស​, ទីតាំង​ទី​២ នៅ​ម្តុំ​គុម្ព​ឫស្សី​ខាងក្រោយ​រោងចក្រ​វ៉ា​ឡុង និង​ទី​តាំងទី​៣ នៅ​ខាង​ជើងភ្នំ​ជើងព្រៃ និង​មាន​ភាគហ៊ុន​ឆ្នោត​យួន ឆ្នោត​ឡូតូ​អន​ឡាញ​” ។​

​សូមបញ្ជាក់​ជូន​ថា ពាក់ព័ន្ធ នឹង​ករណី​ចុះផ្សាយ​ខាងលើនេះ គឺជា​ព័ត៌មាន​មិន​ពិត នឹង​បាន​ចុះផ្សាយ​បំភ្លៃ​ការពិត​ម្ដង​រួចមកហើយ កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២០ ហើយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បាន​ចងក្រង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​នីតិវិធី​ច្បាប់ ចំពោះ​បុគ្គល​ដែល​បាន​បង្ហោះ​ព័ត៌មាន​មិន​ពិត ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​មន្ត្រីនគរបាល​ជាតិ ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​សូម​ជម្រាបជូន​សាធារណមតិ​មេត្តា​ជ្រាបថា កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២០ ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរ​ស​នី​យ៍​ឯក ថា​ញ់ សុខ​វុន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល ស្រុក​ជើងព្រៃ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ប្រាក់ សុគន្ធ អធិការនគរបាល​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត ដល់ទី​តាំង​ខាងលើ តាម​ការចុះផ្សាយ​ពត៌មាន ទទួលបាន​លទ្ធផល ដូចខាងក្រោម ៖

១-​តាម​ការបំភ្លឺ​របស់​សាក្សី​ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​មូលដ្ឋាន​ផ្ទាល់ ក្នុងភូមិ​ប៉ា​ណា ភូមិ​ឈើទាល និង​ភូមិ​ឈូក បានបញ្ជាក់​ឲ្យ​ដឹងថា កន្លងមក​រយៈពេល​ប្រហែល​មួយឆ្នាំ​មុន មានការ​ឆ្មក់​លួច​លេងល្បែង​ជល់​មាន់ មួយគូរ ពីរ​គូរ ម្តងម្កាល តាម​ព្រៃ​ចំការ ហើយ​សមាសភាព​ដែល​មកលេង ភាគច្រើន​ជា​អ្នក​មកពី​ចម្ងាយ ប៉ុន្តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ចុះបង្ក្រាប​ជាច្រើនលើក រហូតដល់​បច្ចុប្បន្ននេះ ពុំមាន​សកម្មភាព លួច​លេងល្បែង​ជល់​មាន់​នេះ​បន្តទៀត​ទេ គឺ​ដោយសារតែ​សមត្ថកិច្ច​មូលដ្ឋាន តែងតែ​ល្បាត ក្នុងភូមិ​សាស្ត្រ​ខាងលើនេះ ស្ទើរ​រាល់ថ្ងៃ ។​

២-​តាម​របាយការណ៍​រប​ស់លោក​អធិការនគរបាល​ស្រុក​ជើងព្រៃ​, របាយការណ៍​របស់លោក​នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ផ្ដៅ​ជុំ ប៉ុស្តិ៍​សូ​ទិព្វ ប៉ុស្តិ៍​គោក​រវៀង , របាយការណ៍​របស់លោក​មេភូមិ​ឈើទាល ភូមិ​ប៉ា​ណា ភូមិ​ឈូក និង​លោក​មេឃុំ​ផ្ដៅ​ជុំ ឃុំ​សូ​ទិព្វ និង​ឃុំ​គោក​រវៀង បានបញ្ជាក់​ឲ្យ​ដឹងថា កន្លងមក​នៅ​ចំណុច​ក្នុងព្រៃ​ចំការ មានការ​លួច​លេង​ជល់​មាន់​ដាក់​ភ្នាល់​ដាក់​ប្រាក់ មួយគូរ​ពីរ​គូរ​ម្តងម្កាល ដោយ​ណាត់គ្នា​ជល់​តាម​ព្រៃ​ចំការ ពុំមាន​ទ្រង់ទ្រាយ​ជាស​ង្វៀន​នោះទេ ហើយ​សមាសភាព​ដែល​មក​លួច​លេង គឺជា​អ្នក​មកពី​ចម្ងាយ ហើយក៏​ត្រូវបាន​សមត្ថ​កិច្ច​យើង​ចុះបង្ក្រាប​ជាច្រើនលើក​មកហើយ ។​

​រហូតដល់​បច្ចុប្បន្ននេះ ពុំមាន​សកម្មភាព លួច​លេងល្បែង​ជល់​មាន់ នៅ​ចំណុច​ខាងលើ​បន្តទៀត​នោះទេ ព្រោះ​សមត្ថកិច្ច​មូលដ្ឋាន​តែងតែ​ល្បាត ក្នុងភូមិ​សាស្ត្រ​ខាងលើនេះ​ស្ទើរ​រាល់ថ្ងៃ ។​

ចំពោះ​ការចុះផ្សាយ​របស់​គេហទំព័​រ​សារព័ត៌មាន​ថា ឈ្មោះ គីម ពៅ​ហុង ជា​អធិការ​ង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ នៅ​ពី​ក្រោយខ្នង​សង្វៀន​ជល់​មាន់​ចំនួន​៣​កន្លែង គឺ​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​ជើ​ព្រៃ ពុំមាន​ឈ្មោះ គីម ពៅ​ហុង នោះទេ ជាការ​ចុះផ្សាយ​ព័ត៌មាន​បំភ្លៃ​ការពិត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិ​ត្ដិ​យស សេចក្តីថ្លៃថ្នូរ របស់​កងកម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ចាម ទាំងមូល​ផងដែរ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×