Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡា​ទ្រី​យ៉ា​ត្លុង បញ្ចប់​ដោយមាន​គ្រូបង្វឹក​ទទួលបាន​និទ្ទេស​ល្អ​៧០%

spot_img

​កែប​៖ វគ្គ​បណ្តុះបណ្តាល​ស្តីពី​គ្រូបង្វឹក​កីឡា​ទ្រី​យ៉ា​ត្លុង កម្រិត​មូលដ្ឋាន​នៅ​ខេត្ត​កែប បានបញ្ចប់​ហើយ​នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ ក្រោម​វត្តមាន​លោក ងួន ច័ន្ទ​សុជាតា ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត កែប ដោយ​គ្រូបង្វឹក​ជា​សិក្ខាកាម​ភាគច្រើន​ទទួលបាន​និទ្ទេស​ល្អ​រហូតដល់​៧០%​។​

​លោក ងិន សុខ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​បញ្ជាក់ថា វគ្គ​គ្រូបង្វឹក​កម្រិត​មូលដ្ឋាន​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​ផ្អែក​តាម​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​២០២០​របស់​សហព័ន្ធ ក្រោម​គម្រោង​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​កែប​។ វគ្គ​សិក្សា​នេះ បង្រៀន​ដោយ​លោកស្រី សូ រ៉ាត់​ដេ​ត និង​លោក ចេង ចាន់​ដា​រ៉ា គ្រូ​ជម្រើសជាតិ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា និង​លោក Derrick Murray ជាទី​ប្រឹក្សា​សហព័ន្ធ​។ វគ្គ​សិក្សា​នេះ ផ្តោត​សំខាន់​លើ​ផ្នែក​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង ដោយ​សិក្សា​អំពី​ចំណេះដឹង​ទូទៅ​នៃ​កីឡា​ទ្រី​យ៉ា​ត្លុង ដែលមាន​៣​វិ​ញ្ញាប​ញ្ចូ​ល​គ្នា គឺ​ហែល​ទឹក ជិះ​កង់ និង​រត់ប្រណាំង ព្រមទាំង​ផ្តោត​សំខាន់​លើ​បច្ចេកទេស​ហែល​ទឹក និង​លំ​ហាត់ប្រាណ​ផងដែរ​។​

​អគ្គលេខាធិកា​រូបនេះ​អះអាងថា ឆ្លងកាត់​ការសិក្សា និង​ការអនុវត្ត​ជាក់ស្តែង​ជាច្រើន​ថ្ងៃ​កន្លងមកនេះ​បង្ហាញថា នៅក្នុង​ចំណោម​សិក្ខាកាម​ចំនួន​២០​នាក់ គឺមាន​១៤​នាក់ ទទួលបាន​និទ្ទេស​ល្អ ស្មើនឹង​៧០% ៣​នាក់​និទ្ទេស​ល្អ​បង្គួរ ស្មើនឹង​១៥% និង​៣​នាក់​ផ្សេងទៀត​ទទួលបាន​និទ្ទេស​ធ​ម្យ​ម ដែល​ស្មើនឹង​១៥%​ដែរ​។ វគ្គ​សិក្សា​នេះ មាន​សារសំខាន់​ចំពោះ​លោកគ្រូ អ្នកគ្រូ​ជា​សិក្ខាកាម ដើម្បី​យកទៅ​បង្ហាត់បង្រៀន និង​ចែករំលែក​ចំណេះដឹង​ទៅដល់​សិស្សានុសិស្ស​តាម​សាលារៀន​នានា​របស់​ខេត្ត​កែប ដើម្បី​ឲ្យ​ពួកគាត់​ចេះ​លេង​កីឡា​ទ្រី​យ៉ា​ត្លុង ដែលជា​កីឡា​តំបន់ឆ្នេរ​ដ៏​ស័ក្តិសម​នឹង​ទឹកដី​ខេត្ត​កែប​។​

​សូមបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​នេះ គឺជា​ចំណែក​ដ៏​សំខាន់ ក្នុងការ​អភិវឌ្ឍ​ធនធាន​ប្រភេទ​កីឡា​អូឡាំពិក​មួយ​នេះ ឲ្យ​កាន់តែ​រីកចម្រើន​នៅ​កម្ពុជា ក្នុង​ដំណើរ​បាញ់​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ហើយ​តាម​ផែនការ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បានកំណត់​យក​ខេត្ត​កែប​នេះ​រៀបចំ​ការប្រកួត​លើ​ប្រភេទ​កីឡា​ទ្រី​យ៉ា​ត្លុង​នេះ​តែម្តង​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×