Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​បង្ក្រាប​ករ​ណី ដឹកជញ្ជូន ជួញដូរ គ្រឿងញៀន​ឆ្លងដែន​ជិត​១​គីឡូក្រាម លាក់​ក្នុង​កញ្ចប់​បញ្ញើ ពី​កម្ពុជាទៅ​អូស្ត្រាលី​

spot_img

ភ្នំពេញ ​៖ មន្ទី​ប្រឆាំង​គ្រឿងញៀន​នៅ​ថ្ងៃទី ១០ ខែតុលា​ឆ្នាំ ២០២០ បានចេញ​របាយការណ៍​ឲ្យ​ដឹងថា​សមត្ថកិច្ច​បង្ក្រាប​ក​រ​ណី ដឹកជញ្ជូន ជួញដូរ គ្រឿងញៀន​ឆ្លងដែន​ជិត​១​គីឡូក្រាម លាក់​ក្នុង​កញ្ចប់​បញ្ញើ ពី​កម្ពុជា ទៅ​អូស្ត្រាលី​។ កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ ​វេលា​ម៉ោង​៩​ និង​៤៥​នាទី កម្លាំង​ជំនាញ (​ក​១០)​ របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​សហការ​ជាមួយ ក្រុមហ៊ុន ​Fedex Express និង មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង សឿន មុនី​រ័ត្ន បាន​ដំណើការ​ត្រួតពិនិត្យ​កញ្ចប់ ​បញ្ញើរ​មិន​ប្រក្រតី​លាក់​បង្កប់​ក្នុង​សៀវ​ភៅអាន​។​

​ជា​លទ្ធផល ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​: ១-​ឈ្មោះ CONTH ABDUL ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ សេ​រ៉ា​ឡេ​អូន​។ ២ -​ឈ្មោះ OGAN DIMMA LGWE LINUS ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ នី​ហ្សេ​រី​យ៉ា​។​ ៣-​ឈ្មោះ ហាន លី​ស ភេទ​ស្រី អាយុ ២៨​ឆ្នាំ ជនជាតិ ខ្មែរ​។ វត្ថុតាង​ចាប់យក​បាន ថ្នាំញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​
(ICE)​ទម្ងន់​សុទ្ធ​៩៩៣,៤២​ក្រាម​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×