Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២ នាក់​ជួញដូរ​ថ្នាំញៀន​ជិត ១ គីឡូក្រាម​នៅ​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ​

spot_img

ភ្នំពេញ​៖ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បានចេញ​របាយការណ៍​ស្ដីពី​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ខុសច្បាប់ នៅ​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ​ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២ នាក់​ជាមួយនឹង​ថ្នាំញៀន​ជិត ១ គីឡូក្រាម​។​

​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា​នៅវេលា​ម៉ោង​២០ និង ៤០​នាទី ថ្ងៃទី ៧ ខែ តុលា ឆ្នាំ​២០២០ នៅ​ចំណុច ផ្លូវ បេតុង ភូមិ​កន្ទោក​ជើង សង្កាត់ កន្ទោក ខណ្ឌ កំបូល រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​(​ក​៩)​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ។​

​ជា​លទ្ធផល​ចាប់ខ្លួន ជនសង្ស័យ​២​នាក់ ១-​ឈ្មោះ ឈន មករា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ បច្ចុប្បន្ន ផ្ទះ​លេខ ៨៦E ផ្លូវ បេតុង ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។ ២-​ឈ្មោះ តែម ជី​មី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ បន្ទប់​ជួល​គ្មាន​លេខ ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​ (ICE)​ ចំនួន​១០​កញ្ចប់ ទម្ងន់​សុទ្ធ​៩៩៩.៩៥​ក្រាម ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង ទូរស័ព្ទ​៤​គ្រឿង និង​សម្ភារ​ប្រើ​​ប្រាស់​វេច​ខ្ចប់​មួយចំនួន ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×