Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

… ១០​ឆ្នាំ​ក្រោយ​បាន​សង្គ្រោះ​ពី​ឋាននរក មាន​ទម្ងន់​ត្រឹម​ជាង ១៦Kg ស្មាន​ពុំ​ដល់​ថា នាង​អាច​ក្លាយ​ជា​បែប​នេះ​សោះ​…

spot_img

​ព្រោះ​ជីតា​បង្កើត​ចិត្ត​អប្រិយ បង្អត់អាហារ នៅសល់​ទម្ងន់​ត្រឹម ១៦kg ស្មាន​ពុំ​ដល់​ថា នាង​បាន​រំលង​ផុត​រណ្តៅ “​មច្ចុរាជ​” ប្រែក្លាយ​ជា​កញ្ញា​ស្រស់ប្រិមប្រិយ​ម្នាក់​…​។​

​នារី​វ័យក្មេង​ពុំ​បញ្ចេញ​ឈ្មោះ​ម្នាក់​នេះ រស់នៅ​ទីក្រុង Kyoto ភាគ​កណ្តាល​ប្រទេស​ជប៉ុន បាន​ក្លាហាន​ហ៊ាន​ចែករំលែក​អតីតកាល​គួរឲ្យ​ព្រឺព្រួច​របស់​ខ្លួន​លើ​បណ្តាញ​សង្គម Twitter​។ តាម​នោះ នាង​ធ្លាប់​រស់នៅ​ជាមួយ​ជីតា​បង្កើត ហើយ​រូបគាត់​នេះឯង​បាន​បង្អត់​ចំណីអាហារ ធ្វើបាប​លើ​រាងកាយ រហូត​មាន​ត្រឹមតែ​ស្បែក​ដណ្តប់​ឆ្អឹង​ប៉ុណ្ណោះ​។ ទម្ងន់​របស់​នាង​ពេល​នោះ​ត្រឹមតែ 36 Pounds (​ជាង ១៦,៧kg) ។​

​នាង​តំណាល​ប្រាប់ថា ជីតា​របស់​នាង​តែង​ហាមឃាត់​មិន​ឲ្យ​នាង​បរិភោគ ហើយ​ច្រើន​ត្រូវ​ទាត់​ចំពោះ​មុខ​យ៉ាង​សាហាវ រៀង​រាល់​ពេល​នាង​លួច​ប៉ះពាល់​ម្ហូបចំណី​។ នៅពេល​បែបនេះ​ម្តងៗ នាង​ប្រឹង​ក្អួត​ចេញ​ដើម្បី​បញ្ចៀស​ពី​ការវាយដំ ប៉ុន្តែ​ក៏​មាន​ពេលខ្លះ​នាង​ប្រឹង​លេប​ចូល​បាត់ ព្រោះតែ​…​ឃ្លាន​ពេក​។​

​សំណាង​ល្អ​ដែល​នាង​ត្រូវបាន​រំដោះ​ផុតពី​ជីតា​ចិត្តឃោរឃៅ​រូបនេះ ហើយ​មាន​ឱកាស​សាង​ជីវិត​ថ្មី​។ ១០​ឆ្នាំក្រោយ​សោកនាដកម្ម នាង​បាន​ស្តារ​កាយសម្បទា​ត្រឡប់​មក​ភាពស្រស់ថ្លា នៃ​យុវវ័យ អាយុ​ស្របាល ២០​ឆ្នាំ -​វ័យ​ដ៏​ស្រស់ស្អាត​បំផុត​របស់​មនុស្ស​ម្នាក់​។​

​ថ្វី​បើ​នាង​ពុំ​ទម្លាយ​ប្រាប់​ពី​រឿងហេតុ បាន​លើក​ឡើង​ចំពោះ​ជីតា​ខ្លួន​ក្តី តែ​នាង​បាន​អះអាង​ខ្លាំងៗ​ថា ៖ គ្មាន​អ្វី​គួរឲ្យខ្លា​ចជាង​ការស្រេកឃ្លាន ហើយ​អ្នក​ដែល​អ្នក​ទាំងឡាយ​ដែល​បោះបង់​អាហា​រពុំ​ព្រម​បរិភោគ ពិត​ជា​គួរ​ឲ្យ​ស្តីបន្ទោ​សពេក​ណាស់​។​

​នាង​ក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​កំពុង​រង​អំពើហិង្សា ឬ​ភាព​ពុំ​ប្រក្រតី​នៃ​ការ “​ឃ្លាន​” អាហារ ចូរ​ស្វែងរក​ជំនួយ​មុន​ទាន់​នៅ​អាច​… ជួយ​បាន​!។​

spot_img
×