Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនដៃដល់ វាយ​សម្លាប់​មិត្ត​ភក្តិ​ខ្លួនឯង​នៅ​ហាង (​ផ្ទះ​នំ​ខេ​ក​)​ខណ្ឌ​ឬ​ស្សី​កែវ ត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ចាប់ខ្លួនបាន​នៅ​ខេត្តស្ទឹងត្រែង​

spot_img

​ភ្នំពេញ ​៖​ កាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ០៧​នឹង​៥៧​នាទី នៅ​ចំណុច​ផ្ទះ​ធ្វើ​នំ​ខេ​ក​ទីតាំង​លេខ ៧៥២ ផ្លូវជាតិ​លេខ​៥ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មាន​ករណី​ឃាត​ម្ម​មួយ​កើត​ទ្បើង​បង្កដោយ​ជ​នស​ង្ស​យ័​ឈ្នោះ ផល បញ្ញា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​ហាង​នំ​ខេ​ក ស្នាក់នៅ​ភូមិ​កោះ​រះ ឃុំ​កោះ​រះ​លើ ស្រុក​ល្វាឯម ខេត្តកណ្តាល បាន​យក​ញញួរ​វាយ​ក្បាល​ជនរងគ្រោះ​ឈ្មោះ​ហន ចាន់​រស្មី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ធ្វើ​នំ​ខេ​ក ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ បណ្ត​ល​អោយស្លាប់​។

​ក្រោយពី​មាន​ហេតុការណ៍​កើតឡើង នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ចាត់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន ដើម្បី​ដឹកនាំ​កម្លាំង សហការ​ជាមួយ​អធិការ​ខណ្ឌ​ឬ​ស្សី​កែវ ធ្វើការ​ស្រាវជ្រាវ រហូតដល់​ថ្ងែ​ទី​១០ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ១២​នឹង​៤៥​នាទី បាន​សហការ​ជាមួយ​ស្នងការ​ខេត្តស្ទឹងត្រែង និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះ​រា​អាជ្ញា​ខេត្តស្ទឹងត្រែង យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​អូ​ក្លុង គីឡូម៉ែត្រ​លេខ​៩ ផ្លូវជាតិ​លេខ​៧ ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ខណ​:​ពេល​ជន​ស​ង្ស​យ័​គេចខ្លួន​ពី​ខេត្តស្ទឹងត្រែង​ទៅ​លាក់ខ្លួន​នៅផ្ទះ​បងស្រី​នៅ​ខេត្តក្រចេះ​។

​ជនសង្ស័យ​ឈ្មោះ ផល បញ្ញា បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​យក​ញញួរ​វាយ​ទៅលើ​ក្បាល​ជនរងគ្រោះ​ឈ្មោះ ហន ចាន់​រស្មី ចំនួន​២​ញញួរ (​មួយ​ញញួរ​វាយ​ចំ​សៀតផ្កា នឹង​មួយ​ញញួរ​ទៀត​ចំក្បាល​ផ្នែក​ខាងក្រោយ​) បណ្តាលអោយ​ស្លាប់ ពិតប្រាកដ​មែន មូលហេតុ​ដោយសារ​ខឹង ជនរងគ្រោះ​ជេរប្រមាថ​មកលើ​ខ្លួន​។ បច្ចុប្បន្ន​នាយកដ្ឋាន​កំពុង​រៀបចំ​សំណុំរឿង​តាម​និតិ​វិធី​៕ មី​ដា​

spot_img
×