Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើក​ទី​១​ក្នុង​ជីវិត​! ស្រីអូន​ឈរ​មុខ​បន្ទប់វះកាត់​សឹង​ពុំនឹង​ខ្លួន ព្រោះតែ​ការបារម្ភ និង​ក្តី​ស្រ​ម៉ៃ​ចង់ឃើញ​កូន ផេង មានជីវិត​ថ្មី​…

spot_img

​ដូចដែល​បងប្អូន​បានដឹង​ហើយ ចំពោះ​ក្មេងប្រុស​ដ៏​កំសត់​ម្នាក់​ឈ្មោះ ផេង ដែល​ពិការ​លលា​ដ៏​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវបាន​នាង​ស្រីអូន សម្រស់​ធម្មជាតិ ទទួល​ធ្វើជា​កូនចិញ្ចឹម ហើយ​អ្នកនាង​ក៏បាន​សន្យា​ដាក់​លលា​ដ៏​ក្បាល​ឲ្យ​ប្រុស​ផងដែរ​។​

​រា​ជនី​ចិត្តធម៌​ដែលមាន​កូនចិញ្ចឹម​ជិត​២០០​នាក់ និង​ព្រមទាំង​ចាស់ជរា​ប្រមាណ ២០ នាក់ រូបនេះ ក៏​ធ្លាប់បាន​បង្ហោះ​រូប​អតីតកាល​របស់​កូន ផេង កាលពី​ពុំទាន់​ជួប​គ្រោះថ្នាក់ និង​រៀបរាប់​ពី​អត្ត​ច​រិ​កកូន​ចិញ្ចឹម​ម្នាក់នេះ​ឲ្យ​បងប្អូន​បានដឹងថា​៖ «​កូន​ផេង​ពីមុន​ស្អាត​ណាស់ ផេង​ជា​ក្មេង​ម្នាក់​ដែល​ទទួល​ការអប់រំ​ដ៏​ល្អ​ពី​លោកយាយ ជា​ក្មេង​ដែល​ដឹងខុសដឹងត្រូវ​ចេះ​គួរសម បងប្អូន​ដែល​បាន​ជួប​គាត់​គឺ​សរសេី​រ​ពី​ច​រឹក​របស់គាត់​គ្រប់ៗ​គ្នា​»​។​

​អ្នកនាង​បាន​បន្តទៀតថា​៖ “​ស្រណោះ​សំដី អ្នកណា​មិន​យំ​អាណិត​គាត់ បេី​ការវះកាត់​បរាជ័យ​គាត់​ទៅជា​បាត់ស្មារតី​សុំ​យក​គាត់​ដាក់​ក្នុង​ទ្រុង នេះ​ជា​បណ្ដាំ​របស់​កូន​ផេង ពុទ្ធោ​អេី​យ សង្ឃឹមថា​ការវះកាត់​ជោគជ័យ​ក្មេង​ល្អ​អេ​ី​យ លេខ​លោកយាយ 096 6174152″​។​

​យ៉ាងណាមិញ អ្វីដែល​បងប្អូន​មហាជន​ជាច្រើន កំពុង​ទន្ទឹងរង់ចាំ ចង់ដឹង​ចង់ឃើញ បានមក​ដល់​ហើយ ដោយ​កាលពី​ល្ងាច​មិញ​នេះ ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ ប្អូនប្រុស ផេង ត្រូវ​បានទទួល​ការវះកាត់​ដាក់​លលា​ដ៏​ក្បាល​ហើយ​។

​ក្នុងនោះ​ផងដែរ អ្នកនាង​ស្រីអូន​ដែល​អន្ទះសារ​ចង់ឃើញ​កូន​ផេង​មានជីវិត​ថ្មី បានបង្ហាញ​អារម្មណ៍​ក្នុង​ចិត្ត​លើក​ទី​១​ក្នុង​ជីវិត​ថា​៖ «​ជា​លេី​ក​ទីមួយ​ក្នុង​ជីវិត​ដែល​ខ្ញុំ​ឈរ​ចាំ​មុខ​បន្ទប់វះកាត់ ឆាប់​ដឹងខ្លួន​ណា​កូន​ផេង ម៉ាក់​និង​បងប្អូន​កំពុង​បារម្ភ​ណាស់ ជិត​ឆ្កួត​ហេី​យ តេី​ក្ដី​ស្រ​ម៉ៃ​ដែល​ចង់​ឃេី​ញ​កូន​ផេង​មានជីវិត​ថ្មី​នេះ អាច​បានសំរេច​ទេ​??? ភ័យ​ណាស់​បងប្អូន​អេី​យ​»៕ ដោយ​៖ លឹម ហុង​

spot_img
×