Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិត​ត្រឹម​ថ្ងៃទី​ ២៧ ខែកញ្ញា​ អតិថិជន​ចំនួន​ជាង​ ២៧ ​ម៉ឺន​នាក់​ បាន​ស្នើសុំ​រៀបចំ​ឥណទាន​ឡើងវិញ​

spot_img

​ស្រុក​មោង​ឬ​ស្សី​បាត់ដំបង​៖ មន្ត្រី​ជំនាញ​ជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់ថា​ការរៀបចំ​ឥណទាន​ឡើងវិញ​នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​កូ​វីដ​១៩​មាន​សារសំខាន់​និង​ផ្ដល់​អត្ថប្រយោជន៍​ច្រើនណាស់​សម្រាប់​អតិថិជន​។​

​លោក ម៉ែន ភក្តី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទិន្នន័យ និង​វិភាគ​ម៉ាក្រូ របស់​ធនាគារជាតិ​នៃ​កម្ពុជា​ថ្លែង​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ដែល​រៀបចំ​ធ្វើ​នៅ​ស្រុក​មោង​ឬ​ស្សី​ខេត្តបាត់ដំបង​នៅ​ថ្ងៃទី​៩ ខែតុលា​ឆ្នាំ​២០២០​ថា​ដោយ​មើលឃើញ​ពី​អត្ថប្រយោជន៍​នៃ​ការរៀបចំ​ឥណទាន​ឡើងវិញ​សម្រាប់​អតិថិជន​នៅក្នុង​កំឡុងពេល​កូ​វីដ​១៩​នេះ​កាលពី​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០២០​ធនាគារជាតិ​នៃ​កម្ពុជា​បានចេញ​សារាចរ​ណែនាំ​មួយ​ស្ដីពី​ការរៀបចំ​ឥណទាន​ឡើងវិញ​ក្នុង​គោលបំណង​ដើម្បី​សម្រាល​បន្ទុក​ដល់​អ្នក​ខ្ចី​ដែល​កំពុង​ប្រឈម​និង​នឹង​ការធ្លាក់ចុះ​ប្រាក់ចំណូល​ចម្បង​និង​មានការ​លំបាក​ក្នុងការ​ទូរ​ទាង់​សង​។​ជាមួយនេះដែរ​ក៏​ដើម្បី​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​កំ​ឡុ​ពេល​កូ​វីដ​នេះ​ផងដែរ​។​

លោក​បាន​ពន្យល់ថា​៖«​អ្វី​ដែលជា​អត្ថ​ប្រ​យោន៍​ដែល​អតិថិជន​យើង​ទទួលបាន​ទៀត​នោះ​គឺ​ការផ្ដល់ជូន​អតិថិជន​នូវ​ភាពអនុគ្រោះ​ផ្សេងៗ​មួយចំនួនទៀត​ផងដែ​រ​ដូចជា​ការពន្យា​ល​ពេល​និង​បញ្ចុះ​អាត្រា​ការប្រាក់ ,​ការកាត់បន្ថយ​ចំនួន​ប្រាក់​ដើម​ឥណទាន​,​ការពន្យារ​ឥណប្រតិទាន​(​ពេល​សង​)​និង​ការបន្ថែម​ឬ​ការ​ផ្ដាស់​ប្ដូរ​អ្នក​ខ្ចី​និង​អ្នកធានា​ជាដើម​។​

​លោក​ប្រធាន​នាយកដ្ឋាន​បាន​ឲ្យ​ដឹង​ដែរ​ថា​គិត​ត្រឹម​ដំណាច់​ខែសីហា ឆ្នាំ​២០២០ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​បានធ្វើ​ការរៀបចំ​ឥណទាន​ឡើងវិញ​ដល់​អតិថិជន​ដែល​កំពុង​ជួបប្រទះ​ការលំបាក​ដោយសារ​វីរុស​កូ​វីដ​១៩​បាន​ចំនួន​ជាង ២៨​ម៉ឺន​នាក់​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​៤.៤៣៦,៥១ លាន​ដុល្លារ​អាមេរិក (១១,៩២% នៃ​សមតុល្យ​ឥណទាន​សរុប​)​។

លោក គា បូរាណ ប្រ​ធា​ក្រុមប្រឹក្សាភិបាល​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​បាន​ឲ្យ​ដឹងថា​នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​បណ្តាលមកពី​ជំងឺ​កូ​វីដ​១៩ សមាគម​បានធ្វើ​ការងារ​នេះ​យ៉ាងសកម្ម​ជាមួយ​សមាជិក​និង​ដៃគូ​ពាក់ព័ន្ធ​នានា ជាពិសេស ធនាគារជាតិ​នៃ​កម្ពុជា​ដើម្បី ជួយ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​នេះ​។​

​លោក​បាន​បន្ថែមថា​គិត​ត្រឹម​ថ្ងៃទី​២៧ ខែកញ្ញា​ឆ្នាំ​២០២០​អតិថិជន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ចំនួន​ជាង​២៧​ម៉ឺន​៦​ពាន់​នាក់ បានធ្វើការ​ស្នើសុំ​រៀបចំ​ឥណទាន​ឡើងវិញ​។ ក្នុងនោះ​អតិថិជន​ចំនួន ជិត​២៦​ម៉ឺន​នាក់​ស្នើ​ជាង​៩៤%​នៃ​អតិថិជន​ដែល​បាន​ស្នើសុំ បានទទួល​ការអនុញ្ញាត​រៀបចំ​ឥណ​ទាន​ឡើងវិញ ដែលមាន​ទំហំ​ឥណទាន​សរុប​ចំនួន ១.២៦០ លាន​ដុល្លារ​។

​ជា​ចុងក្រោយ​លោក ម៉ែន ភក្តី បានស្នើ​សុំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​និង​អ្នក​ពាន់​ព​ន្ធ័​ទាំងអស់​ចាំបាច់​ត្រូវតែមាន​ការដឹង​យល់​ឲ្យ​បាន​ច្បាស់​អំពី​ការងារ​និង​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ធ្វើជា​មូលដ្ឋាន​សម្រាប់​គាំទ្រ​និង​ជួយ​ប្រជាពលរដ្ឋ​របស់ខ្លួន​ដើម្បី​កុំ​ឲ្យ​ពួកគាត់​ជាប់បំណុល​វ័ណ្ឌករ​និង​រង​ការកេងប្រវ័ញ្ច​នានា​ពី​ក្រុម​ឈ្មួញ ឬ​អ្នក​ឲ្យ​ខ្ចីបុល​ក្រៅផ្លូវការ​៕ ដោយ ៖ CEN

 

spot_img
×