Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុ​ជានា​ថ្ងៃទី​១១-១២ ខែតុលា ឆ្នាំ​២០២០ ហើយ​ព្រមទាំង​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រសួងការបរទេស​កម្ពុ​ជា បានឱ្យដឹងថា ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ លោក វ៉ាង យី នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​។​

​លោក វ៉ាង យី នឹងមាន​ជំនួប​ប្រជុំ​ផ្លូវការ​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​នានា ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ប្រយោជន៍ និង​កង្វល់​រួម​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​ឯកសារ​សំខាន់​០២ ទៀត រួមមាន លិខិត​ប្ដូរ​សារ​ស្ដីពី​ការសិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ និង​លិខិត​ប្ដូរ​សារ​ស្ដីពី​ការសិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ លោក វ៉ាង យី មកកាន់​កម្ពុជា​លើក​នេះ នឹង​បន្ត​ពង្រឹង​បន្ថែម​នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី​ដ៏​យូរលង់ សាមគ្គីភាព ភាតរភាព និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​កម្ពុជា និង​ចិន ក្នុង​បរិបទ​នៃ​បញ្ហា​ប្រឈម​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ពុំ​ធ្លាប់មាន​ពីមុន​។​

​យោងតាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​បានធ្វើការ​ចុះបញ្ជី​ទំនិញ​ប្រមាណ​ជា ៣៤០ មុខទំនិញ​ទៀត ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​ចិន​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​(FTA ) កម្ពុជា​-​ចិន ដែលនាំឱ្យ​ប្រភេទ​មុខទំនិញ​សរុប ដែល​នាំចេញ​ទៅកាន់​ប្រទេស​នេះ​មាន​ចំនួន​ច្រើនជាង ១០ ០០០ ប្រភេទ ខណៈដែល​ផលិតផល​ភាគច្រើន​គឺ​បានមកពី​វិស័យ​កសិកម្ម ការកែច្នៃ​កសិផល និង​ផលិតផល​ផ្សេងទៀត​ដែល​ប្រទេស​កម្ពុជា​បានទទួល​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចិន៕ ដោយ ៖ CEN

spot_img
×