Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទស្សនា​ឡើងវិញ​! ក្រុម​នារី​ស្អាតៗ​ជនជាតិ​កូរ៉េ ច្រៀង​ចម្រៀង​មរតក​ដើម​ខ្មែរ ជាពិសេស​ប្រើ​សំឡេង «​ខ្មោច​» សែន​ពិ​រោះ​រណ្តំ (​វីដេអូ​)

spot_img

​ឃ្លី​ប​វីដេអូ​មួយ ដែល​បង្ហាញ​ក្រុម​អ្នកសិល្បៈ​តារាចម្រៀង​ជនជាតិ​កូរ៉េ​ច្រៀង​បទ «​ហូ​លី​ដេ​» របស់​ខ្មែរ បើទោះជា​បាន​កន្លងផុត​ច្រើន​ឆ្នាំ​មកហើយ​ក្តី តែ​វីដេអូ​នេះ​នៅតែ​ជាទី​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​បងប្អូន​ប្រជាជន​ខ្មែរ​ជាច្រើន ព្រោះតែ​ពុំ​នឹកស្មាន​ដល់​ថា ពួកគេ​អាច​ច្រៀង​បទ​ចម្រៀង​របស់​ខ្មែរ​ជំនាន់​ដើម​បាន​យ៉ាង​ពិ​រោះ​បែបនេះ​។​

​ពិតមែន​ហើយ អ្វីដែល​ធ្វើ​ឲ្យ​យើង​គ្រប់គ្នា មិន​សរសើរ​មិនបាន​នោះ គឺ​ត្រង់​ថា​ក្រុម​តារាចម្រៀង​ស្រីៗ​កូរ៉េ​ទាំងនេះ បាន​ប្រើប្រាស់​សំឡេង «​ខ្មោច​» ដ៏​ពិសេស ព្រោះថា​នេះ​គឺជា​សំឡេង​តឹង​ដ៏​ពិបាកធ្វើ​បំផុត ប៉ុន្តែ សម្រាប់​ធម្មជាតិ​របស់​ពួកគេ គឺ​ធ្វើបាន​យ៉ាង​រលូន ហើយ​ពិ​រោះ​ខ្លាំង​ទៀត​។​

​លើស​នេះ ងាក​មក​ចាប់អារម្មណ៍​ជាមួយនឹង​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ និង​ទឹកមុខ​ញញឹម​យ៉ាង​ស្រស់ៗ​បំព្រង និង​ព្រម​កាយវិការ​រាំ​ដ៏​ស្រទន់​គ្រប់ៗ​គ្នា នោះ​សបញ្ជាក់​ឲ្យ​ឃើញថា ពួកគេ​ពិតជា​ស្រឡាញ់​ចូលចិត្ត​ចំពោះ​បទ​ចម្រៀង​ម​រត​ដើម​របស់​ខ្មែរ​ខ្លាំងណាស់​ព្រោះថា​ពុំ​ត្រឹមតែ​បទ «​ហូ​លី​ដេ​» ប៉ុណ្ណោះ​ទេ គឺ​នៅមាន​បទ​ជាច្រើន​ទៀត ដែល​ពួកគេ​ច្រៀង​ជា​សម្លេង​ខ្មោច​បាន​យ៉ាង​ពិ​រោះ​គួរ​ឲ្យ​ចង់​ស្តាប់​តែម្តង​៕ ដោយ​៖ លឹម ហុង​


spot_img
×