Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​មនុស្ស ២​នាក់​និង​រងរបួស​ធ្ងន់​ចំនួន ១​នាក់ ដោយសារ​រថយន្ត​ស៊ីណា បុក​រះ​ក្នុង​ក្រុង​សៀមរាប​

spot_img

​សៀមរាប​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង បណ្តាលឱ្យ​មនុស្ស​២​នាក់ បាន​ស្លាប់ និង​រង​បួស​ធ្ងន់​ម្នាក់​នៅវេលា​ម៉ោង​៤​នឹង​២០​នាទី​ទៀបភ្លឺ ថ្ងៃទី​៨ ខែតុលា​ឆ្នាំ​២០២០ ត្រង់ចំណុច​ខាងត្បូង​ស្តុ​បកោះ​កេរ ចម្ងាយ​ប្រមាណ ២៥០​ម៉ែត្រ ស្ថិតនៅ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក ជឹម សុវណ្ណ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ មាន​ស្ត្រី​អ្នករួមដំណើរ​ឈ្មោះ​ម៉ា​ត ម៉ា​រ៉ានី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃ្លាំង​ស្បែក ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្ដាល ស្លាប់​នៅ​កន្លែងកើតហេតុ​។​

​ចំណែក​តៃកុង​រថយន្ត​ម៉ាក​ស៊ីណា​ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​សៀមរាប ២C៦០៦៣ ឈ្មោះ សាំង សាន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​គោគ​ដូង សង្កាត់​ទឹក​វិល ក្រុង​/​ខេត្តសៀមរាប បាន​ស្លាប់​ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​ក្នុងនោះ អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ គឹម រដ្ឋា ភេទ​ស្រី អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រាំ​នាគ សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប រងរបួស​ធ្ងន់​។​

​ក្រោយពី​ធ្វើ​កំណត់ហេតុ សមត្ថកិច្ច​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​ចំណែក​វត្ថុតាង​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្តសៀមរាប ដើម្បី​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×