Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី គន់ គីម ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ និង​ប្រតិបត្តិការ​ក្នុងការ​ជួយសង្គ្រោះ នៅ​ស្រុក​រុក្ខ​គិរី

spot_img

បាត់ដំបង​៖​បើតាម​ប្រភពពី រដ្ឋបាលខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​សៅរ៍ ទី​១០ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ និង​ប្រតិបត្តិការ​ជួយសង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​គ្រោះធម្មជាតិ នៅ​ស្រុក​រុក្ខ​គិរី ខេត្ត​ប​បាត់​ដំ​បត ដែល​អញ្ជើញ​ចូលរួម​ផ្ទា​ល់ពី ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ ក្រុមការងារ​រាជរដ្ឋាភិបាល​ចះ​មូលដ្ឋាន​ស្រុក​រុក្ខ​គិរី និង​ក្រុមការងារ​ស្ម​គ្រ​ចិត្ត​ជាច្រើនរូប​ទៀត ក្នុង​ជួយសង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​បញ្ហា​គ្រោះធម្មជាតិ​ផងដែរ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន និង​អ្នកប្រតិបត្តិ​ការសង្គ្រោះ​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត និង​ស្មារតី​ខ្ពស់​ជួយ​ពលរដ្ឋ​ពី​គ្រោះមហន្តរាយ​នេះ​។

​តំបន់​មួយចំនួន​នៅក្នុង​ស្រុក​ភ្នំ​ប្រឹក និង​ស្រុក​រុក្ខ​គិរី បាន​រង​ការ​ជន់​លិច​យ៉ាងធ្ងន់ធ្ងរ​នៅ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២០​ម្សិលមិញ​នេះ​។ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន រួម​និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ទាំង​ថ្នាក់ជាតិ និង​ខេត្ត បាន​បើក​ប្រតិបត្តិការ​ភ្លាមៗ​យ៉ាង​សស្រាក់សស្រាំ​ចុះជួយ​ប្រជាពលរដ្ឋ​រង​ការ​ជន់​លិច​ទៅរក​ទីទួល​សុវត្ថិភាព​។​

​ក្រៅតែពី​ខេត្តបាត់ដំបង បណ្តា​ខេត្ត​ជាច្រើន​ទៀត​នៅ​ខេត្ត​ភាគ​ពាយព្យ​ប្រទេស ក៏បាន​រង​ការ​ជន់​លិច​ផងដែរ​។ ក្នុងនោះ​ខេត្តពោធិ៍សាត់ បាន​រង​ការ​ជន់​លិច​ធ្ងន់ធ្ងរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី បាន​ដាក់ចេញ​បទបញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ និង​សង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​។​

​លោក​ទេសរដ្ឋមន្ត្រី គន់ គីម អ្នកប្រតិបត្តិ​ការ​ជួរមុខ​លើ​សមរភូមិ​គ្រោះមហន្តរាយ ក្រោម​ការបញ្ជា​ផ្ទាល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អគ្គមេបញ្ជាការ​កំពូល​លើ​សមរភូមិ​គ្រោះមហន្តរាយ​នេះ បាន​តាមដាន ដឹកនាំ និង​បញ្ជា​ជាប់​ជាប្រចាំ​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះ​ជំនន់​ទឹកភ្លៀង​នេះ​។ នៅ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២០​ម្សិលមិញ លោក​ទេសរដ្ឋមន្ត្រី បាន​ចុះ​ពិនិត្យ​ដោយផ្ទាល់​នូវ​ស្ថានភាព​ជន់ និង​ការសង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​ខេត្តពោធិ៍សាត់​។​

​បើតាម​លោក​ទេសរដ្ឋមន្ត្រី គន់ គីម រហូតមកដល់​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០​នេះ ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់ ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ​។ តែ​ទោះជា​យ៉ាង​ក្រោម​ការប្រឹងប្រែង​សង្គ្រោះ​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ​នោះ មិនទាន់មាន​ពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នៅឡើយ​នោះទេ​។​

​លោក​ទេសរដ្ឋមន្ត្រី គន់ គីម បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន និង​អ្នកប្រតិបត្តិ​ការសង្គ្រោះ​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត និង​ស្មារតី​ខ្ពស់​ជួយ​ពលរដ្ឋ​ពី​គ្រោះមហន្តរាយ​នេះ​។​

​ទោះបីជា​យ៉ាងណា​លោក​ទេសរដ្ឋមន្ត្រី បន្ត​អំពាវនាវ​ដល់​កម្លាំង​សង្គ្រោះ​ទាំងអស់​គោរព​តាម​បទបញ្ជា និង​ការណែនាំ​របស់​សម្តេច​តេ​ជោ ចុះជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ការ​ជន់​លិច​នេះ​គ្រប់​ទីកន្លែង​ទាំងអស់ ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ធានាថា​មិនមាន​ពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​អាយុជីវិត ដោយ​អាជ្ញាធរ​មិន​បានដឹង​នោះឡើយ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×