Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចចម្រុះឃាត់គ្រឿងចក្រជាច្រើនគ្រឿង ជីកកកាយដីក្នុងតំបន់ហាមឃាត់ និងគ្មានច្បាប់អនុញ្ញាត

spot_img

កំពង់ឆ្នាំង ៖ ក្រុមសមត្ថកិច្ចចម្រុះដែលដឹកនាំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងកាលពីរសៀល ថ្ងៃទី០៩ កុម្ភៈ ២០១៨ បានចុះឃាត់គ្រឿងចក្រជាច្រើនគ្រឿងដែលកំពុងធ្វើសកម្មភាព ជីកកកាយដី នៅក្នុងដែននេសាទជាតំបន់ហាមឃាត់និងច្បាប់គ្មានច្បាប់អនុញ្ញាតិ ស្ថិតក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចចម្រុះបានដកហូតវត្ថុតាង រួមមាន រថយន្តដឹកដីចំណុះ ១៣មែត្រគូប ចំនួន៨ គ្រឿង ,អាប៊ុល ១គ្រឿង, អាអ៊ិច ៣គ្រឿង និងរថយន្តដឹកទឹក ១គ្រឿងផងដែរ។

គេនៅមិនទាន់ដឹងថា គ្រឿងចក្រទាំងនេះត្រូវបញ្ជូនទៅកាន់តុលាការឬគ្រាន់តែធ្វើការអប់រំ និង ផាកពិន័យហើយដោះលែងវិញនោះទេ៕ ដោយ ៖ ចៅ សន

spot_img
×